+8PM
ពេលដែលហ្វូតមកដល់ឃើញជេមអង្គុយចាំស្រេចគេក៏ប្រុងដើរហួសបំណងគឺឡើងទៅបន្ទប់
«មក នេះ!»ជេមនិយាយរាងសង្កត់សម្លេងហ្វូតក៏ទៅតាម
«មានអីបកស្រាយរឺអត់?»ជេម
«គ្មានទេ ក៏ដូចដែលបានឃើញ»ហ្វូត
«ហេតុអីធ្វើចរឹកបែបនេះ?»ជេម
«ក៏នេះជាចរឹកខ្ញុំ?យ៉ាងមិច?»ហ្វូត
«នេះឯងមិនដែលគិតទេហ៎ ថាអាចរឹករឹងរុសរបស់ឯងនេះធ្វើឲប៉ាឯងពិបាក?»ជេម
«មិនដែលគិតទេ ហើយគាត់មិនដែលនិយាយអីផង»ហ្វូតឆ្លើយហីៗបែបមិនខ្វល់ច្រើន
«ហឹម......ឯងនេះក្មេងពិតមែន»ជេម
«អៅ....ខ្ញុំមិនមែនក្មេងទេ ខ្ញុំធំហើយ»
«មនុស្សធំគេមិនធ្វើចរឹកបែបនិងទេ គេចេះគិតជាងឯងឆ្ងាយណាស់»ជេម
«អៅ..នេះនិយាយយូរទៅចង់ថាខ្ញុំមិនចេះគិតមែនទេ?»ហ្វូត
«ត្រូវហើយ»ជេម
«នៅសុខៗគេមកគប់ក្រដាស់ចំក្បាលអ្នកណាមិនខឹង??»ហ្វូត
«តែគេសុំទោសឯងរួចហើយតើ»ជេម
«សិស្សច្បងទើបតែផ្លាស់មកសិស្សច្បងមិនដឹងទេថាអាមួយនិងវាចរឹកបែបណា»ហ្វូត
ជេមក៏ស្ងាត់ព្រោះហ្វូតនិយាយត្រូវគេទើបតែផ្លាស់មកចឹងគេមិនទាន់ស្គាល់គ្រប់គ្នាច្បាស់ទេ
«សិស្សច្បងដឹងអត់អាមួយនិងវាពាលជាងខ្ញុំទៅទៀត វាធ្លាប់ស្ទាក់វាយខ្ញុំប៉ុន្មានដងហើយតែវាកំសាកណាស់មិនហ៊ានវាយ1-1ទេវាលេងព្រួតគ្នាតែសមត្ថភាពវាអន់ណាស់វាយមិនដែលឈ្នះខ្ញុំទេយាយរួមទៅកាកម៉ង ហើយអារឿងគប់ក្រដាស់ចំក្បាលខ្ញុំនិងមិនមែនចៃដន្យទេវាមានបំណងច្បាស់ណាស់ វាមិនដែលម៉ែអាណាមួយថ្នាក់លេងតែវាម្នាក់ឯង ឆ្គួតទេដឹង?! អ៎ហើយមួយទៀតនៅក្នុងសាលានិងអ្នកណាស្អប់ខ្ញុំៗដឹងទាំងអស់តែពួកវាមិនហ៊ានធ្វើអីខ្ញុំទេ!»ហ្វូត
«យ៉ាងមិចពិននិងច្បាស់រឺនៅ??»ហ្វូត
«នៅកាន់ជើងវាទៀតរឺអត់ហាស៎?!»ហ្វូត
«អូខេៗ យើងជឿឯងក៏បាន មានហេតុផលគួរសម»ជេម
«ចាំបន្តិច»ជេមក៏បានដើរទៅយកប្រអប់ពេទ្យដើម្បីយកមកលាងរបួសនៅលើមុខរបស់ហ្វូត
«ចាំយើងលាងរបួសឲ»ហ្វូតលឺបែបនេះញញឹមខ្ជឹប
«បាទ!»សប្បាយចិត្តព្រោះក្រាស់របស់គេជឿពាក្យគេនិយាយតែគេនិយាយការពិតណាមិនបានកុហកទេ
«អា៎.....សឺត....ថ្នមតិចទៅសិស្សច្បងឈឺណាស់ អា៎.....»ហ្វូត
«ចុះពេលវាយគ្នាមិចក៏មិនឈឺ?»ជេម
«ពេលកំពុងវាយវាស្ពឹកចឹងអត់ឈឺទេ ហិហិ»ហ្វូតសើចលឹបភ្នែក
«បែបនិងសមតែដាក់ថែមទេ»ជេម
«អួយ......តិច..តិច...ឈឺ!!!!!!»ហ្វូត
«បានហើយឡើងទៅប្តូរខោអាវទៅ អាងនិងបានរៀន»ជេម
«បាទទទទ»
YOU ARE READING
Gemini's mine«ជេមីណាយរបស់អូន»
Hayran Kurguបងស្រឡាញ់ហ្វូតស្រឡាញ់តែហ្វូតម្នាក់គត់បងនឹងធ្វើឲ្យគ្រប់ៗថ្ងៃរបស់ហ្វូតមានក្តីសុខបំផុតបងនឹងមើលថែថ្នាក់ថ្នមហ្វូតរហូតដល់ដង្ហើមចុងក្រោយរបស់បងណា