chapter 01

10K 339 6
                                    

គ្រប់មនុស្សទាំងអស់សុទ្ធតែប្រាថ្នាចង់បាននូវភាពជាangel។ពួកគេដឹងច្បាស់ថាangelគឺស្រស់ស្អាត បរិសុទ្ធ ឥតខ្ចោះ ជាហេតុធ្វើឲ្យនរណាក៏ប៉ងប្រាថ្នា តែមានមនុស្សភាគតិចណាស់ដែលអាចធ្វើខ្លួនឯងឲ្យដូចangelបាន។

យ៉ាងណាក្ដី ពួកគេមិនបានផ្ដោតទៅលើចរឹកនោះឡើយ តែពួកគេគឺផ្ដោតទៅលើសម្រស់តែប៉ុណ្ណោះ។នរណាដែលមានសម្រស់ស្រស់ស្អាត មនុស្សទាំងនោះនឹងដាក់ងារឲ្យថាជា"angel"បើទោះជាចរឹករបស់មនុស្សម្នាក់នោះគឺជាបិសាចក៏ដោយ។

ម្នាក់ក្នុងចំណោមងារជា"angel"គឺគីម ថេយ៉ុង។នៅក្នុងសាលា មានតែគេប៉ុណ្ណោះដែលជាកំពូលសម្រស់ និងជាសិស្សពូកែគ្រប់យ៉ាង ទាំងកីឡា ទាំងតន្រ្តី និងការសិក្សាក្នុងថ្នាក់ លើសពីនេះគឺសម្រស់ដ៏ឥតខ្ចោះរបស់គេ។តែគេជាomegaស្ងប់ស្ងាត់ និងទន់ភ្លន់ គ្រាន់តែគេនឹងមិនលែងដៃចំពោះអ្នកដែលធ្លាប់ប្រមាថគេឡើយ។ពួកនោះនឹងទទួលបានលើសពីអ្វីដែលធ្លាប់ធ្វើចំពោះគេ។

"គីម ថេយ៉ុង!លោកនាយកសាលាហៅទៅជួប"ប្រធានថ្នាក់ដើរមកនិយាយជាមួយថេយ៉ុង ថេយ៉ុងគ្រាន់តែងក់ក្បាល ហើយក៏ងើបចេញទៅ។

"ជម្រាបសួរលោកនាយកសាលា"រាងតូចឱនគំនាបជាការគួរសម ក្រោយពេលដែលគេបានមកដល់បន្ទប់លោកនាយក។

"កូនសិស្សគីម!ថ្មីៗនេះមានគេរាយការណ៍ថា ឯងត្រូវគេធ្វើបាបមែនទេ?ឯងគួរតែផ្ដល់ដំណឹងឲ្យខាងសាលាដើម្បីជួយដល់ឯង"

"មិនមានបញ្ហាអ្វីនោះទេលោកនាយក ម៉្យាងបើសិនជាពួកគេហ៊ានធ្វើបាបខ្ញុំ ខ្ញុំក៏មិនអាចទាយដឹងទុកមុនដែរ"

"បែបនេះហើយជាបញ្ហា ឪពុករបស់ឯងបានផ្ដែផ្ដាំយើងឲ្យជួយមើលៗឯងនៅសាលា ដូចនេះឯងមិនអាចគ្មានសុវត្ថិភាពនោះទេ"

"អរគុណសម្រាប់ការបារម្ភ តែខ្ញុំនឹងអាចការពារខ្លួនបាន"

"ណ្ហើយ!បើអញ្ចឹងទៅហើយក៏មិនអីដែរ ទោះបីជាគ្មានពាក្យស្នើសុំឲ្យខាងសាលាជួយការពារ ក៏យើងមិនអាចឈរឱបដៃមើលក្មួយរបស់យើងត្រូវគេធ្វើបាបដែរ!យកក្រដាសនេះទៅឲ្យលោកគ្រូបណ្ណាល័យ ដើម្បីឲ្យគាត់រៀបចំសៀវភៅតាមការកត់ត្រា ហើយឲ្យសិស្សខាងវិន័យជួយលើកសៀវភៅទាំងនោះទៅចែកឲ្យប្រធានថ្នាក់ម្នាក់2ក្បាល"

Angel Of Heaven [ចប់]Where stories live. Discover now