ជុងហ្គុកញញឹមឌឺមកសូសាន កែវភ្នែករបស់គេលែងធម្មតា វាស្មើធេងបង្កប់ដោយភាពខឹងក្រោធនៅខាងក្នុង។
"សើចចេញទៀត?អាចង្រៃ(ឌឹប)!!!"សូសានធាក់មុខរបស់នាយ គេរងចាំថ្ងៃថ្ងៃនេះយូរហើយ ថ្ងៃដែលគេបានសងសឹក ថ្ងៃដែលជុងហ្គុកឱនក្បាលមករកគេវិញ។
ឌឹបៗ
"ខឹក.."ដោយហេតុសូសានធាក់ផង កូនចៅវាយផង ជុងហ្គុកក្អួតឈាមចេញមកយ៉ាងដំណំ ឯរបាំងមុខរបស់នាយក៏បែកខ្ទេចដោយសារការធាក់របស់សូសាន។តែគិតថាសូសានខ្វល់ឬ?ជុងហ្គុកវេទនាកាន់តែខ្លាំង គេក៏នឹងពេញចិត្តលើសកម្រិតទៅទៀត។
"លោកជាអ្នកប៉ះពាល់គ្រួសារខ្ញុំមុន ខ្ញុំនឹងសម្លាប់លោក"សូសានទាញកាំភ្លើងភ្ជុងក្បាលរបស់ជុងហ្គុក រំពេចនោះជេគក៏ដើរមកខ្សឹបដាក់ត្រចៀករបស់សូសាន។រាងស្ដើងងាកមករាងក្រាស់ដោយមានមន្ទិលក្នុងចិត្ត គេយល់ព្រមបញ្ឈប់ត្រឹមនេះ និងឲ្យកូនចៅទាំងនោះចាប់ជុងហ្គុកយកទៅឃុំមួយកន្លែង។
ឯគេនិងជេគវិញ ក៏រៀបចំខ្លួនចេញទៅផ្ទះរបស់ជុងហ្គុកដើម្បីស្វែងរកនូវភាពមិនប្រក្រតី រួមមានឯកសារខុសច្បាប់ និងអាវុធខុសច្បាប់ បើគេរកបាន នោះគេនឹងអាចប្ដឹងបកទៅជុងហ្គុកវិញជាមិនខាន។ពេលមកដល់ផ្ទះវីឡារបស់ជុងហ្គុកហើយ សូសាននិងជេគទម្លុះទ្វាចូលទៅទាល់តែបាន នឹកស្មានមិនដល់ថាផ្ទះជុងហ្គុកស្ងប់ស្ងាត់ដល់ថ្នាក់គ្មានអ្នកយាមសោះឡើយ។
ពួកគេរុករើពេញផ្ទះរបស់នាយ ម្នាក់ៗប្រមូលបានឯកសារមកផ្ដុំគ្នា ចុងក្រោយពួកគេក៏មកដល់បន្ទប់ដេករបស់ជុងហ្គុក។
"ខ្ញុំមានអារម្មណ៍ថាមិនស្រួលទេ"វាហាក់ដូចជារលូនពេក ជេគមិនសង្ស័យមិនបាន។
"មិនបាច់មានអារម្មណ៍ទេ ព្រោះពួកឯងមិនស្រួលស្រាប់ហើយ"សម្ដីគ្រលរធំរបស់មនុស្សប្រុសម្នាក់បន្លឺពីក្រោយខ្នង ធ្វើឲ្យជេគនិងសូសាន រហ័សងាកទៅឃើញថាជាជេគក្យុង និងកូនចៅ2នាក់អមសងខាង។
"លោកជាអ្នកណា?"
"ហ៊ានទម្លុះទ្វាផ្ទះប្អូនប្រុសខ្ញុំ ថែមទាំងធ្វើឲ្យផ្ទះរបស់គេរញ៉េរញ៉ៃទៀត សួរទៅថាខ្ញុំគួរតែចាត់ការពួកឯងបែបណា?"