Ep21

1.3K 97 33
                                    

+7យប់
ពេលនេះវាម៉ោង៧យប់បាត់ទៅហើយតែហ្វូតនៅមិនទៅណាទេគេនៅឈរមុខរបងនិងឯងសំខាន់ឥឡូវមានភ្លៀងធ្លាក់ទៀតតែហ្វូតនៅឈរស្ងៀមប៉ុន្តែខួក្បាលរបស់គេកំពុងគិតនូវពាក្យសម្តីរបស់ម៉ាក់ជេមមុននេះចំណែកខ្លួនប្រាណញ័រដូចកូនសត្វចឹងព្រោះរងារ

ចំណែកម៉ាក់របស់ជេមកំពុងតែឈរមើលមកពីក្នុងផ្ទះដោយឃើញថាហ្វូតមិនទាន់ទៅណាគាត់ក៏ចេញមក
«ទៅវិញទៅ!»ហ្វូតស្ងាត់មួយសន្ទុះក៏ឆ្លើយ
«ពេលអ្នកស្រីទះខ្ញុំដំបូងខ្ញុំខឹងណាស់!តែពេលនេះខ្ញុំយល់ហើយ»ហ្វូត
«ដោយសារតែអ្នកស្រីទទួលយកមិនបានពេលខ្ញុំនិយាយថាអ្នកស្រីមិនស្រឡាញ់ភីជេម»
«អ្នកស្រីមិនបានអាត្មានិយម អ្នកស្រីគ្រាន់តែធ្វើគ្រប់យ៉ាងដើម្បីឲភីជេមបានល្អ»ហ្វូត
«ពីព្រោះការពិតទៅ អ្នកស្រីក៏ស្រឡាញ់ភីជេមខ្លាំងណាស់ត្រូវទេ?»ហ្វូត
«បើឯងយល់អស់ហើយមិច-»
«ចុះអ្នកស្រីភ្លេចរឿងសំខាន់អីរឺអត់?»ហ្វូតនិយាយកាត់
«អ្នកស្រីមានសួរគេរឺនៅថាគេចង់បានបែបនិង?»ហ្វូត
«មានសួរគេរឺអត់?ថាធ្វើបែបនិងគេនិងសប្បាយចិត្ត?»ហ្វូត
«អ្នកស្រីមានដឹងទេថាក្តីសុខពិតប្រាកដរបស់គាត់ជាអី??»ហ្វូត
«គាត់គ្រាន់តែត្រូវការក្តីស្រឡាញ់ប៉ុណ្ណោះ»ហ្វូត
«មិនពិត ខ្ញុំស្គាល់កូនខ្ញុំច្បាស់ហើយ»
«ភីជេមស្រឡាញ់អ្នកស្រីណាស់»ហ្វូត
«ចាប់ពីថ្ងៃនេះតទៅអ្នកស្រីមិនបាច់ឲភីជេមជួបខ្ញុំទៀតក៏បានតែខ្ញុំចង់ឲអ្នកស្រីបានឃើញស្នាមញញឹមរបស់ភីជេមដូចដែលខ្ញុំបានឃើញ»ហ្វូត
«ហើយវាក៏ជាអ្វីដែលអ្នកស្រីចង់ឃើញមករហូតមិនចឹង?»ហ្វូត
«ស្នាមញញឹមរបស់ខ្ញុំចឹងហ៎??»ជេមដើរមកពីក្រោយហើយក៏និយាយ
«មនុស្សដូចឯងទៅយល់បានយ៉ាងមិចទៅ??មានដឹងខ្លួនទេថាកំពុងតែធ្វើឲរឿងគ្រប់យ៉ាងរញ៉េរញ៉ៃអស់ហើយ!»ជេមនិយាយខ្លាំងៗទៅកាន់ហ្វូត
«ទៅវិញបានហើយ!»ជេម
«មិនពិត!»ហ្វូត
«នេះមិនមែនជាភីជេមដែលខ្ញុំស្គាល់ទេ!»ហ្វូត
«ឆាប់ឲភីជេមខ្ញុំត្រឡប់មកវិញមក ហ្ហឹក»ហ្វូត
«ហ្ហឹកៗហ្ហឹក ឲភីជេមមកខ្ញុំវិញមក»ហ្វូត
«អូយ.......ឈប់និយាយ!»ជេម
«ឈប់ធ្វើខ្លួនដូចស្គាល់យើងបានហើយ!»ជេម
«ក៏ខ្ញុំស្គាល់បងនោះអីហា៎!»ហ្វូត
«ឈប់បានហើយ!គ្មានអ្នកណាហ៊ាននិយាយជាមួយយើងបែបនេះទេ!»ជេមនិយាយចេញមកធ្វើឲម៉ាក់របស់គេភ្ញាក់ផ្អើលណាស់ ជេមមិនត្រឹមតែបាត់បង់ការចងចាំទេថែមទាំងប្លែកជាងមុនទៀត
«សង្សារហ៎??នេះរឺខ្សែរភ្នែកអ្នកស្រឡាញ់គ្នាមើលមកគ្នា??»ជេម
«ពោពេញដោយទឹកភ្នែក!»ជេម
«ហ្ហឹកហ្ហឹកៗៗៗៗ»ហ្វូតទប់លែងជាប់ហើយគេបានស្រែកយំមួយអស់តាមចិត្តរបស់គេនៅពេលនេះ
«ត្រឡប់មកវិញមកណា ហ្ហឹកៗៗ»ហ្វូត
«ត្រឡប់ឆ្គួតស្អីហាស៎! ឈប់ស្រមើរស្រម៉ៃបានហើយ!»ជេម
«ខ្ញុំគឺជាខ្ញុំ!ឯងឈប់និយាយស្អីឆ្គួតៗរបស់ឯងនិងទៀតទៅ!»ជេម
«ឯងនិងហើយត្រឡប់ទៅកន្លែងឯងវិញទៅ!»ជេម
«ហ្ហឹកៗហ្ហឹកៗៗ»
«ហឺយ.......ឈប់យំ!!ទៅវិញទៅ!»ជេម
«ចេញទៅ......!!»ជេម
«ខ្ញុំកែប្រែអីលែងបានទៀតហើយមែនទេ?»ហ្វូត
«អញ្ចឹងខ្ញុំសូមឲបងមានសំណាងល្អណា!»ហ្វូត
«ខ្ញុំស្រឡាញ់បងណា!ហ្ហឹក»ហ្វូត
«ចេញទៅ!ទៅ...!»ជេម
ហ្វូតក៏បានដើរចេញទៅវិញទាំងទឹកភ្នែកនៅជោគពេញថ្ពាល់
«ម៉ាក់ចូលផ្ទះវិញ!»ជេម

Gemini's mine«ជេមីណាយរបស់អូន»Where stories live. Discover now