ភាគ 10: កូនទីពីរ

5.3K 243 6
                                    

៤ខែកន្លងផុតទៅ

ពីរមួយថ្ងៃទៅមួយថ្ងៃ អ្វីៗក៏កាន់តែប្រសើរឡើង សូម្បីតែពេលនេះ ថេយ៍បានមើលថែកូនដោយស្គាល់ដៃបន្ទាប់ពីព្យាបាលនៅមន្ទីពេទ្យជិត ៣ខែ។ គេចំណាយលុយច្រើនណាស់ តែគេមិនស្ដាយ មិនស្មើរនឹងក្ដីស្រឡាញ់ចំពោះកូនឡើយ។ រីឯជីមីនវិញក្រោយពី ត្រឡប់មកពីក្រេបទឹកឃ្មុំវិញ គេខឹងគ្រួសារជាពិសេសប្ដីដាច់ក្បាល ដាច់កន្ទុយដែលហ៊ានលាក់បាំងគេមិនឲ្យដឹងទៅដើរលេងសើយ សុខ ទាំងដែលបងរបស់ខ្លួនមានបញ្ហាទៅវិញ យ៉ុនហ្គីក៏ព្យាយាមបកស្រាយរហូតធ្វើឲ្យគេត្រជាក់ចិត្តវិញតែម្ដង ។

« បុិនយំណាស់យើងនឹង ក្បាលខូចណាស់ » ចន វូជីន ឬមីន វូជីន គឺជាកូនប្រុសរបស់ថេយ៉ុងនិងជុងគុក ដែលមានមុខមាត់គួរឲ្យស្រឡាញ់ទៅរកម្ដាយច្រើនជាង ពេលនេះកំពុងជាវ័យក្បាលខូចអឹមឆ្អែតដេក ឃ្លានយំង៉ក់នៅលើដៃរាងតូចច្រើនជាងលើដៃម៉ែដោះ របស់គេ ។

« វូជីនហា៎!! » សម្លេងស្រេកពីចម្ងាយជាសម្លេងពូតូចជីមីនរត់មក
រកក្មួយ។ តាំងពីមានក្មួយមក មកនៅតែវិមានថេយ៉ុងទេសឹងតែពេញមួយថ្ងៃលេងចេះនៅវិមានខ្លួនឯងទៅហើយ ដល់ថ្នាក់ថេយ៍ ញ៉ោះឲ្យយកកូនទៅបលស្រឡាញ់ក្មួយបែបនឹង ។  ជីមីនហុចរបស់ញុំាខ្លះៗទិញមកផ្ញើរបងប្រុសឲ្យអ្នកបម្រើចាក់ដាក់ចាន ព្រោះថា ថេយ៉ុងក៏ស្រកសាច់ច្រើនគួរសមតាំងពីមានវូជីនមក

« សឺតៗៗ ក្រអូនណាស់ក្មួយអ្នកណាចេះ ស្អាតដូចពូៗដល់ហើយនៀក » ជីមីនបីអាល្អិតទៅអង្គុយលើសាឡុង ថើបផង ក្រញិចផង ស្រឡាញ់ដូចជាកូន រាល់ថ្ងៃបានជីមីននេះហើយវិមាននៅក្បែរគ្នា ចេះតែមកលេង ជួយមើលក្មួយ ជជែកជាមួយបងកុំឲ្យស្ងាត់ផ្ទះ បើ និយាយពីជុងគុកវិញទៅធ្វើការបាត់ៗតែនាយក៏បន្ថយម៉ោងការងារមកជួយមើលកូនខ្លះត្រឹមម៉ោង ៤រសៀល។

« អូនមិនគិតគូយកកូនមួយទេហេស » ថេយ៉ុងសួរទៅប្អូនទាំងកំពុងញុំាអាហារជីមីនយកមកឲ្យមុននេះផង ។

« ក៏កំពុងគិតនឹងហើយបង  យ៉ុនហ្គីថាចាំបន្តិចទៀតចាំយកក៏បាន ព្រោះអូននៅក្មេងខ្លាចយោងពោះមិនរួច » ជីមីនតបទៅបងទាំងមុខស្ងួត។ តាមចិត្តគេ គេមិនទាន់គិតទេ ព្រោះខ្លាចពិបាកដូចថេយ៉ុង នឹងហើយ។

សាវតារត្រកូល មីន (ចប់)Where stories live. Discover now