+ព្រឹកឡើង
ហ្វូតដឹងខ្លួនមកឈឺក្បាលខ្លាំងណាស់ព្រោះយប់មិញផឹកច្រើនគួរសម បើកភ្នែកបានមួយសន្ទុះក៏ចាប់អារម្មណ៏ថានេះមិនមែនផ្ទះរបស់គេទេ តើជាផ្ទះអ្នកណាទៅមើលទៅធំណាស់តែចាញ់ផ្ទះគេបន្តិច
ហ្វូតក៏បានដាក់ជើងចុះពីលើគ្រែហើយបើកទ្វាបន្ទប់ចេញទៅក្រៅ
នៅពេលដែលចុះដល់ក្រោមគឺឃើញអ្នកបម្រើកំពុងធ្វើការតាមតួនាទីតែមិនទាន់ឃើញម្ចាស់ផ្ទះសោះ
ហ្វូតក៏ចេះតែដើរៗក៏ដល់សួនច្បារចៃដន្យអីជេមកំពុងអង្គុយអានសៀវភៅនៅទីនោះ ហ្វូតក៏ដឹងថា អា៎ នេះជាផ្ទះរបស់geminiសោះ
ហ្វូតក៏ដើរទៅអង្គុយជិតជេម
«ផ្ទះរបស់បងមែនទេ?»ហ្វូត
«អឹម...នេះស្វាងរឺនៅ?»ជេម
«ស្វាងហើយ»
«ចឹងទៅញាំអាហារពេលព្រឹកទៅ»ជេម
«រឺក៏ចង់ឲបងជូនទៅផ្ទះ?»
«ទៅផ្ទះទៅ»ហ្វូតឆ្លើយទាំងមុខស្រពោនជេមក៏បានជូនហ្វូតមកផ្ទះតាមដែលហ្វូតត្រូវការ
«okទេ?»ជេមសួរទៅកាន់ហ្វូតព្រោះមើលទៅហ្វូតដូចមិនមានព្រលឹងក្នុងខ្លួនសោះ
«អឹម ខ្ញុំមានបានកើតអីឯណា»ហ្វូតព្យាយាមញញឹម
«យប់មិញបើខ្ញុំនិយាយអីខុស កុំប្រកាន់អីណា»ហ្វូត
«អឹម មិនអីទេចូលផ្ទះទៅ»ជេមហ្វូតក៏ដើរចូលទៅក្នុងផ្ទះឃើញប៉ាតូចគេអង្គុយចាំស្រេច
ហ្កាន់បន្ទាប់ពីឃើញកូនរបស់ខ្លួនហើយក៏ស្ទុះចេញពីsofaយ៉ាងលឿនទៅអោបហ្វូត
«ហ្វូត កូនមានកើតអីទេ?ប៉ាបារម្ភពីកូនណាស់ណា កូនកុំធ្វើបែបនិងទៀតអី»ហ្កាន់
«កូនអូខេ»ហ្វូតឆ្លើយទាំងសម្លេងហត់នឿយ
«មិចក៏កូនមិនលើកទូរស័ព្ទប៉ាហា៎?ដឹងទេប៉ាបារម្ភស្ទើរឆ្គួតទៅហើយ»ហ្កាន់
«កូនសុំទោស»ហ្វូត
«មិនអីទេៗ កូនមិនកើតអីប៉ាសប្បាយចិត្តហើយ ទៅងូតទឹកផ្លាស់ប្តូរខោអាវចេញទៅណា ហើយចាំចុះមកញាំបាយ»ហ្កាន់
«បាទ»ហ្វូតក៏ឡើងទៅបន្ទប់របស់គេងូតទឹកស្អាតបាតចុះមកក្រោមវិញ
«ហ្វូត......»ហ្កាន់
«បាទ??»
«ប៉ានិយាយគ្នាជាមួយប៉ាធំកូនហើយ ពួកយើងមិនលែងលះទេ»ហ្កាន់
«មែនហេស៎???»ហ្វូតក៏ញញឹមឡើងមកទាំងសប្បាយចិត្តហើយក៏ហក់ទៅអោបប៉ាតូចគេស្អែកឡើងហ្វូតដើរចូលសាលាទាំងសប្បាយចិត្តតែក៏ត្រូវអារម្មណ៏មិនល្អភ្លាមៗដោយសារតែឃើញអេនណាចេញពីឡានជាមួយជេម
«មិត្ត គេធ្វើបែបនិងហ៎?»ហ្វូតសួរខ្លួនឯងហើយក៏ដើរទៅថ្នាក់រៀន
ហ្វូតអង្គុយរៀនទាំងគ្មានអារម្មណ៏ក្នុងខ្លួនដល់ម៉ោងសម្រាកពួកគេក៏ទៅញាំបាយតែមិនទាន់និងបានញាំផងក៏ឃើញរឿងដែលមិនចង់ឃើញទៀតហើយគឺហ្វូតឃើញជេមនិងអេនណាអង្គុយញាំបាយជាមួយគ្នាហើយថែមទាំងបញ្ចុកទៀតផង
«បងនៅស្រឡាញ់គេមែនទេ??»ហ្វូតបានត្រឹមតែសួរខ្លួនឯងក្នុងចិត្តហើយក៏ទៅកម្មង់បាយញាំទាំងពិបាកលេបព្រោះឆ្អែតចិត្ត
មិត្តគេនៅពេលដែលឃើញហ្វូតគិតតែពីអង្គុយភ្លឹកៗដាក់បាយក៏សួរ
«អាហ្វូតកើតអីមែនទេ??»ហ៊្វូជី
«ហា៎???យើងមានកើតអីឯណា»ហ្វូត
«អឹម បើមិនអីញាំបាយទៅ»ដោយឃើញថាហ្វូតមិនចង់ប្រាប់ហើយពួកគេក៏មិនបានសួរនាំដែរ
YOU ARE READING
Gemini's mine«ជេមីណាយរបស់អូន»
Fanfictionបងស្រឡាញ់ហ្វូតស្រឡាញ់តែហ្វូតម្នាក់គត់បងនឹងធ្វើឲ្យគ្រប់ៗថ្ងៃរបស់ហ្វូតមានក្តីសុខបំផុតបងនឹងមើលថែថ្នាក់ថ្នមហ្វូតរហូតដល់ដង្ហើមចុងក្រោយរបស់បងណា