chapter 23 : ម្ចាស់ថ្មី

3K 155 7
                                    

មើលទៅទាំងសងខាងឈ្លក់វង្វេងនឹងគ្នាមិនអាចមានអ្វីមកបន្សាបបានឡើយ។

"ជុង-"ថេយ៉ុងដកបបូរមាត់ចេញ គេមុខក្រហមដោយសារអស់ខ្យល់នឹងការថើបដ៏យូររបស់ពួកគេ។ជុងហ្គុកវិញគ្រាន់តែញញឹមទៅតាមចរិតសុភាពបុរស រួចនិយាយឡើង

"បាទ?"

"បានហើយ.."

"សឺត..ក៏បាន"នាយថើបសៀតផ្ការបស់រាងតូច រួចលើកអាហារមកបញ្ចុកថេយ៉ុងទៅតាមការស្នើសុំរបស់គេ។កំពុងតែផ្អែមល្ហែមសុខៗ វត្តមានរបស់អ្នកស្រីគីម និងណាមជុនចូលមកដល់

"លែងចេះញ៉ាំអាហារដោយខ្លួនឯងហើយណ៎"អ្នកស្រីគីមបង្ហាញទឹកមុខពេបមាត់របស់គាត់ឡើងមក ឯជុងហ្គុករហ័សឱនគោរពគាត់និងណាមជុន។

"ម៉ាក់មកលឿនម្ល៉េះ?ក្រែងថាទៅក្រុមហ៊ុន ឬមិនមែន?"ថេយ៉ុងរាងខ្មាស់នៅចំពោះមុខគាត់បន្តិច។

"គ្រាន់តែចង់ឈៀងយកអាហារមកឲ្យកូនប្រុសបន្តិច តែមើលទៅអាហារមួយនេះ បែបត្រូវយកទៅក្រុមហ៊ុនវិញហើយ"

"មិនមែនមានន័យអញ្ចឹងទេម៉ាក់ ម៉ាក់យកមកកូននឹងញ៉ាំឲ្យអស់"អាហារច្រើនយ៉ាងនេះ គេពិតជាញ៉ាំម្នាក់ឯងអស់មែន?

"ប្រយ័ត្នបែកពោះស្លាប់ទៅ!មោះញ៉ាំជាមួយគ្នាតែម្ដងទៅ ព្រោះបងនិងម៉ាក់ក៏មិនទាន់មានបាយថ្ងៃដែរ"ណាមជុនកាន់ដៃរបស់អ្នកស្រីគីមចូលទៅអង្គុយមួយចំហៀងទៀតក្បែរថេយ៉ុង រួចចាប់ផ្ដើមរៀបចំអាហារនៅលើតុ ដែលគេដាក់នៅជាប់នឹងគ្រែ សម្រាប់អ្នកជំងឺបរិភោគអាហារ។

"ក្មួយជុង មកញ៉ាំជុំគ្នាមក"

"បាទអត់ទេ អ្នកទាំងអស់គ្នាអញ្ជើញចុះ ខ្ញុំទើបនឹងញ៉ាំឆ្អែតប៉ុណ្ណោះ"

"បន្តបញ្ចុកអូនមកអញ្ចឹង"រាងតូចញញឹមស្រស់ដាក់ជុងហ្គុក ទើបជុងហ្គុកងក់ក្បាល យល់ព្រមបញ្ចុកថេយ៉ុងបន្តទៀត។

**

"មានដំណឹងអ្វីបន្ថែមទេ?"កន្លងផុតប៉ុន្មានថ្ងៃ អាការៈថេយ៉ុងចាប់ផ្ដើមប្រសើរឡើងបន្តិច។ជុងហ្គុកអង្គុយគងទាក់ក្លានៅចំពោះមុខសូហារា នាយក្រវីប៊ិចសម្លឹងទៅកាន់របាយការណ៍នៅលើតុ។សូហារាដែលកំពុងលុតជង្គង់ចុះ គេក្ដាប់ដៃទាំងញ័រខ្លួនតិចៗសម្លឹងមើលមករាងក្រាស់

Angel Of Heaven [ចប់]Where stories live. Discover now