ហ្វូតកំពុងឆ្លេឆ្លានៅក្នុងបន្ទប់ម្នាក់ឯងព្រោះថាឥឡូវនេះទូរស័ព្ទក៏មិនមាននៅក្នុងខ្លួនដែរព្រោះជេមីណាយបានដកទុកបាត់ហើយចង់តេឲអ្នកណាមកជួយក៏មិនបានចង់យំផងអីផងប៉ុន្តែពេលដែរហ្វូតកំពុងពេបមាត់ពេបករកយំទ្វាបន្ទប់ក៏បានបើកហើយគ្មានអ្នកណាក្រៅពីជេមីណាយទេគឺគេយកបាយមកឲហ្វូតញាំនិងណា៎មិនដឹងឃ្លានយ៉ាងមិចទេអត់បាយតាំងពីថ្ងៃ
«នេះញាំបាយសិនទៅ »ជេម
«មិនញាំដរាបណាលោកមិនប្រាប់ខ្ញុំថាលោកជាអ្នកណា!!!»ហ្វូត
«ក្បាលរឹង បើប្រាប់ឲញាំក៏ញាំទៅប្រយ័ត្នបង្អត់បាយ »ជេម
ហ្វូតបានអោនមុខចុះក្រោមព្រោះមនុស្សមិនដែរស្គាល់គ្នាផងសុខៗក៏ចាប់មកឃុំទុកបែបនេះវាសមដែរទេ??ជេមឃើញបែបនេះក៏រាងភ័យដែរតែធ្វើធម្មតា
«ឆាប់ញាំទៅបើមិនញាំបងដាក់ទោសហើយ »ជេម
«លោក??យើងមិនដែរស្គាល់គ្នាទេហេតុអ្វីធ្វើបែបនេះដាក់ខ្ញុំ?? »ហ្វូត
«មិនដែរស្គាល់???នេះរយៈពេលប៉ុន្មានឆ្នាំកន្លងមកវាជាអ្វីទៅ?? »ជេម
«ចុះលោកប្រាប់ខ្ញុំបានទេថាលោកជាអ្នកណា??ព្រោះខួរក្បាលខ្ញុំឥឡូវនេះគឺវាទទេរស្អាត »ហ្វូត
«ហ្វូតអូនទៅឡុនដុនប៉ុន្មានឆ្នាំអូនរៀនផ្នែកសម្តែងមែនទេ?? »ជេម
«ណ្ហើយ ខ្ញុំឈប់និយាយហើយព្រោះលោកមិនជឿដដែរតែកុំឲខ្ញុំរត់ចេញបានឲសោះលោកស្លាប់មិនខានទេ»
ពេលនោះហ្វូតក៏បានសម្លេងមនុស្សស្រីស្រែកហៅឈ្មោះជេម
«ជេម..................ជេម..........បងនៅឯណា??»
«អ្នកណាទៅជេម??ហេតុអីក៏មានអារម្មណ៏ប្រហែលៗចឹង »ហ្វូតសួរខ្លួនឯងក្នុងចិត្ត
ក្រាក*សម្លេងទ្វាបន្ទប់ក៏បានបើកហើយគ្មាននរណាឆ្ងាយទេក្រៅពីអេនណា
«ហ្វូត?????? »អេនណាបើកទ្វាមកឃើញហ្វូតគឺគាំងស្ញេញធ្វើអីលែងត្រូវ
«ស្គាល់ខ្ញុំ? »ហ្វូតសួរទៅកាន់អេនណា
«ហា៎????? »អេនណាគាំងមួយតង់ទៀតបណ្តោយ
YOU ARE READING
Gemini's mine«ជេមីណាយរបស់អូន»
Fanfictionបងស្រឡាញ់ហ្វូតស្រឡាញ់តែហ្វូតម្នាក់គត់បងនឹងធ្វើឲ្យគ្រប់ៗថ្ងៃរបស់ហ្វូតមានក្តីសុខបំផុតបងនឹងមើលថែថ្នាក់ថ្នមហ្វូតរហូតដល់ដង្ហើមចុងក្រោយរបស់បងណា