Part 31

1.2K 109 18
                                    

នៅពេលដែលអាវនៅលើខ្លួនរបស់ហ្វូតបានកម្ទេចដោយស្នាដៃជេមីណាយរួចនោះជេមគេក៏បានអោនទៅបឺតជញ្ជក់នៅត្រង់កញ្ចឹងករបស់ហ្វូតរហូតដល់ចេញជាស្នាមដុំៗ ហើយអូសបន្លាយពីកញ្ចឹងកមកដល់ដើមទ្រូងហើយក៏ឆ្លៀតខាំចុងcherryរបស់ហ្វូតតិចៗធ្វើឲ្យហ្វូតធ្លោយសម្លេងថ្ងូរចេញមកដុតអារម្មណ៏របស់ជេមីណាយខ្លាំងណាស់

«អ្ហឹស.....ជេមីណាយបញ្ឃប់ទង្វើដ៏ស្មោកគ្រោករបស់លោកភ្លាមទៅ!!»ហ្វូតស្រែកទៅកាន់ជេមីណាយ

«បងមិនឈប់ ចង់យ៉ាងមិច??»ជេមីណាយនិយាយហើយក៏បម្រុងនឹងបំពានរាងកាយហ្វូតបន្តប៉ុន្តែគិតថាហ្វូតព្រមងាយៗមែនទេ??ចា៎ គឺអត់ទេ

ពេលនេះហ្វូតកំពុងប្រមូលកម្លាំងទាំងប៉ុន្មានដែលខ្លួនមានមកតទល់ជាមួយជេមីណាយ

ហ្វូតយកកម្លាំងទាំងអស់ដែលខ្លួនមានទៅច្រានជេមីណាយចេញពីខ្លួនមួយទំហឹង គេពិតជាអស់ទ្រាំពិតមែន ហ្វូតបានងើបចេញពីពូកទៅជ្រុងម្ខាងទៀតដើម្បីគេចពីជេម

«សួរតាមត្រង់ទៅចុះ រាល់ថ្ងៃនេះចាត់ទុកខ្ញុំជាស្អី?? ជាសត្វចញ្ចឹមរបស់លោកមែនទេ??»ហ្វូតសួរទាំងទឹកភ្នែកស្រក់ចុះមក វាជាទឹកភ្នែកដែលពោរពេញទៅដោយភាពឈឺចាប់និងកំហឹង

«ហឹស...!ចុះបើបងឆ្លើយថាមែន??»ជេម

«ខ្ញុំវានៅតែមិនយល់ថាខ្ញុំបានទៅធ្វើស្អីលោកឯងមិចបានលោកត្រូវមកធ្វើបាបខ្ញុំបែបនេះទៅវិញ?»ហ្វូត

«គ្រប់យ៉ាងមានហេតុទើបមានផល» ជេមគេឆ្លើយចម្លើយមួយដែលធ្វើឲ្យហ្វូតពិបាកយល់ខ្លាំងណាស់

«អញ្ចឹងលោកក៏ចាំទុកក្នុងក្រយ៉ៅខួររបស់លោកឲ្យច្បាស់ផងថា ថ្ងៃណាដែលខ្ញុំគេចចេញពីកន្លែងនេះបានថ្ងៃនោះហើយដែលទ្វានរកបើករងចាំលោក!»ហ្វូតនិយាយចេញមកបែបច្បាស់មួយៗមិនពិបាកយល់

«ហឹស!អូនគិតថារត់គេចពីបងបានទៀតមែនទេ ហ្វូត អាត់ឌូលឃីតធីផន»ជេមនិយាយចប់ហើយក៏ដើរសន្សឹមៗមកជិតហ្វូត

«ឈប់!កុំចូលមកជិតខ្ញុំៗមិនចង់ឆ្លងសន្តានថោកទាបពីលោកទេ»ហ្វូត
   ប៉ុន្តែមើលទៅជេមមិនបានខ្លាចញញើតនឹងពាក្យសម្តីរបស់ហ្វូតបន្តិចសោះឡើយ

Gemini's mine«ជេមីណាយរបស់អូន»Where stories live. Discover now