+ថ្ងៃទៅដំណើរកំសាន្តសាលា
សិស្សានុសិស្សទាំងអស់ក៏បាននាំគ្នាឡើងលើឡានមុនហើយតែថានេះគេមកគ្រប់គ្នាហើយនៅខ្វះតែម្នាក់ទេហើយម្នាក់នោះគ្មានអ្នកណាទេហ្វូតយើងនិងឯង បើអត់ចេះយឺតអត់ឲគេចាំមែនហ្វូតទេ
ជេមដោយឃើញគេមកគ្រប់អស់ហើយនៅតែហ្វូតគេក៏តេទៅហ្វូត តែថាមិនទាន់បានចុចខលផងហ្វូតដើរជះរាងឡើងសង្ហាមកកាន់ឡាន សំខាន់tripសាលា២ថ្ងៃទេតែដាក់ខោអាវទៅឡើង៣វ៉ាលីឡើងមិត្តគេលាន់មាត់គ្រប់គ្នា
គ្រាន់តែហ្វូតដាក់គូទអង្គុយភ្លាមមិត្តគេសួរឡើងភ្លែត
«អាហ្វូត ហែងរើចេញពីផ្ទះមែន»ភូវីន
«ម្តាយហែង?»ហ្វូត
«អាហ្វូតហែងប្រុងទៅនៅនិងរហូតមែន??»ហ៊្វូជី
«ទេ ឆ្ងល់ណាស់??!ធ្វើស្អីក៏ទើសៗ ធុញណាស់ ហឹស»ហ្វូត
«ឆុយ..អាហ្វូតមករដូវមែន??មិចកាចម៉េស??»វីននី
«ពូជហែង ប្រុសមានរដូវ??»ហ្វូត
«ហ្វូតកើតអីមែនទេ??»ជេមនៅជិតនិងក៏សួរ
«គ្មានអីទេសិស្សច្បង ក៏មកពីពួកអស់នេះឈ្នានីសខ្ញុំពេកនិងណា»ហ្វូតដំណើរកំសាន្តពួកគេគឺទៅកោះphi phi ពួកគេធ្វើដំណើររាងឆ្ងាយដែរទម្រាំទៅដល់
មិនយូរប៉ុន្មានពួកគេក៏បានមកដល់ទីតាំងហើយ
ពេលនេះកំពុងចែកបន្ទប់
«ខ្ញុំសុំមួយបន្ទប់ជាមួយភីជេម»ហ្វូត
«ចេះម៉េសហា៎??»ភូវីន
«ថីច្រណែន??»ហ្វូត
«អញខ្ពើមច្រណែន»ភូវីន
«នែ៎ ចេះមកឈ្លោះគ្នារឿងពិននិងទៅកើត»ជេម
«ចុះហ៊្វូជីឯងគេងជាមួយអ្នកណា??»ហ្វូត
«ក៏អាភូវីននិងហើយមានអ្នកណាទៀត??»ហ៊្វូជី
«ចុះឯងមិនគេងជាមួយម៉ូណាទៅ??»ហ្វូត
«ឲយើងដេកជាមួយនាងយើងទៅងាប់ល្អជាង»ហ៊្វូជី
«អឺ ដេកជាមួយអ្នកណាដេកទៅតាមតែចិត្តឯងទេ»
«តោះសិស្សច្បងយើងទៅបន្ទប់»
«ហត់ណាស់វ៉ើយ.....»ហ្វូត+room gemfot
«ហ្វូតបងសួរមួយចុះ»
«ហា៎??»
«យកខោអាវមកច្រើនម៉េស??ហឹសៗ»ជេម
«ទៀតហើយ មានច្រើនណាពិននិងហ៎!»ហ្វូត
«អា៎ មិនច្រើនក៏មិនច្រើនទៅ ឥឡូវឯងសម្រាកសិនទៅល្ងាចនេះមានអ្វីឲធ្វើច្រើនណាស់»ជេម
«បាទ»+5ល្ងាច
សិស្សទាំងអស់ត្រូវបានគ្រូឲដើររើសសម្រាមតាមមាត់ឆ្នេរដោយមានជេមីណាយជាមេក្រុម
«ពួកយើង រើសសម្រាមឲស្អាតហើយពេលរើសហើយយើងជប់លាងហើយផឹកកកក!!»គ្រាន់តែជេមប្រកាសហើយពិននិងសិស្សនាំគ្នារហ័សរហួនភ្លាម
«ហឺយ......មិចបានយើងត្រូវមកធ្វើការងារបែបនេះហាស៎???»ហ្វូត
«រើសទៅឯងកុំរអ៊ូច្រើន»ម៉ូណា
«តែវាហត់ណា»
«អឺ និយាយចឹងនេះជាខោអាវយើងទិញឲមែនទេ??ឯងពាក់ទៅស្អាតណាស់»ហ្វូត
«អឹម.....អ៎នោះសិស្សច្បងមែនទេ??យើងទៅជួយគាត់សិន»ម៉ូណា
«ប្លែកៗ»ហ្វូតក៏ដើរទៅសម្រាក គាត់និងចេះធ្វើស្អីទេបើធ្វើបានចម្លែកមិនធ្វើមិនចម្លែកទេ អង្គុយបានមួយសន្ទុះគ្នារបស់គេក៏បានចូលមកដែរ
YOU ARE READING
Gemini's mine«ជេមីណាយរបស់អូន»
Fanfictionបងស្រឡាញ់ហ្វូតស្រឡាញ់តែហ្វូតម្នាក់គត់បងនឹងធ្វើឲ្យគ្រប់ៗថ្ងៃរបស់ហ្វូតមានក្តីសុខបំផុតបងនឹងមើលថែថ្នាក់ថ្នមហ្វូតរហូតដល់ដង្ហើមចុងក្រោយរបស់បងណា