យប់នេះបរិយាកាសល្អខ្លាំងណាស់។ភាពផ្អែមល្ហែមរបស់គូស្នេហ៍មួយគូនៅក្នុងបរិវេណនៃតារាងបាល់បោះ ធ្វើឲ្យគ្រប់យ៉ាងប្រែជាស្រស់បំព្រង។
ធ្មិចបើកៗថ្ងៃប្រកួតបានមកដល់។សិស្សដែលមកពីសាលាផ្សេង គឺជាសាលាK ត្រូវប្រកួតនឹងសាលាSរបស់ពួកគេ។វាហាក់មើលទៅចៃដន្យនឹកស្មានមិនដល់ថាគូប្រកួតគឺជាក្រុមរបស់សូប៊ីន។ឃើញបែបនេះហើយ ជីមីនក្ដៅចិត្តឆេវ គេកាន់តែបន្ថែមកម្លាំងក្នុងការបំបាក់មុខពួកនាយវិញម្ដង។
"ក្រុមនៃសាលាK គឺសុទ្ធតែសង្ហារៗ ប្រកួតចប់ពេលណា ពួកយើងគួរតែទៅសុំលេខទូរសព្ទរបស់គេ"ស្រីៗដើរកាត់បន្ទប់ត្រៀមខ្លួន ពួកនាងនិយាយបណ្ដើរសើចបណ្ដើរ អ្នកដែលបានឮក៏ក្ដៅចិត្តឆេវ នឹកស្មានមិនដល់ថាក្រុមមួយនោះមកដល់មិនទាន់1ថ្ងៃស្រួលបួលផង បែរជាទាក់ទាញការចាប់អារម្មណ៍របស់សិស្សក្នុងសាលា ឲ្យបែរខ្នងដាក់ពួកគេ។
"គួរតែកាច់បំបាក់ឆ្អឹងរបស់ពួកគេចោល"
"កើតស្អីនឹង?ពួកគេទៅធ្វើស្អីឯង ទើបឯងឃោឃៅដាក់គេយ៉ាងនេះ?"ជីមីនស្ដីឲ្យ នឹកស្មានមិនដល់ថាក្មេងៗឆ្នាំទី1នេះ ចិត្តឆាវដល់ម្លឹង។
"សូសាន!នេះយកទៅ"ជេគហុចស្ករគ្រាប់មកឲ្យសូសាន ដើម្បីឲ្យសូសានអារម្មណ៍ល្អក្នុងការប្រកួត។សូសានទទួលមក គេបម្រុងនឹងញ៉ាំហើយ តែក៏សួរជេគ
"មានមួយកញ្ចប់ទៀតដែរទេ?"
"បាទមាន"ជេគហុចបន្ថែមឲ្យសូសាន ទើបរាងតូចទទួលហើយក៏ស្រែកហៅថេយ៉ុង
"សិស្សច្បង!!"គេហុចស្ករគ្រាប់ឲ្យថេយ៉ុង ថេយ៉ុងក៏ទទួលដោយមិនបានដឹងពីហេតុការណ៍មុនដំបូង។ជេគរាងស្រងាកចិត្តបន្តិច តែក៏ជ្រើសរើសមិនខ្វល់ គេបញ្ឈប់ការគិតអវិជ្ជមាន រួចបែរទៅរកទិសដៅផ្សេង។
ការិយាល័យនាយកសាលា
"ខ្យល់អីបក់អ្នកប្រុសតូចចន និងលោកមីនមកទីនេះ?"លោកនាយកអញ្ជើញពួកគេផឹកតែ និងជជែកនិយាយពីនេះពីនោះ ក្រោយឃើញថាភ្ញៀវពិសេសបានអញ្ជើញមក។
"ឮថាសាលារបស់លោកមានការប្រកួតបាល់បោះ ខ្ញុំចាប់អារម្មណ៍ទើបមកទស្សនា លោកនឹងមិនប្រកាន់ទេមែនទេ?"ជុងហ្គុកញញឹមជាការគួរសមទៅតាមចរិតសុភាពបុរសរបស់នាយមកកាន់នាយកសាលា។ឯយ៉ុងហ្គីវិញស្ងាត់ទៅតាមទម្លាប់របស់នាយ ព្រោះលោកនាយកក៏ដឹងហើយថាសូប៊ីនមានឈ្មោះប្រកួត ដូចនេះគេមកក្នុងនាមជាអាណាព្យាបាល។