My លេខាក្លែងភេទ/ភាគ៩

1.6K 107 8
                                    

"Gem"

*ក្រាក*

"អួយ៎ បន្តចុះកូនចាំតិចទៀតម៉ាក់មករកម្ដងទៀត" Mrs.Norawit បើកទ្វារចូលក៏ឃើញថាFourthកំពុងតែអង្គុយនៅលើភ្លៅរបស់Geminiគាត់ក៏ប្រញាប់ប្រាប់អោយពួកគេបន្តអង្គុយលើគ្នាតទៀតចុះចាំគាត់មករកម្ដងទៀត ឯFourthវិញក៏ប្រញាប់ក្រោកចេញពីភ្លៅរបស់Gemini

"អ្នកមីងឈប់សិន កុំយល់ច្រឡំអី អាយ៎" Fourth បន្តឃាត់គាត់ព្រោះឃើញគាត់ចង់ចេញទៅវិញដោយខ្លាចគាត់គិតថាគេនឹងកូនគាត់ស្រឡាញ់គ្នាគេក៏ប្រាប់គាត់ថាជាការយល់ច្រឡំតែថានិយាយមិនបានប៉ុន្មានផងក៏ត្រូវអ្នកម្ខាងទាញអោយគេមកអង្គុយលើភ្លៅម្ដងទៀតហើយម្ដងនេះអោបចង្កេះស្អិតជាងលើកមុនទៀត

"ម៉ាក់មកមានការអី" Geminiអោបចង្កេះនាយតូចជាប់ហើយក៏សួរទៅម៉ាក់របស់ខ្លួន

"គឺម៉ាក់ចង់មកប្រាប់ពួកកូនថាល្ងាចនេះពួកកូនត្រូវទៅចូលរួមកម្មវិធីរបស់លោកស្រី Kita ជំនួសម៉ាក់នឹងម៉ាក់ក្មេករបស់កូន" គាត់ញញឹមប្រាប់ទៅកាន់ពួកគេអោយទៅចូលរួមកម្មវិធីជំនួសពួកគាត់

"ខ្ញុំ"

"បាទ ចាំល្ងាចពួកខ្ញុំទៅ ម៉ាក់ទៅវិញចុះ" នាយក្រាស់ប្រញាប់បន្លឺកាត់នាយតូចព្រោះដឹងថាគេចង់បដិសេធ

"ចា៎ តាមសប្បាយណាកូនៗ" គាត់ញញឹមយ៉ាងស្រស់ហើយក៏បិទទ្វារដើរចេញទៅ

"នែ អ្នកណាប្រាប់លោកថាខ្ញុំនឹងទៅជាមួយលោក" គ្រាន់តែម៉ាក់GemចេញទៅផុតFourthក៏ងាកមកសម្លក់មុខនាយក្រាស់តែម្ដង

"គ្មានអ្នកណាប្រាប់បងទេតែបងចង់ទៅជាមួយអូន" នាយញាក់ចិញ្ចើមដាក់នាយតូច ឯនាយតូចវិញសែនខ្នាញ់នឹងនាយ

"អាផ្ដាច់ការ" បន្លឺជេរនាយហើយក៏ធ្វើមុខស្អុយអោបដៃទាំងពីរចូលគ្នាងាកមុខទៅម្ខាងព្រោះមិនចង់ឃើញមុខនាយវានាំអោយចង់ដាល

"ងាកមុខមកនេះ អ្នកណាអោយអូនធ្វើមុខចឹងហាស" នាយហាក់អស់សំណើចនឹងនាយតូចបន្តិចតែក៏ព្យាយាមលួងគេ នាយចាប់បែរមុខនាយតូចអោយមកប្រសព្វនឹងនាយមុននឹងប្រើសម្លេងស្រទន់ដាក់

"រឿងរបស់ខ្ញុំ ខ្ញុំចង់ធ្វើមុខចឹងយ៉ាងម៉េច" គេបន្លឺទាំងខំប្រឹងធ្វើមុខពេបមាត់ខឹងដូចកូនក្មេងដាក់នាយតែវាបានធ្វើអោយនាយកើតក្ដីក្រឺតខ្នាញ់នឹងគេដោយអត់មិនបាននាយក៏ថើបមាត់គេតែម្ដង

My លេខាក្លែងភេទ(Complete)Where stories live. Discover now