វាបញ្ចប់ត្រឹមនេះ?
កន្លងផុតទៅអស់មួយរយៈធំ ថេយ៉ុងមិនអាចស្វែងរកព័ត៌មានទាក់ទងនឹងអ្នកទទួលភ្ញៀវ គេមិនអាចសូម្បីតែជួបនាងម្ដងទៀត។កាលដែលបាត់ដំណឹងពីនាងសូន្យឆឹងបែបនេះ វាធ្វើឲ្យគេមិនអាចសម្រេចនូវអ្វីដែលគេចង់ធ្វើពីនាង រឹតមិនអាចស៊ើបប្រវត្តនាងដឹង។
"សិស្សច្បង!បងកើតអីទើបមួយរយៈធំមកនេះ មុខរបស់បងមិនសូវស្រស់បស់អញ្ចឹង?"សូសានដើរមកក្បែរថេយ៉ុង អំឡុងពេលចេញលេង។មួយរយៈមកនេះ សូសានចាប់ផ្ដើមលេចធ្លោ សូម្បីតែការតុបតែងខ្លួនក៏មិនរយីករយៀកដូចមុន។ឯមុខវិញ ក៏ស្រស់ស្អាតជាងមុន70-80%ផងដែរ។វាក៏ដោយសារតែគេប្រើផលិតផលត្រូវ និងងាយឆាប់បានផល ម៉្យាងគេក៏ធ្វើលំហាត់ប្រាណ អមនឹងការញ៉ាំអាហារមានប្រូតេអុីនគ្រប់គ្រាន់តាមការណែនាំ បើបែបនេះ មិនស្អាតយ៉ាងមិចនឹងបានទៅ?
"ខ្ញុំមិនមានអ្វីនោះទេ"ថេយ៉ុងញញឹមដាក់សូសានថ្នមៗ omegaរាងស្ដើងខ្ពស់ គេខិតទៅរកថេយ៉ុងនិងស្ទាបថ្នមៗទៅលើថ្ងាស់របស់ថេយ៉ុង។
"បងក៏មិនបានក្ដៅខ្លួនដែរ កុំប្រាប់ណាថាបងឈ្លោះគ្នានឹងមិត្តប្រុសរបស់បង?"
"អត់ទេ!ឯងគិតច្រើនពេកហើយ អ្ហា...ឯងស្រស់ស្អាតណាស់មួយរយៈនេះ សូសាន"
"ពិតមែន?"សូសានក្រសោបមុខរបស់គេថ្នមៗ សូម្បីតែគេជាម្ចាស់សមីខ្លួន ក៏គិតដូចជាថេយ៉ុងផងដែរ។
"ថេយ៉ុង ដល់ម៉ោងចូលរៀនឥឡូវហើយ ឲ្យលឿនឡើង!!!"ជីមីនស្រែកហៅពីចម្ងាយ ថេយ៉ុងក៏ងក់ក្បាល រួចក្រោកចេញពីសូសានដើម្បីដើរទៅថ្នាក់ជាមួយជីមីន។សូសានសម្លឹងមើលការចាកចេញរបស់ពួកគេទាំង2 រហូតផុតកន្ទុយភ្នែក។
គេចាប់ផ្ដើមដាក់ដៃច្រត់ទៅក្រោយលើកៅអី រួចងើយក្បាលទៅខាងលើ មិនទាន់ស្រួលបួលផង បែរជាលេចឡើងនូវការរំខានពីពួកជើងកាងប៉ុន្មាននាក់។ពួកនោះមកទាំងទឹកមុខចងគំនុំទៅកាន់សូសាន។
"ឯងហ៊ានបោកយើង?អាក្មេងចង្រៃ!!"ពួកគេចាប់ក្របួចកអាវរបស់សូសាន។វាក៏មានមូលហេតុ មិនមែនសុខៗទើបពួកគេគ្មានហេតុផលបែបនេះឡើយ។