+morning
ហ្វូតភ្ញាក់លឿនណាស់ព្រឹកនេះមិនដូចរាល់ដងទេ គេបានចូលងូតទឹករៀបចំខ្លួនយ៉ាងស្អាតដើម្បីចាំមិត្តទៅសាលាជាមួយគ្នា
+7:30នាទី
ហ្វូតដកដង្ហើមធំមុននិងឈានជើងចូលក្នុងសាលាថ្មី
តាំងពីចេញពីពេទ្យហ្វូតមានអារម្មណ៏ថាមិនស្ងប់ចិត្តទេមានអារម្មណ៏ថាបាត់បង់អ្វីមួយដែលជាផ្នែកយ៉ាងសំខាន់ក្នុងបេះដូងគេប៉ុន្តែហ្វូតព្យាយាមធ្វើមិនខ្វល់ចូលដល់ក្នុងថ្នាក់ក៏ឃើញមានកន្លែងសល់នៅខាងក្រោយគេក៏ចូលអង្គុយនៅទីនោះជិតក្មេងស្រីម្នាក់ទៀតដែលមើលទៅនាងមានចរឹករាងកាងៗស្រដៀងនិងហ៊្វូជីដែរ នាងអង្គុយរៀនបណ្តើរពាក់កាសបណ្តើរ ហើយអង្គុយលើកជើងដាក់លើតុទៀត ហ្វូតក៏មិនចាប់អារម្មណ៏ប៉ុន្មានដែរគេក៏ចូលអង្គុយទៅ ដោយក្មេងស្រីម្នាក់នោះមានឈ្មោះថា suping
supingក៏ដោះកាស់ចេញហើយងាកមករកហ្វូត
«hello....សិស្សថ្មីមែនទេ?»suping
«ហឹម»ហ្វូតឆ្លើយយ៉ាងខ្លីបំផុត
«ឈ្មោះអី?»suping
«ហ្វូត»fourth
«ម៉ោងរៀនមែនទេ?មិចបានពាក់កាសបែបនេះ ហើយថែមទាំងលើកជើងដាក់លើតុទៀតផង គ្រូមិនថាឲទេមែនទេ?»fourth
«ចង់ធ្វើបែបនេះ»supingឆ្លើយទាំងទឹកមុខបែបមិនខ្វល់
ហ្វូតមិនឆ្លើយតែសម្លឹងមុខបែបអស់និយាយ...
«និយាយលេងទេ ម៉ោងចេញលេងតើ»suping
«អ៎....»fourth
«យើងឈ្មោះsuping រីករាយដែលបានស្គាល់»supingឆ្លើយទាំងញញឹមស្រស់ថែមទាំងលើកដៃប្រុងចាប់ទៀតផង
«មិនបានសួរ... »ហ្វូតឆ្លើយហើយsupingស្ងាត់ឈឹង ស្ងាត់មួយសន្ទុះក៏និយាយទៀតហើយ
«មិនសួរតែចង់ប្រាប់»suping
«ឆ្កួតទេដឹង និយាយម្នាក់ឯងមិនឈប់សោះ»ហ្វូតនិយាយតិចៗជាភាសាថៃដែលធ្វើឲsupingបើកភ្នែកធំៗ
«ជនជាតិថៃមែនទេ???»supingនិយាយលឺៗ
«ឡប់ទេហេស៎??មិចបានស្រែកបែបនេះ?»fourth
YOU ARE READING
Gemini's mine«ជេមីណាយរបស់អូន»
Fanfictionបងស្រឡាញ់ហ្វូតស្រឡាញ់តែហ្វូតម្នាក់គត់បងនឹងធ្វើឲ្យគ្រប់ៗថ្ងៃរបស់ហ្វូតមានក្តីសុខបំផុតបងនឹងមើលថែថ្នាក់ថ្នមហ្វូតរហូតដល់ដង្ហើមចុងក្រោយរបស់បងណា