My លេខាក្លែងភេទ/ភាគ២៣

862 76 37
                                    


៚ភូមិគ្រឹះGeminiFourth៚
នាពេលរាត្រី យើងបានអោយឃើញថាភូមិគ្រឹះមួយនេះហាក់ស្រស់ស្អាតខុសពីធម្មតាព្រោះថាយប់នេះគឺមានពិធីជប់លៀងជុំគ្រួសារសារ ដោយសារតែពួកគេទទួលបានសមាជិកថ្មី

«អបអរសារទរចៅហ្វាយ ទីបំផុតចៅហ្វាយបានកូនមួយធ្វើថ្នាំនិងគេហើយ»វត្តមានរបស់JackដើរចូលមកជាមួយនិងKangsu ចូលមកដល់ភ្លាមគឺបាញ់Geminiតែម្ដង

«អាចង្រៃ ឯងឌឺយើងហេស»Geminiអត់មិនបានក៏យាដៃរកវៃJack តែនាយក៏គេចទៅនៅក្រោយខ្នងរបស់Kangsu បាត់

«អូនសម្លាញ់ជួយបងផង ចៅហ្វាយចង់ធ្វើឃាតបង»Jackដែលសងំនៅក្រោយខ្នងរបស់Kangsu បន្លឺឡើងទាំងអើតករបន្តិចមកមើលGemini ឯKangsu និងFourthដែរឈរក្បែរនោះលឺនាយនិយាយចឹងក៏អស់សំណើច

«យើងមិនទាន់បានប៉ះឯងមួយដៃណាទេ»Geminiហួសចិត្ត មិនទាន់បានវៃផងក៏មកចោទថានាយចង់ធ្វើឃាតគេ

«ខ្ញុំបង្ការទុកមុនណាចៅហ្វាយ»Jack

«លោកអគ្គនាយក Fourthអបអរសារទរផង បានសមាជិកម្នាក់ទៀតហើយ តែពិននេះផ្ទះដឹងតែមិនស្ងាត់ហើយ»Kangsu បន្លឺទាំងរីករាយជាមួយនិងGeminiFourth

«អរគុណបងច្រើនហើយ ខ្ញុំក៏ជូនពរបងនិងបងJackអោយបានរៀបការនិងគ្នាឆាប់ៗដែរណា»Fourth

«បាទ អរគុណ តែថារឿងរៀបការបងមិនទាន់ចង់ទេ សុំពេលគិតប្រហែល១០ឆ្នាំអីទៀតសិន»Kangsuបន្លឺតបទៅកាន់Fourth ព្រមជាមួយស្នាមញញឹមនិងចុងក្រោយគេក៏សើចតិចៗនិងដៀងភ្នែកទៅមើលJack

«10ឆ្នាំទៀតហេស នេះអូនប្រុងយកប្ដីអាយុ35ឬយ៉ាងម៉េច»Jackគ្រាន់តែលឺសង្សារខ្លួននិយាយថាសុំពេលគិតរឿងរៀបការដល់ទៅ១០ឆ្នាំគេក៏និយាយទាំងភ្ញាក់ផ្អើលនិងចេញមកឈរក្បែរKangsu សម្លឹងមុខគេទាំងចងចិញ្ចើម

«ក៏អូនគិតថាពេលនេះអូននៅក្មេងខ្ចី ចឹងហើយចាំចាស់ទុំជាងនិងសិនចាំគិត»Kangsu បន្លឺតបទៅនាយវិញដែលធ្វើអោយអ្នកមាននាមជាសង្សារហាក់អស់ពាក្យនិយាយ ១០ឆ្នាំហេស នាយមិនដឹងថាដល់ពេលនោះកម្លាំងនាយនៅខ្លាំងដូចឥឡូវឬអត់ទេ សង្ឃឹមថាវានិងនៅតែខ្លាំងដូចពេលនេះទៅចុះ

«តោះបងKang ពួកយើងទៅអង្គុយទៅ»Fourth ចូលទៅអូសដៃKangsu អោយទៅតាមខ្លួនទាំងពីរនាក់ក៏ដើរទៅអង្គុយនៅតុជុំគ្រួសារបាត់ទៅ ទុកអោយចៅហ្វាយនិងកូនចៅមួយគូរនេះនៅតែពីរនាក់

My លេខាក្លែងភេទ(Complete)Where stories live. Discover now