+ព្រឹកឡើងថ្ងៃនេះជាថ្ងៃសៅរ៍សាលាមិនរៀនទេ ហ្វូតបើកភ្នែកមកក៏ឃើញជេមកំពុងអង្គុយគេងជិតខ្លួនដោយសារតែយប់មិញហ្វូតក្តៅខ្លួនខ្លាំងទើបជេមនៅមើលថែពេញមួយយប់ទម្រាំបានគេង
«មិនដាស់ល្អជាងឲគាត់គេងចុះ»ហ្វូតថាហើយក៏ប្រុងនិងចូលទៅងូតទឹកតែចៃដន្យអីជេមភ្ញាក់ល្មម
«ហ្វូត នេះបានធូររឺនៅ??មានឈឺក្បាលឈឺអីទេ??»ជេមសួរឡើងទាំងបារម្ភ
«មិនឈឺអីទេបាទ ជាហើយហើយព្រោះមានអ្នកមើលថែបានដិតដល់»ហ្វូត
«មិនអីល្អហើយ ចូលងូតទឹកទៅអាងនិងចុះញាំបាយ»
«បាទ.......»+តុអាហារ
«អឹម ខែក្រោយប្រឡងហើយបានមើលមេរៀនអីរឺនៅ?»ជេម
«នៅទេ ហិហិ»ហ្វូត
«យប់និងមើលមេរៀនផង»
«អ៎ ហ្វូតអាទិត្យក្រោយប៉ាឯងមកវិញហើយណា»ជេម
«មែនហេស៎ សប្បាយចិត្តណាស់.......តែ.........»ហ្វូតក៏ទម្លាក់ទឹកមុខភ្លាមៗ
«បើប៉ាមកវិញសិស្សច្បងមិនត្រូវទៅវិញហើយមែនទេ??»ហ្វូត
«អឹម....តែបងមកបង្រៀនធម្មតាទេគ្រាន់តែមិនបាននៅជាមួយតែប៉ុណ្ណឹង»ជេម
«ហឹស មិនសុខចិត្តទេ»ហ្វូតក៏ទម្លាក់ស្លាបព្រាចុះហើយអង្គុយអោបដៃធ្វើមុខខឹង
«aww មិចបានធ្វើមុខចឹងអាក្បាលខូច??»
«ក៏មិនបាននៅជាមួយសិស្សច្បងទៀត»ហ្វូត
«ចុះបងមកបង្រៀនធម្មតាតើ»ជេម
«វាមិនដូចគ្នាទេ!!!!»ហ្វូត
«ចុះមុនពេលបងមកបង្រៀនឯងនៅបានតើ»ជេម
«ថាវាមិនដូចគ្នាទេ!!!»ហ្វូត
«អា៎ៗៗ ញាំបាយទៅៗ»ជេមថ្ងៃនេះពួកគេ២នាក់មិនបានទៅណាទេនៅតែក្នុងផ្ទះណាមួយរបួសហ្វូតក៏មិនទាន់ជាទៀត
នៅតែផ្ទះមែនតែហ្វូតកូរជេមណាស់រកតែគ្នាអានសៀវភៅមិនបាន ហើយកម្មង់របស់របរមិនឈប់
+សួនច្បារក្រោយផ្ទះ
«សិស្សច្បង....»ហ្វូត
«ហឹម?»
«មេឃក្តៅអាចប្រែមកត្រជាក់.......ចុះស្រស់វល័ក្ខណ៏ពេលណាប្រែចិត្តស្នេហ៍meវិញ??»ហ្វូត
«ហឹស»ជេមមិនបានឆ្លើយអីទេតែគេកំពុងសើចហើយព្រោះកូនក្មេងញ៉ែ
«អាកាសធាតុអាចនិងប្រែប្រួលតែបេះដូងmeស្រឡាញ់youមិនដែលប្រែប្រួលឡើយ»ហ្វូត
«បានហើយៗ មើលសៀវភៅទៅអាទិត្យក្រោយប្រឡងផង»ជេមនិយាយហើយក៏បានលើកតែយកមកផឹក
«ទាក់ទងគ្នាអត់»ហ្វូតនិយាយចប់ធ្វើឲជេមព្រុសទឹកដែលផឹកអម្បាញ់មិញចេញមកភ្លាម
«ហាស៎????!»ជេម
«ខ្ញុំសួរសិស្សច្បងថា ទាក់ ទង គ្នា អត់?»ហ្វូតនិយាយទាំងញញឹមពព្រាយ
«ឆ្គួតទេហេស៎??»ជេម
«និយាយមែនណា គេចមុខខ្ញុំធ្វើអី??»ហ្វូតក៏យកដៃទៅចាប់មុខជេមបែរមកវិញពេលនេះពួកគេទាំងពីរកំពុងតែ eye contact ហើយហ្វូតក៏អោនសន្សឹមៗទៅជិតជេមបំណងចង់ថើបគេទេដឹង ជេមក៏បានបិទភ្នែករបស់ខ្លួនតែនៅពេលដែលជិតដល់មែនទែនហ្វូតក៏ផ្ទុះសើចភ្លាមៗ
«55555555555 គិតថាខ្ញុំចង់ថើបសិស្សច្បងមែនទេ?? 555555555»ហ្វូត
«កុំអស់សង្ឃឹមអីៗ លើកក្រោយចាំខ្ញុំថើបមែនទែនមិនកុហកទេ»ហ្វូត
«បានហើយ ឈប់លេងហើយមើលសៀវភៅ!»ជេម
«អៀនមែនទេៗ»ហ្វូត
«បបូរមាត់សិស្សច្បងស្ងួតដល់ហើយ ត្រូវការញុមជួយអត់??»ហ្វូត
«មិនឈប់ទៀត!»ជេម
«ឈប់ហើយៗៗ»ហ្វូត
YOU ARE READING
Gemini's mine«ជេមីណាយរបស់អូន»
Fanfictionបងស្រឡាញ់ហ្វូតស្រឡាញ់តែហ្វូតម្នាក់គត់បងនឹងធ្វើឲ្យគ្រប់ៗថ្ងៃរបស់ហ្វូតមានក្តីសុខបំផុតបងនឹងមើលថែថ្នាក់ថ្នមហ្វូតរហូតដល់ដង្ហើមចុងក្រោយរបស់បងណា