chapter 02 : ទេវបុត្រ

5.2K 275 4
                                    

វាមានរយៈពេល1ឆ្នាំដែលពួកគេបានទាក់ទងគ្នា ហើយក៏មិនសូម្បីនឹងធ្លាប់ឃើញមុខគ្នាម្ដង ពេលនេះវាសនាកំពុងតែប្រទាញឲ្យពួកគេជួបគ្នាបានសម្រេចហើយ។

"មកដល់ហើយអ្នកប្រុស"តៃកុងឡានងាកមកញញឹមដាក់ជុងហ្គុកបន្តិច ជុងហ្គុកគ្រាន់តែងក់ក្បាល រួចលើកបីថេយ៉ុងដើរចូលទៅផ្ទះវីឡាតូចមួយ នៅឯជាយក្រុង។

ជុងហ្គុកដាក់ឲ្យថេយ៉ុង គេងនៅលើសាឡុង គេដើរទៅយកប្រអប់ថ្នាំ និងកន្សែងត្រជាក់ មកជូតឲ្យថេយ៉ុងរហូតទាល់តែរួចរាល់។

"អ្ហឹម..."ថេយ៉ុងភ្ញាក់ឡើងសឹមៗ ក្រោយទទួលបានការរំខាន ម៉្យាងរបួសគេក៏ឈឺមិនស្ទើរ ទើបមិនអាចគេងលក់ស្កប់ស្កល់បាន។

"លោក..ជាអ្នកណា?"បើតាមស្ថានភាពនៅជុំវិញខ្លួនរបស់គេ ទីនេះគេមិនស្គាល់ឡើយ។

"អូនហ៊ានដើរចូលឡានរបស់អ្នកដទៃផ្ដេសផ្ដាស ចុះបើប៉ះចំមនុស្សអាក្រក់វិញនោះ?ហើយអូនទៅវាយគ្នានឹងនរណា ទើបរបួសពេញខ្លួនអញ្ចឹង?"និយាយពីថាឲ្យរអ៊ូដូចម្ដាយប្រដៅកូន។

"សម្លេងនេះ?ជាចន ជុងហ្គុក?"

"ចង់ឲ្យបងបញ្ជាក់មែនទេ?"ជុងហ្គុកញញឹម គេក្ដោបចង្កេះថេយ៉ុងឲ្យមកអឹបនឹងរាងកាយរបស់គេ រួចយកដៃថេយ៉ុងមកស៊កចូលអាវ ឲ្យស្ទាបថ្នមៗទៅលើសាច់ដុំពោះរបស់គេ។

"ជាមនុស្សដែលអូនតែងប្រាថ្នាចង់ប៉ះរហូតមក"ជុងហ្គុកខ្សឹបដាក់ត្រចៀកថេយ៉ុងស្រាលៗ ថេយ៉ុងឯណេះភាំងផងភ័យផង នឹកស្មានមិនដល់ថាគេអាចជួបជុងហ្គុកក្នុងស្ថានភាពបែបនេះ។

អ្វីដែលសំខាន់ គេបែរជាគិតថាជុងហ្គុកជាពួកអឺរ៉ុប មិនមែនជាអាសុីឡើយ។ព្រោះបើតាមរាងកាយដែលគេឃើញ និងទំហំនៃកូនប្រុសរបស់ជុងហ្គុក អឺរ៉ុបជាគ្នាតែម្ដង។

"ជាបងពិតមែន?"ថេយ៉ុងប្ដូរមកក្រសោបមុខរបស់ជុងហ្គុក គេទាញថ្ពាល់របស់ជុងហ្គុកបន្តិច។ពុទ្ធោអើយ!ជុងហ្គុកនៅខាងក្រៅសង្ហារណាស់!!!បូករួមទាំងសម្លេងដ៏គួរឲ្យទាក់ទាញរបស់ជុងហ្គុក គេសឹងនឹងសន្លប់នាពេលនេះ។

"បាទ"បាទទៀត?អូយសន្លប់មែនទែនហើយ ទន់ភ្លន់លើសពីទន់ភ្លន់ណាស់ម៉ែអើយ។ថេយ៉ុងទន់ជង្គង់រកដួល តែជុងហ្គុកក៏ទប់រាងកាយថេយ៉ុងជាប់។

Angel Of Heaven [ចប់]Where stories live. Discover now