+បច្ចុប្បន្ន
ពេលល្ងាចចេញពីរៀនជេមក៏បានមកយកហ្វូតពិតមែន ហើយឡានហ្វូតនៅមិត្តគេហ៎ក ជិះលេងពេញក្រុងគ្មានបានខូចអីទេ
«ទៅញាំម៊ូកៈថៈទេ??»ហ្វូតដាក់គូតអង្គុយភ្លាមសួរជេមភ្លេត
«ក៏បាន...»ពេលនោះទូរស័ព្ទជេមក៏បានរោទិ៍
«ចាំបន្តិច»ជេម
«ហាឡូ....អ្នកណាដែលបាទ?»ជេមសួរព្រោះតែវាជាunknown number
«ភីជេមៗ ជួយខ្ញុំផង..ហ្ហឹកៗ»សម្លេងរបស់ក្មេងស្រីស្រែកមកតាមទូរស័ព្ទ
«អឺ.....ម៉ូណា????»ជេមនិយាយចប់ ហ្វូតដែលកំពុងតែមើលទេសភាពក៏ងាកមកយ៉ាងលឿនពេលលឺឈ្មោះម៉ូណា
«ម៉ូណាមានរឿងមែនទេ??»ជេម
«បងមកជួយខ្ញុំបន្តិចមក»
«អូខេៗ»ជេម
«ហ្វូតស្គាល់ផ្ទះម៉ូណាទេ??»
«ស្គាល់តើ»
«ប្រាប់ផ្លូវបន្តិចមក»ហ្វូតក៏ងក់ក្បាល
«មានរឿងអីហ៎??»ហ្វូត
«ប្រហែលផ្ទះម៉ូណាកើតរឿងមិនល្អ»ជេម
តែហ្វូតរាងចម្លែកចិត្តបន្តិចដែរបើមានរឿងមិចបានមិនតេមករកហ្វូតក្រែងជាមិត្តហី ហើយមិចបានទៅតេរកជេមវិញ ដែលហ្វូតបានត្រឹមតែគិតតែមិនបាននិយាយអីចេញមកទេ+ផ្ទះម៉ូណា
ពិតជាមានរឿងពិតមែនព្រោះពេលនេះម្ចាស់បំណុលកំពុងតែមកទារលុយរបស់គេវិញហើយតែម៉ូណានិងប៉ាចុងរបស់គេគ្មានលុយឲទេទើបត្រូវគេធ្វើបាប
ជេមនិងហ្វូតក៏ប្រញ៉ាប់ចុះពីឡានយ៉ាងលឿន
ឯម៉ូណានោះគ្រាន់តែឃើញជេមរត់មកអោបយ៉ាងលឿនដែលធ្វើឲហ្វូតស្រឡាំងកាំងមួយរំពេចគាំងស្ញេញ
ជេមក៏បានទាញម៉ូណាចេញពីខ្លួនរបស់ខ្លួនព្រោះឃើញទឹកមុខហ្វូតដូចមិនល្អទេ
«មានរឿងអីមែនទេ?»ជេម
«គឺគ្មានលុយឲម្ចាស់បំណុល ហើយពួកគេក៏ធ្វើបាបខ្ញុំ ហ្ហឹកៗៗ»ម៉ូណា
«ចុះមានរឿងបែបនេះមិចមិនប្រាប់យើង?យើងអាចជួយឯងបានតើ?»ហ្វូត
«យើងក្រែងចិត្តឯងព្រោះឯងជួយយើងច្រើនហើយ»ម៉ូណា
«បានហើយមិនបាច់និយាយច្រើនទេ បំណុលទាំងអស់ប៉ុន្មាន??ចាំយើងសងជំនួស!»ហ្វូត
«អត់ទេហ្វូត មិនបាច់ទេ...យើងមិនចង់ជំពាក់គុណឯងច្រើនជាងនេះទេ»ម៉ូណា
«យើងជាមិត្តឯងណា រឿងណាយើងជួយបានយើងនិងជួយ»ហ្វូត
«លុយទាំងអស់ប៉ុន្មាន?»តាមពិតទៅម៉ូណាគ្មានចង់ឲហ្វូតសងជំនួសទេគឺគេចង់ឲជេមជាអ្នកសងបែបនេះទៅពួកគេនិងបានជួបគ្នាញឹកជាងមុន
«10លាន....»ម្ចាស់បំណុលក៏និយាយកាត់យ៉ាងលឿន
«អេ៎....?មិចបាន10ក្រែង7មិនចឹង??»ម៉ូណា
«ម៉ូណាកុំនិយាយច្រើន 10ក៏10ទៅយើងមិនក្រនិងលុយពិននិងទេ»ហ្វូតនិយាយហើយក៏វេរលុយទៅបុរសនោះយ៉ាងស្រួលអត់មានខ្វល់អីទាំងអស់
ម្ចាស់បំណុលពេលបានលុយហើយពួកគេក៏ទៅវិញ
«ប្រាប់យើងមកមិចបានជំពាក់ពួកវាច្រើនយ៉ាងនេះ?»ហ្វូត
«គឺឯងដឹងហើយមែនទេថាយើងមានប៉ាចុង??»ម៉ូណា
«អឹម.....»
«និងហើយគាត់ជាមនុស្សប្រមឹក និង ញៀនល្បែង មួយថ្ងៃៗគាត់មិនគិតរកលុយទេតែគាត់ទៅខ្ចីលុយគេដើម្បីផឹកស្រា ពេលមកដល់ផ្ទះក៏វាយធ្វើបាបយើង រហូតដល់ប៉ុន្មានថ្ងៃនេះម្ចាស់បំណុលក៏មករកដល់ផ្ទះហើយពួកវាទុកពេលឲយើងតែ៣ថ្ងៃប៉ុណ្ណោះដើម្បីរកលុយសងវា បែបនេះហើយទើបយើងមិនបានទៅសាលាប៉ុន្មានថ្ងៃនេះ»ម៉ូណា
«អ៎ យល់ហើយៗ»ហ្វូត
«តែស្អែកទៅរៀនវិញទៅណា...»ហ្វូត
«អឹម»
«នេះចង់ញាំបាយសិនទេ?»ម៉ូណា
«អត់ទេពួកយើងគិតថាទៅវិញសិនហើយ»ហ្វូត
«តោះសិស្សច្បងទៅវិញ»
«bye bye na»ហ្វូត
«អឹមbye bye»គ្រាន់ហ្វូតនិងជេមដើរចេញទឹកមុខរបស់ម៉ូណាក៏បានផ្លាស់ប្តូរមួយរំពេចគេខឹងនិងហ្វូតណាស់ចេះដឹងរឿងគេជ្រុល
«fourth adulkittyporn!យើងស្អប់ឯងណាស់!»ម៉ូណា
YOU ARE READING
Gemini's mine«ជេមីណាយរបស់អូន»
Fanficបងស្រឡាញ់ហ្វូតស្រឡាញ់តែហ្វូតម្នាក់គត់បងនឹងធ្វើឲ្យគ្រប់ៗថ្ងៃរបស់ហ្វូតមានក្តីសុខបំផុតបងនឹងមើលថែថ្នាក់ថ្នមហ្វូតរហូតដល់ដង្ហើមចុងក្រោយរបស់បងណា