+1អាទិត្យក្រោយមក
ហ្វូតមិនទាក់ទងរកជេមសោះទោះបីជាជេមតេមករឺឆាតមកក៏គេមិនខ្វល់ដែរ ទៅរកដល់ផ្ទះមិនឲឃើញមុខទៀត
ប៉ុន្តែថ្ងៃនេះជាថ្ងៃ anniversary 3ឆ្នាំរបស់ពួកគេ ហ្វូតក៏បានណាត់ជេមមកខាងក្រៅកន្លែងដែលពួកគេធ្វើ anniversary 1ខែ ជាមួយគ្នាបន្ទាប់ពីផ្ញើរសាទៅជេមហើយហ្វូតក៏អង្គុយភ្លឹកៗចាំជេមមកដល់
ប្រហែលមួយសន្ទុះជេមក៏មកដល់លឿនខ្លាំងមែនទែន
ជេមក៏មកអង្គុយជិតហ្វូត
«ហឹម....ត្រជាក់ណាស់មិចបានអូនមិនពាក់អាវក្រៅផង?»ជេម
«បងចាំកន្លែងនេះបានទេ?»ហ្វូត
«ប្រាកដជាចាំបានហើយ អ្វីដែលទាក់ទងនិងអូនបងចាំបានទាំងអស់»ជេម
«បើអាច ចង់ទៅពេលនោះម្តងទៀតណាស់»ហ្វូត
«happy anniversary 3year អូនសម្លាញ់»ជេមបានយកបាច់ផ្កាមួយបាច់ធំដែលសុទ្ធតែជាកុលាបខៀវដែរហ្វូតចូលចិត្តមកឲហ្វូត
«បងស្រឡាញ់អូនណា»ជេមនិយាយហើយក៏ថើបហ្វូតមួយខ្សឺត
«តែថាមិចបានអូនស្គមជាងមុនចឹង?មិនញាំបាយមែនទេ?»ជេម
«គ្មានទេ នៅធម្មតាទេ»ហ្វូត
«ធម្មតាអីមើលស្រកសាច់អស់ហើយនៀក ហើយភ្នែកស្លក់ទៀត»ជេម
«ជេម......»
«បាទ?»ជេមឆ្លើយវិញយ៉ាងពិរោះ
«បើថ្ងៃមួយអូនភ្លេចបងបាត់ អូនមានជីវិតថ្មីមួយទៀត តើបងនិងខឹងអូនទេ?»ហ្វូត
«សំណួរអីរបស់អូននិង??បងមិនខឹងទេព្រោះបងដឹងថានិងគ្មានថ្ងៃនោះទេ!»ជេម
«ចាំបន្តិចបងទៅយករបស់នៅឡានបន្តិចសិន»
«ហឹម»ហ្វូតសម្លឹងទៅជេមទាំងកល់ទឹកភ្នែករកយំ
មួយសន្ទុះជេមក៏មកវិញ មិញដែលគេទៅឡាននិងគឺគេទៅយកចញ្ចៀន ចា៎ គឺជេមមានគម្រោងសុំហ្វូតរៀបការតែគិតថាប្រហែលមិនទាន់ពេលនោះទេព្រោះគ្រាន់តែជេមមកដល់មុខហ្វូតភ្លាមហ្វូតក៏មានរឿងsurpriseជេមមុន
«អូនមានរឿងចង់ប្រាប់ អូនមិនលាក់និងបងទៀតទេ»ហ្វូត
«ហឹម??មានអីមែនទេ??»ជេមនៅតែរក្សាស្នាមញញឹមដដែលហ្វូតស្ងាត់មួយសន្ទុះទើបដាច់ចិត្តនិយាយ
«បែកគ្នាទៅ...!»
ក្តុក*ទាំងបេះដូងនិងប្រអប់ចញ្ចៀនធ្លាក់ស្របគ្នា
បែកគ្នាទៅ???ហ្វូតនិយាយទាំងមុខមាំ ពាក្យសម្តីក៏សោះកក្រោះ!វាជាការពិតរឺយល់សប្តិនេះ??ជេមគេវង្វេងអស់ហើយ!ហ្វូតក៏បានឃើញចញ្ចៀននោះដែរវាធ្វើឲគេឆួលចុងច្រមុះណាស់
«អូននិយាយលេងមែនទេ?»ជេម
«អូនចង់សាកចិត្តបងហ៎??»ជេម
«អត់ទេ!ខ្ញុំនិយាយមែន»ហ្វូតក៏ហុចបាច់ផ្កាឲជេមវិញ
«បង.....បងមិនយល់ទេ!អូនពន្យល់បងផងបានទេ?»ជេម
«បែកគ្នាទៅ ជាពាក្យពិបាកយល់ណាស់រឺ?»ហ្វូត
«អូន...???មិនមែនជាពាក្យដែលគួរលេងទេណា»ជេមនៅតែគិតថាហ្វូតលេងសើច
«ខ្ញុំមិនបានលេង ខ្ញុំនិយាយមែន»ហ្វូត
«ហ្វូត?????»ជេម
«ហ្វូត!អូនកុំសម្តែងបានទេ??នេះមិនមែនជាអូនសោះឡើយ!»ជេម
«ខ្ញុំនៅតែជាខ្ញុំ»ហ្វូត
«ចុះហេតុផលរបស់អូនជាអីទៅ?!»ជេម
«បែកគ្នាត្រូវការហេតុផលដែរ?»ហ្វូត
«ហ្វូត????នេះរយះពេល៣ឆ្នាំវាគ្មានន័យសម្រាប់អូនទេហ៎?»ជេម
«មិនដឹងខ្ញុំដឹងតែថាខ្ញុំធុញហើយ ហ្គេមនេះមិនសប្បាយលេងទេ!»ហ្វូត
«ហ្វូត បងមិនយល់ទេអូនបកស្រាយឲបងយល់ផងមក»ជេម
«ខ្ញុំត្រូវការបែកគ្នា មានអីពិបាកយល់??ខ្ញុំធុញទ្រាន់និងបងហើយ!»ហ្វូត
«ចុះឯណាពាក្យសន្យា?ថានិងនៅជាមួយបងរហូត?ថានិងស្រឡាញ់បងរហូត?វាទៅណាអស់ហើយ?ហាស៎???!»ជេមស្រែកខ្លាំងៗទៅកាន់ហ្វូត
YOU ARE READING
Gemini's mine«ជេមីណាយរបស់អូន»
Fiksi Penggemarបងស្រឡាញ់ហ្វូតស្រឡាញ់តែហ្វូតម្នាក់គត់បងនឹងធ្វើឲ្យគ្រប់ៗថ្ងៃរបស់ហ្វូតមានក្តីសុខបំផុតបងនឹងមើលថែថ្នាក់ថ្នមហ្វូតរហូតដល់ដង្ហើមចុងក្រោយរបស់បងណា