+១អាទិត្យកន្លងផុតទៅ
រយៈពេល១អាទិត្យជាងហើយដែលជេមហ្វូតនៅជាមួយគ្នាហើយទំនាក់ទំនងពួកគេទាំង២ក៏ជិតស្និទ្ធជាងមុនឆ្ងាយដែរជេមមិនសូវសោះកក្រោះដូចមុនទេតែងតែយកចិត្តទុកដាក់និងហ្វូត+9:30
កំពុងរៀនសុខៗហ្វូតក៏រអ៊ូប្រាប់ជេមថានឹកប៉ា
«សិស្សច្បង ខ្ញុំនឹកប៉ាណាស់»ហ្វូតនិយាយទាំងទម្លាក់ទឹកមុខចុះ អ្នកណាមិននឹកបែកគ្នារាងយូរដែរហើយ
«អឹម.....ចាំបន្តិច»ជេមក៏បានងើបទៅយកទូរស័ព្ទមកឲហ្វូត
«នេះ តេទៅលេងប៉ាទៅ»ជេម
«ហឺយ មែនហេស៎ អរគុណៗ»ហ្វូតក៏យកទូរស័ព្ទមកទាំងសប្បាយចិត្តនេះបែកទូរស័ព្ទឡើង១អាទិត្យហើយ
ហ្វូតក៏បានvdo callទៅប៉ាតូច
«ហាឡូ....ប៉ាតូចនេះមិននឹកកូនទេហ៎.....»ហ្វូត
«នឹកតើអ្នកណាថាមិននឹក»ហ្កាន់
«មិនជឿ!ចុះហេតុអីមិនតេមកលេងកូន?»ហ្វូត
«ក៏ប៉ារវល់និងណា»
«ហឹស ខឹងហើយ ប៉ាឈប់ស្រឡាញ់កូនហើយ»ហ្វូត
«អូៗៗ ប៉ាមានបាននិយាយថាឈប់ស្រឡាញ់កូនឯណា ចេះចុះចាំពេលប៉ាទៅវិញកូនចង់បានអីប្រាប់មកចាំប៉ាទិញឲ»ហ្កាន់
«ហឹមមមម កូននឹកឃើញហើយថាកូនចង់បានអី»
«នេះកូនចង់បានម្នាក់នេះ»ហ្វូតបានបង្វែរកាមេរ៉ាទៅជេមដែលកំពុងតែអានសៀវភៅ
«នេះបែកគ្នា១អាទិត្យជាងហើយនៅច្រលឺមដូចដើមណ៎»ហ្កាន់
«ហឺយ មិនដឹងទេកូនកំពុងតែខឹងប៉ាហើយ»ហ្វូត
«អ៎ ហើយនៅរឿងមួយទៀត ហេតុអីប៉ាបិទកុងធនាគាររបស់កូន?????»ហ្វូត
«អ៎geminiជាអ្នកផ្តល់គំនិត ហើយប៉ានិងប៉ាធំក៏យល់ស្របទៅ»ហ្កាន់
«ឃើញទេប៉ាឈប់ស្រឡាញ់កូនហើយ»ហ្វូតធ្វើទឹកមុខខឹងដែលធ្វើឲជេមីណាយលួចសើចតិចៗ
«អ៎ ហើយនេះកូនកំពុងធ្វើអី»
«កូនកំពុងរៀន នៀក៎លំហាត់ច្រើនណាស់ ដាក់ដូចមិនដែលបានដាក់»ហ្វូតនិយាយចប់ជេមក៏ងាកមកសម្លក់
«ឥឡូវកូនធ្វើលំហាត់ចុះណា»
«បាទ បាយៗប៉ាតូច កូនស្រឡាញ់ប៉ាតូច ជុបៗ»ហ្វូត
*vdo call end
ហ្វូតក៏អង្គុយធ្វើលំហាត់របស់គេទាល់តែអស់
ម៉ោង១០ក៏ដល់ម៉ោងសម្រាកហើយ
«សិស្សច្បង ងងុយនៅ??»ហ្វូត
«នៅទេយ៉ាងមិច?»
«មកមើលរឿងខ្មោចជាមួយគ្នា»ហ្វូត
«អត់»
«ហឺ ហេតុអីហា៎?រឺមួយក៏សិស្សច្បងខ្លាចខ្មោច??»ហ្វូត
«មិនបានខ្លាច»
«បើមិនខ្លាចមកមើលជាមួយគ្នាមក»ហ្វូត
«មើលក៏មើល»ជេម
«យ៉េ.......»
ពួកគេ២នាក់ក៏ដើរសម្តៅទៅបន្ទប់ទទួលភ្ញៀវ
«មើលតែ២នាក់បែបនេះគួរតែមើលអារន្ធត់ៗបន្តិចហើយ»ហ្វូត
ជេមក៏មិនបានថាអីដែរគេនៅស្ងៀម
YOU ARE READING
Gemini's mine«ជេមីណាយរបស់អូន»
Fanfictionបងស្រឡាញ់ហ្វូតស្រឡាញ់តែហ្វូតម្នាក់គត់បងនឹងធ្វើឲ្យគ្រប់ៗថ្ងៃរបស់ហ្វូតមានក្តីសុខបំផុតបងនឹងមើលថែថ្នាក់ថ្នមហ្វូតរហូតដល់ដង្ហើមចុងក្រោយរបស់បងណា