ពួកគេជាmateនឹងគ្នា តែមិនមែនជាគូស្នេហ៍ទេវតាប្រទានទេ គឺជាគូស្នេហ៍ដែលសានតានជាអ្នកប្រទាន។
យប់ដ៏តប់ប្រមល់និងផ្អែមល្ហែមត្រូវបានបញ្ចប់។
ថ្ងៃស្អែកមកដល់ ថេយ៉ុងនៅតែមករៀនជាធម្មតា អមដោយសូសានមកជាមួយផងដែរ។
"ចេញពីរៀនបងចង់ទៅណាទេ?"
"អត់ទេ!ខ្ញុំចង់ទៅផ្ទះសម្រាកមើលមេរៀនត្រៀមប្រលង"
"អ្ហា-ខ្ញុំគ្រាន់តែចង់ចេញទៅក្រៅជាមួយបងល្ងាចនេះ"
"ឯងកើតអីមែនទេសូសាន?ទើបសុខៗបែរជាចង់នាំខ្ញុំដើរលេង?"
"គ្រាន់តែ-តប់ប្រមល់ប៉ុណ្ណោះ បើបងមិនចង់ចេញក្រៅក៏មិនអីដែរ"រាងតូចសើចទាំងមិនសម ថេយ៉ុងគ្រាន់តែមើលមកសូសានដោយមានមន្ទិលក្នុងចិត្តបន្តិច រួចក៏ដកដង្ហើមធំយល់ព្រមនឹងសូសានថាល្ងាចនេះគេនឹងចេញក្រៅជាមួយគ្នា។
"សូសាន!លោកគ្រូថាម៉ោងក្រោយឲ្យថ្នាក់ពួកយើងទៅជួយបោសសម្អាតនៅទីលានបាល់បោះ ព្រោះអាទិត្យក្រោយនឹងមានសាលាផ្សេងមកប្រកួតនៅទីនេះ"ជេគដើរមកនិយាយជាមួយសូសាន រួចឱនគំនាបគោរពថេយ៉ុងក្នុងនាមជាសិស្សច្បង។
"បាទ!តោះ"សូសានដើរមកស្រាក់ដៃរបស់ជេគ រួចចាកចេញដោយមិនភ្លេចលាមកកាន់ថេយ៉ុង។ពួកគេបណ្ដើរគ្នាដើរចេញក្រោមក្រសែភ្នែកថេយ៉ុងសម្លឹងមើលទាល់តែផុតពីកន្ទុយភ្នែក។គេទម្លាក់ទឹកមុខចុះ ក្នុងចិត្តកំពុងនឹកគិតពីសូសាន។
គេបានពឹងជីមីនឲ្យជួយស្វែងរកព័ត៌មាននិងប្រវត្តិរបស់សូសាន តែរកយ៉ាងណាក៏រកមិនឃើញ វាហាក់បីដូចជាអាថ៍កំបាំងខ្លាំងរកថាមិនត្រូវ។នេះ ថ្នាក់ជីមីនជាhackerដ៏ជំនាញម្នាក់ក៏នៅតែមិនអាចស្វែងរកបាន គេគ្មានជម្រើសទាល់តែសោះ។
"អ្ហាស៎!!"កំពុងឈរនឹងស្រម៉ៃសុខៗ ថេយ៉ុងភ្ញាក់ព្រើតពេលទទួលដឹងនូវរបស់ត្រជាក់មកប៉ះមុខរបស់គេ។គឺជាជីមីនដែលយកទឹកដោះគោត្រជាក់មកដាក់លើថ្ពាល់របស់ថេយ៉ុង។
"នៅឈរដល់អង្កាល់?"
"យើង-ចង់ដឹងប្រវត្តរបស់គេ"