ថ្វីបើពួកគេនៅខឹងនិងអន់ចិត្តចំពោះគ្នា តែម្នាក់ៗមិនដាច់ចិត្តដល់ថ្នាក់ឲ្យការរកាំរកូតបន្តប្រព្រឹត្តដោយគ្មានការបញ្ឈប់ឡើយ។
"Darling/អូនសម្លាញ់"ពួកគេបន្លឺឈ្មោះភាគគីទាំងសងខាងដំណើរគ្នា។ទើបភ្លាមៗស្ងាត់បន្តិច រងចាំឲ្យម្ខាងទៀតចាប់ផ្ដើមមុន។
"បងសុំទោស!យប់មិញបងមិនអាចហាមឃាត់អារម្មណ៍របស់បងបានទេ បងស្រឡាញ់អូនថេយ៉ុង!បងមិនចង់ឲ្យអូនត្រូវបានមនុស្សថ្នាក់ទាបទាំងនោះធ្វើឲ្យប្រលាក់ភាពស្រស់ស្អាតរបស់អូនឡើយ ម៉្យាង-បងមិនចង់ឃើញអ្នកដទៃប៉ះពាល់អូនក្រៅពីបង ពេលឃើញបែបនេះ វាធ្វើឲ្យបងអារម្មណ៍មិនល្អ ទើបស្មារតីលែងនឹងនរ ក៏ជ្រុលដៃ-"
"បងវាយអូនឈឺណាស់ជុងហ្គុក"ថេយ៉ុងពេបមាត់រកកលចង់យំ ទើបជុងហ្គុកទាញរាងតូចយកមកថើបភ្នែកថ្នមៗជាការលួងលោម។
"សុំទោសម្ដងទៀតអូនសម្លាញ់ បងមិនចង់ឲ្យអូនឃើញពីទង្វើអាក្រក់របស់បងទេ ដូចនេះហើយអូនត្រូវតែសុវត្ថិភាពណា៎ដឹងទេ?"
"ហើយអូននៅតែប្រាប់បងម្ដងទៀត វាមិនមែនជាកំហុសអូន!មនុស្សមិនអាចមើលចិត្តគ្នាដឹងថាភាគគីម្ខាងទៀតគិតអី ទើបអូនរាប់អានធម្មតា មិនស្មានថាគ្រប់យ៉ាងធ្វើឲ្យអូនខកចិត្ត"
"ចុះអូនមើលដឹងថាបងកំពុងគិតអីទេ?"ថេយ៉ុងក្រវីក្បាល ទើបជុងហ្គុកសើច
"កំពុងគិតថាបងស្រឡាញ់អូនពេកហើយ"
"វាមិនគ្រប់គ្រាន់ទេ!អូនចង់បានបន្ថែមទៀត"រាងល្អិតស្រាក់ដៃឱបកជុងហ្គុកជាប់ រួចក៏ថើបក្បាលរបស់ជុងហ្គុកត្រង់កន្លែងដែលបានដួល។
"វានឹងកើនឡើងជារៀងរាល់ថ្ងៃ"គេញញឹមទទួលការថើបពីថេយ៉ុង ថេយ៉ុងអង្អែលកញ្ចឹងករបស់ជុងហ្គុក ដោយមិនភ្លេចឱនទៅនែបនិត្យលើបបូរមាត់របស់នាយ។ពួកគេមិនដឹងឡើយថាពេលវេលានាពេលនេះកំពុងដើរដល់កម្រិតណា ពួកគេនៅតែបន្តភាពផ្អែមល្ហែមដោយគ្មានអារម្មណ៍នឿយណាយ។
**
"លោកគិតថាលោកអាចនឹងចាប់ខ្ញុំបាន?"សូសានឋិតនៅលើអគារដ៏ខ្ពស់មួយកន្លែង គេលើកកាំភ្លើងភ្ជុងទៅរកជុងហ្គុក។ជុងហ្គុកមិនមាត់ គេដើរមកគៀកនឹងសូសានរួចឱនក្បាលទៅកឹបនឹងមុខកាំភ្លើង