chapter 04 : ប្ដូរនឹងសេរីភាព

4.4K 212 4
                                    

ទោះជាស្ថិតនៅតំបន់មួយដ៏អ៊ូអរ ក៏ក្រសែភ្នែករបស់ខ្ញុំមិនអាចដកចេញពីអ្នក។

ផាំង

មនុស្សកំពុងសារសងគ្នានៅខាងលើសុខៗ បែរជាលាន់នូវសម្លេងប៉ះទង្គិចគ្នា វាបង្ហាញយ៉ាងច្បាស់ថាកំពុងមានគ្រោះថ្នាក់ចរាចរណ៍នាពេលនេះ។ជីមីនត្រូវបានគ្នារបស់សូប៊ីនគៀរហូតដល់ដួលម៉ូតូទាំង2នាក់ គេមិនអាចសូម្បីតែឈរបាន ព្រោះគេដួលហើយត្រូវម៉ូតូរបស់គេកិនជើងមួយចំហៀងបន្ថែមទៀត។

"នរកស្អីនឹង?"ជីមីនសម្លក់ទៅកាន់សូប៊ីន តែសូប៊ីនមិនខ្វល់ គេបានដល់ទីមុនជីមីនបានសម្រេច។

"មិនស្មើភាពទេ"ថេយ៉ុងស្រែក គេរត់ចុះទៅខាងក្រោមដោយមានជុងហ្គុកមកតាមគេពីក្រោយ។តែមើលទៅម្នាក់ៗមិនចាប់អារម្មណ៍ ពួកគេបែរជាអបអរចំពោះអ្នកដែលឈ្នះ មិនខ្វល់ពីសភាពរបស់ជីមីន។

"មិនស្មើភាពយ៉ាងមិច?សួរទៅថាអ្នកណាគៀរអ្នកណា?"

"Omegaគៀរalpha"ម្នាក់ៗនាំគ្នាស្រែកកាន់ជើងសូប៊ីន ជាហេតុធ្វើឲ្យសូប៊ីនមានប្រៀបជាង។នេះពួកគេខ្វាក់ឬធ្វើពើ?ហេតុការណ៍មុននេះ នរណាក៏ឃើញថាជីមីនត្រូវបានគេគៀរ។

"ឮទេ?ជីមីនជាអ្នកគៀរគេមុន ដូចនេះគេចាញ់ត្រូវហើយ"គេនិយាយឌឺដាក់ថេយ៉ុង ដោយរកទៅឱនឲ្យគៀកដើម្បីចង់ដឹងពីក្លិនដ៏ក្រអូបរបស់ថេយ៉ុង តែគួរឲ្យស្ដាយដែលជុងហ្គុកចាប់មុខរបស់សូប៊ីនហើយក្រវាសចេញ វិសនឹងធ្វើឲ្យសូប៊ីនដួលទីណាត់ទីណែង។

"ទៅជួយលើកជីមីន"វារឹតធ្វើឲ្យគេឈឺចិត្ត ពេលឃើញជីមីនដួលដោយមានម៉ូតូសង្កត់ជើងមួយចំហៀងហើយ បែរជាគ្មាននរណាគេខ្វល់ជួយលើកអ្វីបន្តិចសោះ ផ្ទុយទៅវិញ ជីមីនបែរជាខំប្រឹងលើកម៉ូតូតែម្នាក់ឯងរហូតដល់គេអាចធ្វើវាទៅរួចដោយគ្មានជំនួយពីនរណាម្នាក់។

"ជីមីន"ថេយ៉ុងហៅឈ្មោះមិត្តជាទីស្រឡាញ់ គេសម្លឹងឃើញខ្សែរភ្នែកក្រហមរបស់ជីមីនកំពុងរកកលចង់យំ ខណៈដែលគេបានមកដល់និងជួយគ្រាជីមីនឲ្យឈរឲ្យបាននឹងនរ។

"ផាក ជីមីន លោកចាញ់ហើយ កុំភ្លេចពីការភ្នាល់របស់ពួកយើង"សូប៊ីនដើរមកក្បែរជីមីន គេញញឹមរួចហុចកាតនៃបន្ទប់សណ្ឋាគារដែលគេបានកក់។

Angel Of Heaven [ចប់]Where stories live. Discover now