Ep18

1.1K 95 14
                                    

ក្នុងទំនាក់ទំនងស្នេហាវាមិនអាចរលូនបានរហូតទេដូចស្នេហារបស់ជេមហ្វូតពេលនេះអញ្ចឹង
*ព្រូស*
ម៉ាក់របស់ជេមបានបោះរូបថតជាច្រើនទៅលើតុ
«នេះជាស្អី?»អ្នកស្រីមីរ៉ា
ជេមក៏យករូបនោះមកមើល
«នេះអ្នកម៉ាក់ឲគេតាមដានពួកខ្ញុំ??»ជេម
«បើម៉ាក់មិនធ្វើបែបនិង ម៉ាក់មិចនិងដឹងទៅថាកូនប្រុសរបស់ម៉ាក់តែម្នាក់នេះកំពុងដើរផ្លូវខុស»
«ដើរផ្លូវខុស?ម៉ាក់ចង់បានន័យថាមិច?»ជេម
«បែកគ្នាទៅ!!ម៉ាក់រៀបចំអនាគតឲឯងរួចហើយ»
«អត់ទេ!ជីវិតខ្ញុំៗជាអ្នកកំណត់»ជេម
«យ៉ាងមិច?ត្រូវអាក្មេងនិងពង្វក់ហើយមែនទេ?»
«ហ្វូតមិនល្អត្រង់ណាទៅម៉ាក់?»ជេម
«កុំស្មានថាម៉ាក់មិនដឹងណាថាក្មេងម្នាក់និងជាក្មេងចរឹកពាល យកតែចិត្តខ្លួនឯង»
«វាជារឿងពីមុនទេ ឥឡូវគេកែខ្លួនហើយ!»ជេម
«ម៉ាក់មិនខ្វល់ បើឯងយកគេលេងសើចមិនអីទេ»
«ខ្ញុំមិនបានលេងសើចទេ ខ្ញុំស្រឡាញ់គេពិតមែន!»ជេម
«ស្នេហាក្មេងៗតែបែបនិង បន្តិចទៀតឯងនិងធុញគេហើយ»
«គ្មានថ្ងៃនិងទេ!»ជេម
«ម៉ាក់បានរៀបចំគូអនាគតឲឯងរួចហើយ»
«ម៉ាក់!!!!ខ្ញុំមិនព្រម យ៉ាងណាក៏ខ្ញុំមិនព្រម!»ជេមថាហើយក៏ឡើងទៅបន្ទប់គេទាំងខឹង

ចំណែកអ្នកស្រីមីរ៉ាក៏បានទូរស័ព្ទទៅរកហ្វូត
«ឯង fourth adulkittyporn មែនទេ?»
«បាទខ្ញុំ fourth adulkittyporn តើអ្នកស្រីជាអ្នកណាទៅ?»ហ្វូត
«ខ្ញុំជាម៉ាក់របស់ជេមីណាយ»
«ហាស៎?! អឺ...ជម្រាបសួរអ្នកមីង»ហ្វូត
«អ្នកមីងមានការអីមែនទេ?»ហ្វូត
«ខ្ញុំចង់ណាត់ជួបឯងនៅថ្ងៃស្អែក ទំនេរដែរទេ?»
«បាទទំនេរ»
«ជួបគ្នាថ្ងៃស្អែក»

ហ្វូតបានដំណឹងនេះហើយក៏តេមករកជេម
«ហាឡូ ភីជេមស្អែកម៉ាក់បងណាត់ជួបអូន»ហ្វូត
«ហឹម???ម៉ាក់បងមែនទេ?»ជេម
«yes មានអីមែនទេ?»ហ្វូត
«អូនមិនបាច់ទៅទេ»ជេម
«aww ហេតុអីហា៎?»ហ្វូត
«បងថាមិនបាច់គឺមិនបាច់ហើយ»ជេម
«បងឆ្គួតមែនទេ??ឈប់និយាយជាមួយហើយ ឆឹស»ហ្វូតក៏បានចុចបិទខលហើយចូលគេងបាត់ ចង់ជេមតេមកយ៉ាងមិចក៏គេមិនលើកដែរ

+morning

ហ្វូតក៏បានមកតាមការណាត់របស់អ្នកស្រីមីរ៉ា
«ជម្រាបសួរអ្នកមីង»ហ្វូតលើកដៃសំពះព្រមទាំងញញឹមជាប់
«លើកដៃថ្វាយព្រះក្មួយ»
«អឺ មីងសុំនិយាយសាច់ការហើយណាព្រោះនិយាយជាមួយជេមៗមិនព្រមទេ»
«បាទ អ្នកមីងមានអីមែនទេ?»ហ្វូត
«ហឹម.........បែកគ្នាជាមួយgeminiទៅ!»
«ហា៎?????»សំណើរមួយនេះហ្វូតពិបាកទទួលយកណាស់
«អឺ......ខ្ញុំអត់យល់ទេអ្នកមីងចង់បានន័យថាមិច??»ហ្វូត
«មីងចង់ឲឯងបែកគ្នាជាមួយជេម!»
«ហេតុ..ហេតុអីទៅ??»ហ្វូតញញឹមលែងសម
«ចម្លើយងាយយល់គឺ ជេមជាកូនតែម្នាក់របស់មីងបែបនេះហើយគ្រប់យ៉ាងរបស់គេមីងបានរៀបចំរួចអស់ហើយ»
«បើស្រឡាញ់គេមែនដោះលែងគេទៅណា»
«គិតដល់អនាគតរបស់ជេមផង»
«អត់ទេ!ខ្ញុំមិនព្រម!»ហ្វូត
«យ៉ាងមិច?ស្រឡាញ់ប្រុសដូចគ្នាវាអត់អនាគតណាស់ហេស៎?»ហ្វូត
«ហេតុអីអ្នកមីងមិនគិតពីចិត្តគេផង?មានសួរគេរឺនៅថាធ្វើបែបនេះគេពេញចិត្តរឺអត់?»
«ដើម្បីអនាគតរបស់គេល្អមីងធ្វើបានគ្រប់យ៉ាង!»អ្នកស្រីមីរ៉ា
«ចុះមិនគិតពីក្តីសុខរបស់កូនទេរឺ?មិនគិតទេហ៎ថាខ្ញុំក៏ជាក្តីសុខរបស់គេ?!»ហ្វូត
«ឯងនៅក្មេងឯងគិតមិនបានជ្រៅជ្រះទេ»
«នៅក្មេង?okខ្ញុំសុខចិត្តក្មេងព្រោះយ៉ាងហោចណាស់ក៏មិនបានគិតដូចអ្នកមីង»ហ្វូត
«ដើម្បីជេមឯងធ្វើមិនបានទេហ៎?»
«វាមិនមែនជាដំណោះស្រាយទេ»ហ្វូត
«ស្រឡាញ់ខ្ញុំក៏មិនអត់អនាគតដល់ថ្នាក់និងដែរ»ហ្វូត
«ហឹម...មីងមិននិយាយច្រើនទេ ឯងចង់បានប៉ុន្មាន?»
«whattt????គិតថាខ្ញុំចង់បានលុយអ្នកមីងរឺ?»ហ្វូត
«យើងឲ50លាន ដើម្បីឯងចេញកូនប្រុសយើង!»
«ហា៎????»ហ្វូតគាំងថែមមួយកម្រិតទៀត
«គិតថាលុយពិននិងទិញស្នេហាខ្ញុំបាន?»ហ្វូត
«វាគ្រាន់តែជាកម្ទេចលុយសម្រាប់ខ្ញុំ.......»ហ្វូត
«ខ្ញុំអាចធ្វើឲជេមរស់ស្រួលដោយមិនបាច់ធ្វើអីទាំងអស់ក៏បាន....»ហ្វូត
«ខ្ញុំក៏មិននិយាយច្រើនដូចគ្នា យ៉ាងណាក៏ខ្ញុំមិនបែកដែរ ជម្រាបលា»ហ្វូតថាហើយក៏ដើរទៅឡានរបស់គេវិញទាំងខឹងចិត្ត

Gemini's mine«ជេមីណាយរបស់អូន»Where stories live. Discover now