ភាគ 13: កូនណាមុខខូចៗកូនបង

4.7K 229 5
                                    

ជីមីនប្រាប់អ្នកបម្រើឲ្យយកត្រីដែលយូចាំងធ្វើឲ្យងាប់នោះទៅ បោះចោល ចំណែកលុយដែលយ៉ុនហ្គីថាសងជំនួសនោះគេអស់ អារម្មណ៍យកហើយ។ រាងតូចអង្គុយលើសាឡុងទាំងហត់គឃូស ស្ទាបពោះខ្លួនឯងមុននេះភ្លេចខ្លួនរត់ ភ្លេចគិតថាក្នុងពោះកំពុងមាន ប្អូនយូចាំង ៦ខែទៀតហើយ

« ប៉ាតូចហា៎! » អាល្អិតរត់ញ័រសាច់កាម៉ាប់ៗ ទាំងស្រាតបញ្ចេញ កូនដំរីរត់ពេញផ្ទះ កាន់ខោមួយអាវមួយ មកដល់ដើរតិចៗចូលចន្លោះជើងរាងតូចតាមសម្លក់កូនចង់ជ្រុះគ្រាប់ភ្នែក

« ស្អីមកធ្វើអី មិននៅជាមួយប៉ាកូនឯងទៅ កុំមករកខ្ញុំ កូនអ្នកមិន ដែលស្គាល់ទេ មុខមិនដូចខ្ញុំផងចេញទៅ! » ជីមីនចាប់សម្ដែងជាខឹងកូនទំនងទើបរាងក្រាស់ងូតទឹកហើយបង្គាប់ឲ្យមកលួងគេទើបកាន់ខោអាវរត់មកឲ្យគេស្លៀកពាក់អោយបែបនេះ។

« ប៉ាវៗកូនប៉ាតូចតើ » អាល្អិតលេងមាត់ ពេម ក លេងទឹកមុខ
កម្សត់មួយឆ្ងាញ់ ការពិតទៅគ្មានមកកំសត់ស្អីទេក្មេងដឹងខុសហើយអាងរត់មកលួងលោមដូចកូនឆ្កែចឹង។

« មោនេះស្លៀកខោអាវ រពឹសអើយសែនរពឹស គ្មានអាណិតចិត្តម៉ាក់ មួយថ្ងៃហត់វិលក្បុង ឃើញមុខម៉ូៗហើយម៉ួម៉ៅដល់អាបុិនោះតែម្ដង ខ្ញុំខំចិញ្ចឹមហត់ណាស់ មិចមិនមុខដូចខ្ញុំខ្លះម៉ូៗ? មិនចេះជួយមើលកូន ចេះតែផលិត » ជីមីនរអ៊ូកោកៗឲ្យរាងក្រាស់ដើរចុះមកឈរខាងក្រោយខ្នងបានលឺ

ប៉ាវៗ : ឈ្មោះយ៉ុនហ្គីខ្នាញ់កូនមុខដូចខ្លួន
ម៉ូៗ : ជីមីនហៅចង់ឲ្យកូនកាត់មករកខ្លួនខ្លះ

« នេះហើយ មូលហេតុមកពីអូនស្អប់បងពេក » ជីមីនងាកសម្លក់ ស្វាមី វាសមហើយដែលប្ដីនិយាយបែបនឹង ដើមឡើងបើស្រឡាញ់ប្ដីវិញតែបន្តិចកូនមុខដូចខ្លួន ១០០%ហើយ។

« នេះអូនធ្វើចិត្តទម្រាំបានបើកបេះដូង Accept បងជាប្ដី ឥឡូវកូនមកមុខដូចបងទៀត អូនត្រូវធ្វើចិត្តម្ដងទៀត Accept តង់ទីពីរ បងមិនដឹងទេហេស វាអយុត្តិធម៌សម្រាប់អូន »

« ហឹក កូនអន់ កូនមិនស្អាតមុខអាខក់ដូចប៉ា ម៉ាក់ថូវធ្វើចិត្តម្ដងហើយម្ដងទៀត អ្ហឹក ម៉ាក់អត់ស្រឡាញ់កូន » ប៉ាវៗយំខ្សឹកខ្សួលរត់ទៅ អោបជើងរាងក្រាស់រៀបរាប់សុទ្ធតែរាងតូចមិនស្រឡាញ់ ។ ជីមីន ហួសចិត្តក៏អាល្អិតសែនចេះនេះទ្វេដង ក្រៅពីមេរំខាន បំផ្លិចបំផ្លាញ ឥឡូវក្លាយជាតួឯងរបស់ប្ដីគេហើយ ដេកយប់អីប្រពន្ធឥឡូវគន្លៀត ជញ្ជាំង កណ្ដាលកូនសំណព្វចិត្ត។

សាវតារត្រកូល មីន (ចប់)Where stories live. Discover now