ផាំង*
នៅពេលដែលឡានក្រឡាប់រួចភ្លាមៗ ហ្វូតក៏ព្យាយាមបើកភ្នែកមកមើលជេម ប៉ុន្តែសភាពរបស់ជេមគឺយ៉ាប់ណាស់ខ្លួនប្រាណសុទ្ធតែឈាមហើយគេសន្លប់ពីលើហ្វូត ដោយសារគេបានទាញហ្វូតយកមកអោបដើម្បីកុំឲកញ្ចក់ឡានដែលបែកខ្ទាតត្រូវហ្វូត
ចំណែកហ្វូតត្រូវរបួសបន្តិចបន្តួចប៉ុណ្ណោះគេនៅមានស្មារតីនៅឡើយទេ
«ភីជេមមម ហ្ហឹកៗ បងកុំកើតអីណា បងឆាប់ដឹងខ្លួនវិញមក ហ្ហឹកៗៗ ហ្ហឹក»ហ្វូតទ្រហូយំអោបរាងកាយជេមដែលសុទ្ធតែឈាមនោះពេលនោះមនុស្សដែរនៅតាមដងផ្លូវក៏នាំគ្នាមកមើលហើយក៏តេហៅឡានពេទ្យមកដូចគ្នា
ពួកគេបានលឺសម្លេងយំរបស់ហ្វូតហេតុនេះហើយពួកគេក៏បានជួយសង្គ្រោះហ្វូតនិងជេមចេញពីឡានសិន
ឡានពេទ្យក៏បានមកដល់ គ្រូពេទ្យក៏លើករាងកាយជេមដាក់លើគ្រែពេទ្យហើយហ្វូតក៏ឡើងលើឡានទៅជាមួយ របួសប៉ុន្នឹងធ្វើអីហ្វូតមិនបានទេ+មន្ទីរពេទ្យ
គ្រូពេទ្យបានបញ្ជូនជេមចូលបន្ទប់សង្គ្រោះបន្ទាន់
ចំណែកហ្វូតត្រូវបានគ្រូពេទ្យចាប់ទៅលាងរបួសបាត់ហើយ បើទុកយូរអាចនិងពិបាកព្យាបាលជាងនេះ
ពេលហ្វូតចេញពីបន្ទប់លាងរបួសក៏ឃើញថាមិត្តភក្តិ ប៉ាតូចប៉ាធំ និងប៉ាម៉ាក់ជេមសុទ្ធតែនៅទីនេះចំណែកហ្វូតភ្នែកឡើងហើមអស់ហើយដោយសារយំ
គ្រាន់តែឃើញប៉ាគេភ្លាមហ្វូតក៏ចូលទៅអោបប៉ាហើយយំយកៗដូចកូនក្មេងចឹង មិត្តគេក៏មកជួយលួងលោម
«ប៉ាតូច...ភីជេមមិនកើតអីទេត្រូវទេ??ហ្ហឹកៗៗ»ហ្វូត
«គាត់ត្រូវធ្ងន់បែបនេះដោយសារគាត់ការពារ កូន ហ្ហឹកហ្ហឹកៗៗ»ហ្វូតនិយាយបណ្តើរយំបណ្តើរ
«មិនមែនកំហុសកូនទេណា កូនឈប់យំបានហើយ»ហ្កាន់
«ជាកំហុសឯងនិងហើយអាក្មេងចង្រៃ»ម៉ាក់ជេម(ចេញម៉ោអត់ច្រលំគេម៉ង)
«នែ៎..អ្នកស្រីមិនឃើញទេហេ៎?អាហ្វូតក៏ត្រូវរបួសដូចគ្នា»ហ៊្វូជី
«មិនមែនដោយសារភីជេមបើកខុសច្បាប់ទេហេ៎?ទើបក្លាយទៅជាបែបនេះ?»ហ៊្វូជី
«ឯងកុំមកចេះដឹងរឿងគ្រួសារយើង»
«ចា៎ អត់បានចេះដឹងជាមួយទេ ខ្ញុំនិយាយការពារមិត្តខ្ញុំតែប៉ុណ្ណោះ អ្នកស្រីមានមាត់កុំចេះតែនិយាយផ្តេសផ្តាស់!»ហ៊្វូជី
«បើតាមដឹងដោយសារតែភីជេមខឹងអ្នកស្រីនិងហើយទើបបានជាគាត់បើកឡានបែបនេះ ចឹងដើមហេតុដោយសារអ្នកស្រីៗជាអ្នកធ្វើបាបកូនខ្លួនឯង!»ហ៊្វូជីដាក់មួយខ្សែរម៉ាក់ជេមស្ងាត់ឈឹង
YOU ARE READING
Gemini's mine«ជេមីណាយរបស់អូន»
Fanfictionបងស្រឡាញ់ហ្វូតស្រឡាញ់តែហ្វូតម្នាក់គត់បងនឹងធ្វើឲ្យគ្រប់ៗថ្ងៃរបស់ហ្វូតមានក្តីសុខបំផុតបងនឹងមើលថែថ្នាក់ថ្នមហ្វូតរហូតដល់ដង្ហើមចុងក្រោយរបស់បងណា