ពួកគេនិយាយត្រូវ ឲ្យតែក្លាយជាកំពូលសម្រស់ប្រចាំតំបន់មួយហើយ ទោះមានរឿងអ្វីកើតឡើងក៏មនុស្សទាំងអស់នៅតែនៅខាងម្នាក់នោះជាតរាប។
ថេយ៉ុងរៀងស្រពិចស្រពិល គេពិតមិនយល់នឹងអ្វីដែលសិស្សដទៃកំពុងតែគិត។គេធ្លាប់ឃើញច្រើនណាស់ ឲ្យតែបែករឿងអាស្រូវរបស់នរណាម្នាក់ហើយ មនុស្សក្នុងសាលានឹងប៊ូលីមនុស្សម្នាក់នោះទាល់តែចេញពីសាលា ថាមិនត្រូវអាចឈានដល់ការសម្លាប់ខ្លួនទៀតផង។តែគេវិញ មិនត្រឹមតែមានការការពារ ថែមទាំងនៅរក្សាតំណែងជាangelក្នុងចិត្តរបស់ពួកគេដដែល។
ថ្ងៃនេះមិនមានម៉ោងច្រើនត្រូវរៀន ទើបរៀនតែ2ម៉ោងក៏ចប់ ថេយ៉ុងដើរចុះមកក្រោមស្វែងរកជីមីន គេមិនដឹងថាជីមីនទៅដល់ណានោះទេ។ភ្លាមៗស្រាប់តែទទួលសារអំពីនរណាម្នាក់ឡើងមក មនុស្សម្នាក់នោះបានផ្ញើរូបសូសានកំពុងជាប់ឃុំនៅកន្លែងមួយ ថេយ៉ុងរាងសង្ស័យបន្តិច តែក៏ជ្រើសរើសដើរទៅបន្ទប់តន្ត្រីដើម្បីចង់ដឹងថាសូសានពិតជាត្រូវគេប៊ូលីម្ដងទៀតឬក៏អត់។
មកដល់បន្ទប់តន្រ្តី វាទទេស្អាត ថេយ៉ុងដឹងច្បាស់ថាគេបានចាញ់បោករបស់ជនម្នាក់នោះ ម៉្យាងថ្ងៃនេះគេក៏មិនបានឃើញសូសានដែរ។គ្រាន់តែចង់ឃើញមុខអ្នកដែលបានផ្ញើសារមកគេ។
ផឹប
"អ្ហឹក!!"ថេយ៉ុងគេចទាន់អំពីការវាយនឹងដំបងរបស់សិស្សម្នាក់ពីក្រោយ គេភៀសខ្លួនមកផ្នែកម្ខាងទៀត ហើយក៏ឃើញថាជាសិស្សស្រីម្នាក់កំពុងតែកាន់ដំបងចង់វាយគេ។
"ទៅស្លាប់ទៅ!!!គីម ថេយ៉ុង!!!!"
"ឆ្កួតពិតមែន!!"ថេយ៉ុងគេចពីនាងដេញវាយគេពេញបន្ទប់ ចង្រៃខ្លាំងដែលមាននរណាម្នាក់មកយាមទ្វាមិនឲ្យគេចេញរួច។គេមិនចង់ប្រើដៃលើមនុស្សស្រីនោះទេ តែបើមិនប្រើក៏វាមិនកើត។
ឌឹប
"អ្ហឹក"មិនទាន់ទាំងប្រើដៃផង នាងក៏រត់ក្រឡាច់ជើងដួលខ្លួនឯង ជាហេតុធ្វើឲ្យនាងក្រោកលែងរួច ព្រោះក្រឡាច់ក៏ខ្លាំងគួរសម។នាងងាកមកសម្លក់ថេយ៉ុងដូចមនុស្សវិកលចរិត ថែមទាំងស្រែកពោរពេញដោយទឹកភ្នែក។