My លេខាក្លែងភេទ/ភាគ១៤

1.6K 113 26
                                    

"ថាម៉េចបាត់ខ្លួន" Mrs.Nattawat បន្លឺឡើងខ្លាំងៗពេលដែលMrs.Norawitនិយាយប្រាប់គាត់រតាមទូរស័ព្ទមុននេះ

"អ្នកណាបាត់ខ្លួនអូន" Nr.Nattawat សួរប្រពន្ធភ្លាមៗ

"គឺGemini គេបានរត់ចេញពីមន្ទីរពេទ្យកាលពីយប់មិញ" គាត់ងាកមកនិយាយប្រាប់អ្នកជាប្ដី

"ហាស៎ រត់ចេញពីមន្ទីរពេទ្យ" គាត់ហាមាត់ធំៗសឹងតែមិនជឿ នេះងើបពីសន្លប់ហើយក៏រត់ចេញពីពេទ្យចឹងហេស៎

"ត្រូវហើយពេលនេះមិត្តអូនកំពុងតែអោយកូនចៅតាមរកតែរកមិនឃើញមិនដឹងថាគេទៅឯណា" គាត់បន្លឺទាំងស្លន់ស្លោ ដើរចុះដើរឡើង

"ចាំបងអោយកូនចៅបងចេញតាមរក" Mr.Nattawat បន្លឺហើយក៏ទាក់ទងទៅកាន់ប៉ូលីសទាំងអស់អោយចេញរកGemini

កន្លងទៅជាច្រើនខែ នៅតែមិនមានដំណឹងពីGemini ដែលធ្វើអោយFourthចាប់ផ្ដើមស្ងៀមស្ងាត់កាន់តែខ្លាំង

"ប៉ាបានដំណឹងពីGemទេ" នាយតូចរត់ចុះមកខាងក្រោមព្រលឹមមកសួរដំណឹងនាយពីប៉ាខ្លួន

"មិនបានទេកូន" គាត់បន្លឺទាំងក្រវីក្បាល នាយតូចលឺហើយក៏ដើរឡើងទៅខាងលើវិញទាំងមិននិយាយស្ដីអ្វីទាំងអស់ ដែលធ្វើអោយអ្នកជាម្ដាយឪពុកបានត្រឹមអាណិតកូន

*Skip to Gemini*
ប៉ុន្មានខែមកនេះនាយបានមករស់នៅក្នុងតំបន់ដាច់ស្រយាលមួយដែលមិនសូវមានផ្ទះអ្នកភូមិច្រើនប៉ុន្មានទេ នាយរត់មកទីនេះព្រោះតែនាយបានលួចទិញចម្ការធំមួយ នឹងមានសាងសងផ្ទះវីឡាធំល្មមមួយសម្រាប់នៅជាមួយអនាគតប្រពន្ធ តែថាពេលនេះមិនដូចការគិតទេគឺនាយនៅក្នុងផ្ទះនេះតែម្នាក់ឯង

"Fourth តើពេលនេះអូនសុខសប្បាយទេ" នាយក្រាស់អង្គុយនៅក្រោមដើមឈរខាងមុខផ្ទះនឹកគិតទៅដល់នាយតូច ទោះជាកន្លងទៅប៉ុន្មានខែចិត្តរបស់នាយនៅតែស្រឡាញ់នាយតូច នាយហាក់ដកចិត្តមកវិញមិនបានសោះ

"ចៅហ្វាយ ចៅហ្វាយអត់ទៅមើលចម្ការទេហេស" ស្រីស្រស់ម្នាក់ស្លៀកពាក់ធម្មតាបែបជាកសិករដើរមកសួរនាយទាំងដៃរបស់នាងមានកាន់កន្រ្តាក់

"ហឹម" នាយក្រហឹមដើមករបន្តិចហើយក៏ក្រោកឈរដើរទៅយកកង់ជិះម្នាក់មួយទៅចម្ការទំពាំងបាយជូរ ដោយចម្ការរបស់នាយពិតជាធំខ្លាំងណាស់ ហើយក៏មានកម្មករតិចតួចប្រមូលផល

My លេខាក្លែងភេទ(Complete)Where stories live. Discover now