My លេខាសក្លែងភេទ/ភាគ៣

1.3K 92 8
                                    

*ម៉ោងសម្រាក*
*6:30pm*

Emmi បានរៀបចំឯកសាររបស់ខ្លួនទុកដាក់អោយបានត្រឹមត្រូវតែក៏ឆ្លៀតក្រលាសភ្នែកទៅមើលបន្ទប់ធ្វើការរបស់អគ្គនាយកព្រាននារីដូចគ្នា ក្នុងចិត្តឆ្ងល់ថាដល់ម៉ោងទៅផ្ទះហើយហេតុអីក៏គេមិនទៅផ្ទះ

"ហេតុអីត្រូវខ្វល់ពីគេ ព្រាននារីដូចគេកុំខ្វល់វិញល្អជាង" នាយតូចរអ៊ូតិចៗហើយក៏ប្រញាប់យកកាបូបរបស់ខ្លួនមកស្ពាយហើយក៏ដើរចេញទៅតែដោយមិនដាច់ចិត្តគេក៏

*តុកៗ*
"គេមិននៅទេមែនទេ" ដោយមិនលឺសម្លេងអ្នកខាងក្នុងនិយាយគេក៏ឆ្ងល់

*ក្រាក*
ទ្វារបានបើកដោយស្នាដៃរបស់នាយតូច នាយតូចអើតក្បាលចូលមើលក៏ឃើញថាលោកអគ្គនាយកព្រាននារីកំពុងតែដេកចឹងតើបានមិនឃើញទៅផ្ទះ

"ចេះដេកលក់ទៅកើត ហិហិ" នាយតូចបន្លឺទាំងសើចឡើងតិចៗ ហើយក៏ដើរចូលទៅរកនាយដែលកំពុងតែគេង

"ខ្ញុំគួរតែដាស់គេឬអត់ណ៎" នាយតូចយកដៃអង្អែលចង្ការខ្លួនឯងតិចៗ គួរដាស់ឬក៏មិនគួរចុះបើដាស់ហើយគេខឹងខ្លួនស្ដីអោយខ្លួននោះគិតយ៉ាងម៉េច

"មិនដាស់ល្អជាង អាយ៎" គិតហើយក៏បម្រុងដើរចេញទៅវិញតែក៏ត្រូវអ្នកម្ខាងទាញដៃដែលធ្វើអោយគេដួលមកអង្គុយនៅលើភ្លៅមាំរបស់នាយ នាយតូចសហរែកចាចព្រោះតែភ្ញាក់

"មកធ្វើអី" នាយបន្លឺសួរទាំងសម្លេងស្មើ សម្លឹងមើលមុខអ្នកដែលអង្គុយលើភ្លៅរបស់នាយមិនដាក់ភ្នែក

"ខ្ញុំ ខ្ញុំគ្រាន់តែឆ្ងល់មិនឃើញលោកអគ្គនាយកទៅផ្ទះទើបខ្ញុំចូលមកសួរតែក៏ឃើញលោកកំពុងគេង ខ្ញុំ ខ្ញុំគ្មានចេតនារំខានទេ" នាយតូចតបទាំងភ័យៗព្រោះតែខ្លួនគេកំពុងតែអង្គុយនៅលើភ្លៅនាយ

"តែក៏បានរំខានហើយមិនចឹង" នាយលើកចិញ្ចើមមួយចំហៀងដាក់នាយតូច

"ខ្ញុំសុំទោស ខ្ញុំពិតជាគ្មានចេតនាមែន" គេលើកដៃសំពះនាយទាំងមុខពេបៗចង់យំ

"គិតថាធ្វើចឹងខ្ញុំនឹងអត់អោនទោសអោយនាង" នាយអស់សំណើចបន្តិចដោយសារតែឃើញទឹកមុខគួរអោយខ្នាញ់របស់គេ

My លេខាក្លែងភេទ(Complete)Where stories live. Discover now