បើគ្មានបន្ទាត់ខណ្ឌ ពួកយើងនឹងបាននៅជាមួយគ្នា។
ក្នុងសាលាព្រឹកនេះហាក់រកាំរកូតនិងចលាចល ក្រោយដឹងនូវគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងមកលើក្រុមបាល់បោះដែលត្រូវប្រកួតនៅអាទិត្យក្រោយ។
ពួកគេបានទៅtripរួមគ្នាជាក្រុម តែសំណាងអាក្រក់បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវសម្រាកនៅពេទ្យ មិនអាចហ្វឹកហាត់ការប្រកួតបាន តម្រូវឲ្យស្វែងរកក្រុមថ្មីជាបន្ទាន់។ឯសិស្សផ្សេងៗឃើញហើយ ដោយហេតុម្នាក់ៗសុទ្ធតែចាប់អារម្មណ៍ តែមិនចង់ចូលរួមព្រោះគ្មានក្រុមដូចគេ។
"ខ្វះសមាជិក3នាក់"អ្នកទទួលឈ្មោះនិយាយ និងបដិសេធទៅលើក្រុមបាល់បោះដែលបានមកដាក់ពាក្យ។ពួកគេស្ងាត់ រួចបែរក្រោយស្វែងរកមនុស្សបន្ថែម
"មាននរណាចាប់អារម្មណ៍ទេ?"មេក្រុមសួរទៅកាន់ពួកគេ តែម្នាក់ៗបែរជាខ្សឹបខ្សៀវគ្នា រួចនិយាយពីថេយ៉ុង
"សិស្សច្បងថេយ៉ុងក៏ពូកែខាងបាល់បោះដែរ ហេតុអីមិនអញ្ជើញគាត់ឲ្យចូលរួមទៅ?"
"ជាomegaម្នាក់នោះឬ?ដៃជើងខ្សោយៗបែបនេះ យកចូលនាំតែទើសដៃទើសជើង"ជេគឮហើយចង់គាំងស្មារតី គេក៏មានឈ្មោះនៅក្នុងក្រុមនេះរួចហើយដែរ។
"ពិតមែនហើយ ថាមិនត្រូវ បើលេងសុខៗ ពេលជ្រុលដៃជ្រុលជើង ក៏មករំអួយទៅគិតយ៉ាងមិច?"
"រំអួយ?ឯងមានសមត្ថភាពអីឲ្យយើងត្រូវមករំអួយ?"ថេយ៉ុងចូលមកដល់ដោយមានសូសាននៅក្បែរគេ។គេសង្រឺតធ្មេញនឹកស្មានមិនដល់ថា ទោះខ្លួនឡើងដល់ខ្ពស់ប៉ុណ្ណេះ ក៏នៅតែមានអ្នកមើលងាយឋានៈជាomegaរបស់គេ។
"សិស្សច្បងថេយ៉ុង"ស្រីៗនិងប្រុសៗនាំគ្នាញញឹមពេញចិត្តនឹងចរឹករបស់ថេយ៉ុង ម៉្យាងនៅទីនេះសុទ្ធតែជាអ្នកគាំទ្រថេយ៉ុង ច្បាស់ណាស់ថាពួកគេគឺការពារថេយ៉ុង។
"ចុះលោក?មានសមត្ថភាពអីត្រូវរួមក្រុមនឹងពួកខ្ញុំ?"
"ខ្ញុំមិនបានចង់ចូលរួមទេ គឺអ្នកទាំងអស់គ្នាអញ្ជើញតើ!សួរទៅ ថាអ្នកណាបានអញ្ជើញខ្ញុំខ្លះ?"
"ខ្ញុំ!!"ពួកគេលើកដៃ ទើបមេក្រុមបាល់បោះខឹងឡើងភ្លាមៗ។
"គួរតែដឹងពីដែនកំណត់របស់ឯងហើយ"ថេយ៉ុងសើចទាំងមានប្រៀប ពេលនោះដែរក៏មានម្នាក់និយាយឡើង
![](https://img.wattpad.com/cover/353878121-288-k522953.jpg)