Ep3:ជម្លោះ

1.1K 90 14
                                    


ជេមគេគេងមិនលក់ទេព្រោះប្លែកកន្លែងហើយណាមួយមានក្មេងមួយដេកអោបគេជាប់រកតែរើខ្លួនមិនកើតសោះហើយអ្នកអោបគេនិងដេកលក់ឡើងស្រួល
នៅពេលដែលជេមងាកទៅខាងហ្វូតគឺមុខពួកគេជិតគ្នាមែនទែន
ជេមក៏សម្លឹងមុខដ៏ស្រទន់នោះមួយសន្ទុះធំហើយក៏យកដៃទៅវាសសក់ដែលបាំងភ្នែកហ្វូត
«ពេលគេងលក់ចឹងមានអីគួរឲស្រឡាញ់ដែរតាស៎»ហាក អីគេនិង
«បើពេលមិនទាន់គេងនិយាយច្រើនណាស់ មុខចឹងសោះចេះដើរវាយគេកើតដែរ»ជេម

+5AM

ព្រឹកឡើងម៉ោង៥ជេមភ្ញាក់អូតូ តែគេមិនទាន់ដាស់ហ្វូតទេគេចេញមកហាត់ប្រាណបន្តិចសិន
ទម្រាំរួចរាល់ម៉ោង៦គេក៏ចូលទៅដាស់ហ្វូត

«អាល្អិតឆាប់ក្រោកឡើង»ជេម
«ហឹមមមម........ម៉ោងប៉ុន្មានហើយ»ហ្វូតនិយាយទាំងនៅបិទភ្នែក
«12ថ្ងៃត្រង់»
«អឹមសុំ5នាទីទៀត.....ហាស៎!!!ម៉ោង12ហើយ??»ហ្វូតក៏បានស្រែកភ្ញាក់យ៉ាងខ្លាំងហើយក៏រត់ចូលបន្ទប់ទឹកបាត់ដែលធ្វើឲជេមសើចចេញមកព្រោះធ្វើបាបក្មេងបានសម្រេច

ទម្រាំហ្វូតរួចរាល់ចេញពីបន្ទប់ទឹករាងយូរគួរសម
ចេញមកដល់ក៏មិនឃើញជេមទេព្រោះជេមគេចុះមកក្រោមបាត់ហើយ ហ្វូតក៏ចុះមកតាម
ពេលចុះមកដល់ក្រោមឃើញជេមអង្គុយអានសៀវភៅធ្វើមិនដឹង
«សិស្សច្បងមិនទៅសាលាទេមែនទេ?»ហ្វូត
«ទៅ តែមិនទាន់ដល់ម៉ោង»ជេម
«ចុះសិស្សច្បងចូលរៀនម៉ោងប៉ុន្មាន»
«8»ជេម
«៨ អ៎.....ហាស៎!!!ចុះនេះម៉ោង១២ហើយនិង?មិនទៅរៀនទេហេស៎?»ហ្វូត
ហ្វូតក៏ដកទូរស័ព្ទយកមើលឃើញថាទើបតែម៉ោង6:45នាទីព្រឹកទេ ដែលពេលនេះគេក៏ដឹងហើយថាជេមកុហកគេធ្វើឲហ្វូតក្តៅក្រហាយទាំងព្រឹក
«ឆាប់ញាំអាហារពេលព្រឹកទៅ»ជេម
ហ្វូតក៏ចូលទៅអង្គុយញាំបាយទាំងមុខងាប់

7:30នាទី
«ហ្វូតទៅសាលា»ជេម
«បាទទទ»
«ឈប់ៗ ថ្ងៃនិងប៉ះប៉ុន្មានមុខវិជ្ជា??»ជេម
ហ្វូតក៏ឈរគិតមួយសន្ទុះ
«7មុខ»
ជេមក៏បើកកាតាបហ្វូតមើលធ្វើឲគេឈឺក្បាលទៀតហើយ នេះរៀន៧មុខដាក់សៀវភៅទៅតែ២ក្បាល??
«ហើយឯណាសៀវភៅ??»ជេម
«មិនដឹងមិនដែលកត់»ហ្វូត
«ឆាប់ឡើងទៅយកសៀវភៅមកឲគ្រប់មុខវិជ្ជា»ជេមរាងសម្លុត
«ហឺយ....រឿងច្រើនណាស់ ២ក្បាលច្រើនពេកហើយ»ហ្វូត
«យករឺមិនយក??»ជេម
«មិន យក!»ហ្វូត
«អូខេ ចឹងថ្ងៃនេះមិនបាច់ចាយលុយទេ»
«អេ៎ ខ្ញុំមានបានសុំលុយសិស្សច្បងឯណា»ហ្វូត
«តែប៉ាឯងមិនបានទុកលុយឲឯងទេ»ជេម
«ខ្ញុំមានកុងធនាគារ»
«បិទអស់ហើយ!»ជេមឆ្លើយមកហ្វូតបាក់ចង្កេះផឹង
«ទៅរួចបានយ៉ាងមិច??»
«យើងប្រាប់ឲប៉ាឯងឲបិទ ព្រោះរយះពេលដែលប៉ាឯងមិននៅយើងជាអាណាព្យាបាលឯងចឹងហើយរឿងលុយរឺអ្វីៗផ្សេងទៀតយើងជាអ្នកគ្រប់គ្រង»ជេម
«whattttt ហេតុអីជីវិតខ្ញុំត្រូវមកជួបរឿងបែបនេះ??????!»ហ្វូត
«មិនបានទេត្រូវតែតេទៅប៉ានិយាយគ្នាឲដឹងរឿង»ហ្វូតក៏ដកទូរស័ព្ទតេទៅប៉ាតែត្រូវជេមចាប់យកមកទុក
«អេ៎ ឲទូរស័ព្ទមកខ្ញុំវិញ»
«យើងនិងឲពេលដែលឯងមកពីរៀនហើយមានអក្សរក្នុងសៀវភៅ»ជេម
«បានហើយឆាប់ទៅរៀនទៅ»ជេម
«អត់!មិនទៅទេ!»ហ្វូត
«ទៅរឺមិនទៅ បើទៅយើងឲលុយចាយ»ជេម
«ទៅៗៗ»
«រាល់ដងមួយថ្ងៃចាយប៉ុន្មាន»ជេម
«50$-70$»
«អូខេចឹងថ្ងៃនេះយក 2.5$បានហើយ»ជេម
«ហាស៎?????2.5$ឲទៅទិញស្អីកើតទៅ??»ហ្វូត
«សម្រាប់ទិញអីយើងមិនដឹងទេយកទឹកពីផ្ទះទៅផងមិនចឹង2.5$ទិញទឹកផឹកទៅ»ជេម

Gemini's mine«ជេមីណាយរបស់អូន»Where stories live. Discover now