My លេខាក្លែងភេទ/ភាគ១៣

1.5K 94 17
                                    

*ក្លឹប*
ទិដ្ឋភាពបានបង្ហាញអោយឃើញបុរសកំសត់ស្នេហ៍ Kangsu កំពុងតែអង្គុយផឹកស្រាស្រវឹងតែម្នាក់ឯង មិនមែនស្រវឹងធម្មតាទេគឺស្រវឹងយកតែមែនទែនតែម្ដង

"Mimi តើបងយឺតជាងគេមួយជំហានមែនទេ ត្រូវហើយបងយឺតជាងគេពិតមែន បងជាមនុស្សកំសាក បងគ្មានភាពក្លាហានប្រាប់ថាស្រឡាញ់ទៅអូន " នាយកម្លោះនិយាយតែម្នាក់ឯងទាំងស្រវឹង ឯដៃក៏កាន់កែវស្រាលើកយកមកផឹកទាន់តែអស់ហើយក៏លើកដបស្រាមកចាក់ចូលកែវបំពេញសារជាថ្មី

អារម្មណ៍នាយពេលនេះពិតជាពិបាកនិយាយណាស់Fourthគឺជាមនុស្សទីមួយដែលនាយស្រឡាញ់ អាចនិយាយបានថាជាស្នេហ៍ដំបូងរបស់នាយពីដើមមកនាយមិនដែលចាប់អារម្មណ៍អ្នកណាទេតែមានតែFourthនេះឯងដែលធ្វើអោយនាយអាចស្រឡាញ់នឹងចាប់អារម្មណ៍បានគ្រាន់តែឃើញគេដំបូង ទោះជាពេលនេះដឹងថាគេមិនមែនជាមនុស្សស្រីតែចិត្តរបស់នាយនៅតែស្រឡាញ់ តែគ្រប់យ៉ាងវាហួសពេលបាត់ទៅហើយ ពេលនេះគេមានគូរដណ្ដឹងហើយគេក៏ជិតរៀបការដូចគ្នា

"មើលទៅបងប្រហែលជាបានត្រឹមមើលអូនក្លាយជាកូនក្រមុំរបស់គេហើយនឹងជូនពរអូនពីចម្ងាយទេ" នាយញញឹមបន្តិចហើយក៏លើកស្រាយកមកផឹកតែស្រាប់តែមានដៃមួយមកចាប់ដៃគេមិនអោយផឹកស្រានោះ

"បានហើយឯងស្រវឹងហើយ" Jackបន្លឺទាំងមុខស្មើប្រាប់ទៅកាន់ Kangsu ឯKangsuគ្រាន់តែឃើញមិត្តរបស់ខ្លួនហើយទឹកភ្នែកដែលខំទប់ក៏ត្រូវស្រក់ចុះមកភ្លាមៗ

"Jack យើង យើងយឺតមួយជំហានហើយ" Kangsu សម្រក់ទឹកភ្នែកនិយាយទៅប្រាប់មិត្តរបស់ខ្លួន Jackដាក់ខ្លួនអង្គុយក្បែរទាញKangsuមកអោបក្រសោបក្នុងទ្រូងមាំ

"មិនអីនោះទេ ឯងស្រឡាញ់គេចឹងហើយឯងគួរតែសប្បាយចិត្តពេលគេមានក្ដីសុខ ជឿយើង " នាយអោបគេបណ្ដើរនិយាយលួងលោមបណ្ដើរ

"ហ៉ឹម តែយើងពិបាកធ្វើចិត្តណាស់ឯងគិតថាវាលឿនពេកទេ " Kangsu ចេញពីការអោបមើលមុខរបស់នាយធ្វើភ្នែកម៉ក់រួមជាមួយដំណក់ទឹកភ្នែកដែលដកសល់ក្នុងរង្វង់ភ្នែករបស់គេ ដែលវាបានបង្កទៅជារូបភាពគួរអោយស្រឡាញ់ទៅកាន់Jack ព្រោះតែ Kangsu Cute ខ្លាំងណាស់

My លេខាក្លែងភេទ(Complete)Where stories live. Discover now