ភាគបញ្ចប់ : រៀបការនឹងបង

5.6K 308 21
                                    

ថេយ៉ុងមិនអាចដកដង្ហើមឲ្យបានស្រួល គេក៏មិនអាចនិយាយ បើនិយាយពីកម្លាំងវិញ សូសានដូចជាមានអ្វីមកសណ្ឋិតឲ្យខ្លាំងក្លាមិនអាចឲ្យថេយ៉ុងរើបម្រះរួចបាន។

"អ្ហឹកហ្ហឹក-ថេយ៉ុង គីមថេយ៉ុង....ខ្ញុំស្រឡាញ់បង!!បងគួរតែស្លាប់កំដរខ្ញុំ"សូសានទន់ដៃបន្តិច ស្របពេលខួរក្បាលគេកាន់តែច្របូលច្របល់កាន់តែខ្លាំង រឿងគ្រប់យ៉ាងកំពុងប្រដេញគ្នាចាក់ទម្លុះខួរក្បាលសូសានឲ្យប្រទាក់ក្រឡាគ្នា ពេលនេះអ្វីក៏គេគ្រប់គ្រងលែងបានទៀតដែរ។

ក្រឹប

"អ្ហឺស..."ថេយ៉ុងខ្ញៅដៃសូសានឲ្យទាល់តែបែកឈាម ទើបគេទទួលបាននូវការបន្ធូរដៃពីសូសាន បានឱកាសឲ្យថេយ៉ុងងើបមកខាំករបស់សូសានមួយក្រឹបសឹងនឹងដាច់សាច់ក ជាហេតុបណ្ដាលឲ្យសូសានចាញ់ប្រៀបត្រូវព្រលែងដៃ ដើម្បីលើកមកខ្ទប់ឈាមហូរពីកញ្ចឹងករបស់គេ។

ឌឹប

មួយជើងរបស់ថេយ៉ុងធាក់សូសានពីលើគ្រែឲ្យដួលទីណាត់ទីណែងទៅលើឥដ្ឋ ហើយគេក៏បណ្ដាច់សេរ៉ូមដើម្បីចាប់សក់ក្បាលសូសានឲ្យងើបមើលមកគេ។កែវភ្នែករបស់ពួកគេសម្លឹងមកគ្នាយ៉ាងស្មើធេង តែវាបង្កប់ទៅដោយអារម្មណ៍ជាច្រើននៅក្នុងនោះ។តែម្នាក់គឺអារម្មណ៍ស្រឡាញ់ និងម្នាក់ទៀតជាអារម្មណ៍ស្អប់ខ្ពើម។

"ឯងជាអ្នកមករកយើងខ្លួនឯងទេសូសាន"គេព្យាយាមខ្លាំងណាស់ក្នុងការមិនជួបមុខសូសាន តែពេលនេះសូសានក៏មករកគេដោយខ្លួនឯង ធ្វើឲ្យកំហឹងនិងភាពខកចិត្តចំពោះមនុស្សនៅពីមុខខ្លួនម្នាក់នេះកើនឡើងមក ថេយ៉ុងមិនអាចទប់អារម្មណ៍បានទៀតនោះទេ។

"សិស្សច្បងថេយ៉ុង...ស្លាប់ជាមួយខ្ញុំណា...ខ្ញុំស្រឡាញ់បង ស្រឡាញ់ខ្លាំងណាស់ ស្រឡាញ់ជាទីបំផុត គ្មានអ្នកណាស្រឡាញ់ខ្ញុំ គ្មានអ្នកណាស្មោះត្រង់នឹងខ្ញុំក្រៅពីបងនោះទេហ្ហឹកហ្ហឹក"សូសានយំចេញមកទាំងភាពឈឺចាប់ សូម្បីតែគ្រួសារដែលគេស្រឡាញ់ខ្លាំងក៏រុញគេឲ្យទៅស្លាប់ បើបែបនេះ ហេតុអីក៏គេនៅបន្តជួយមនុស្សទាំងនោះទៀត?ពេលនេះគេសល់តែថេយ៉ុងជាក្ដីសង្ឃឹមចុងក្រោយ គេនឹងនាំថេយ៉ុងចាកចេញទៅពិភពដែលមានតែពួកគេ2នាក់។

Angel Of Heaven [ចប់]Where stories live. Discover now