ក្រោយបបូរមាត់បានកាត់ផ្ដាច់ទាំងពីរអ្នកក៏សម្លឹងមុខគ្នាទៅមក"បងស្រឡាញ់អូនណា ព្រមធ្វើជាសង្សារបងទេ" Jack និយាយទៅកាន់ Kangsu Kangsu លឺហើយក៏ងក់ក្បាលទាំងស្រក់ទឹកភ្នែក ហើយទាំងពីរនាក់ក៏អោបគ្នា
>>ចាប់ពីពេលនេះទៅគេក្លាយជាសង្សារគ្នាស្របច្បាប់ហើយ___________________
ពេលវេលាចេះតែដើរទៅមុខរហូតដល់ថ្ងៃមួយដែរGeminiFourth ទន្ទឹងរងចាំ Geminiស្លៀកសម្លៀកបំពាក់កូនកម្លោះពណ៍ខ្មៅឈរនៅលើវេទិកាចាំកូនក្រមុំរបស់ខ្លួន Fourth ស្លៀកសំលៀកបំពាក់គូរជាមួយនឹងGeminiតែគេមានពណ៍ស Fourth ដើរមកជាមួយនឹងឪពុកខ្លួនរួមជាមួយកូនក្មេងកាន់ផ្កាប្រុសស្រីពីរនាក់ដើរនៅពីមុខ"មើលថែកូនប៉ាអោយបានល្អណា កុំធ្វើបាបគេទាំងផ្លូវកាយនឹងផ្លូវចិត្ត បើពេលណាឯងអស់ស្រឡាញ់កូនប៉ាឯងប្រគល់គេមកអោយប៉ាវិញ កុំធ្វើបាបកូនរបស់ប៉ាព្រោះគេដូចជាកែវភ្នែករបស់ប៉ាចឹង ចឹងហើយរក្សាកូនប៉ាអោយបានល្អ" Mr.Nattawat ហុចដៃកូនប្រុសទៅអោយនាយកាន់
"បើពេលណាគេលែងត្រូវការកូន កូនត្រូវចាំថាកូនមានផ្ទះយើងមានប៉ាម៉ាក់ដែរនៅចាំកូន ពេលណាទ្រាំមិនបានត្រឡប់មកផ្ទះយើងវិញ ទ្វារផ្ទះនៅបើកស្វាគមន៍កូនជារៀងរហូត" មុននឹងចុះពីវេទិកាMr.Nattawat ក៏បានខ្សឹបត្រចៀកកូនប្រុសប្រាប់គេបើពេលណាគ្មានអ្នកណាត្រូវការគេត្រូវថាគេនៅមានប៉ាម៉ាក់របស់គេត្រូវការគេ
"កូនស្រឡាញ់ប៉ា" Fourth លឺហើយហាក់រំភើបរកអ្វីនិយាយមិនត្រូវ Fourth សម្រក់ទឹកភ្នែកអោបប៉ារបស់ខ្លួនជាប់
"ថ្ងៃនេះជាថ្ងៃមង្គលកុំយំអី កូនល្អរបស់ប៉ា" Mr.Nattawat លើកដៃជូតទឹកភ្នែកអោយកូនប្រុស Fourth ងក់ក្បាលហើយគាត់ក៏ដើរចុះពីវេទិកាទៅអង្គុយជិតប្រពន្ធរបស់គាត់
"ថ្ងៃនេះអូនស្អាតណាស់" Geminiបន្លឺសរសើរFourthដែលធ្វើអោយគេអៀនភ្លាមៗ
"បិទមាត់របស់បងទៅ" Fourth បន្លឺទាំងញឹមៗព្រោះតែអៀននឹងនាយ
"តើលោក Gemini Norawit ព្រមទទួលយកលោកFourth Nattawat ជាភរិយាដែរឬទេ" លោកអាចារ្យសួរទៅកាន់Gemini តែGeminiមិនឆ្លើយ
YOU ARE READING
My លេខាក្លែងភេទ(Complete)
Romanceសាច់រឿងមួយនេះនិយាយពីកម្លោះម្នាក់បានតែងខ្លួនធ្វើជាមនុស្សស្រីចូលទៅធ្វើការនៅក្នុងក្រុមហ៊ុន ហើយក៏គ្មានអ្នកណាដឹងថាគេជាប្រុសដែរព្រោះតែគេនឹងដូចស្រី100%តែម្ដង តែថាថ្ងៃមួយក៏បែកការតើហេតុបានជាបែកការចឹងហើយអ្នកដែរដឹងជាអ្នកណា Join to read ទាំងអស់គ្នា