"រៀបការ" Fourth បន្លឺឡើងទាំងភ្ញាក់ផ្អើល ព្រោះតែម្ដាយគេមិនធ្លាប់ប្រាប់គេទេនៅសុខៗក៏មកប្រាប់ថារៀបការភ្លាមៗតែម្ដង
"ក្មួយសម្លាញ់ហា ក្មួយកុំភ្ញាក់ផ្អើលអីមីងនឹងម៉ាក់ក្មួយមិនប្រាប់ក្មួយកន្លងមកព្រោះចង់ Surpriseក្មួយនោះអី " គាត់ញញឹមទាំងសប្បាយចិត្តខុសពីនាយតូចដែលធ្វើមុខឆ្ងល់ Surprise គេចឹងហេស
"Surprise ដោយអោយខ្ញុំរៀបការជាមួយអ្នកដែលខ្ញុំមិនស្គាល់នឹងហីអ្នកមីង" ត្រូវហើយគេមិនស្គាល់កូនគាត់ផងអោយរៀបការជាមួយ
"មិនស្គាល់ នេះក្មួយភ្លេចបងហើយហី កាលពីនៅតូចក្មួយជាអ្នកប្រាប់មីងនឹងម៉ាក់ក្មួយថាក្មួយស្រឡាញ់បង ហើយថែមទាំងចង់ធ្វើជាកូនក្រមុំរបស់បងទៀត ឥឡូវមីងក៏ធ្វើតាមបំណងក្មួយហើយតើ" មិនខុសទេកាលពីនៅតូចគាត់ធ្លាប់យកកូនប្រុសរបស់គាត់មកលេងជាមួយនឹងនាយតូចរហូត ដំបូងគាត់ឃើញពួកគេលេងជាមួយគ្នាដូចបងប្អូនពួកគាត់ក៏ចង់ដកពាក្យសម្ដីដែលសន្យាគ្នាថាអោយកូនៗរៀបការនឹងគ្នាដោយសារតែឃើញពួកគេលេងជាមួយគ្នាលក្ខខណៈដូចបងប្អូនទើបគិតថាអនាគតពួកគេប្រហែលជាស្រឡាញ់ស្រីបើពួកគាត់មិនដកពាក្យទេខ្លាចធ្វើអោយពួកគេពិបាកតែថា ថ្ងៃមួយអាល្អិតFourthដែលពេលនោះគេមានអាយុ5ឆ្នាំ គេបានរត់មករកពួកគាត់
<អ្នកមីងៗ អូនចាស្លាញ់អាបង អូនចង់ធើជាកូនក្រមុំបស់គាត់> ដោយលឺនាយតូចនិយាយចឹងពួកគាត់ក៏សម្រេចចិត្តមិនដកពាក្យដែលសន្យា ដំបូងម៉ាក់របស់នាយតូចថាមិនសមទេព្រោះខ្លាចកូនមិត្តគាត់ស្រឡាញ់សហរីតែថាមិត្តគាត់ប្រកែកគាត់បាននិយាយថាតែនៅមួយគ្នាយូរៗទៅវាស្រឡាញ់គ្នាហើយ🥲 ចឹងហើយពាក្យសន្យានោះក៏តម្ដល់បច្ចុប្បន្ន
"ម៉ាក់ អ្នកមីង ពេលនោះខ្ញុំនៅក្មេងគ្រាន់តែនិយាយមិនដឹងអីម៉ាក់នឹងអ្នកមីងយកទុកក្នុងចិត្តធ្វើអី" ក្រោយពីនឹកឃើញរឿងកាលពីក្មេងនាយតូចក៏ប្រកែកដោយប្រើចរិកងក់ងររបស់ខ្លួន
"ម៉ាក់មិនខ្វល់ទោះនិយាយចោលក៏ម៉ាក់នឹងមីងកូនសម្រេចហើយថាត្រូវតែរៀបការ" ពួកគាត់ទាំងពីរមើលមុខនាយតូចទាំងប្រាកដប្រជា
YOU ARE READING
My លេខាក្លែងភេទ(Complete)
Romanceសាច់រឿងមួយនេះនិយាយពីកម្លោះម្នាក់បានតែងខ្លួនធ្វើជាមនុស្សស្រីចូលទៅធ្វើការនៅក្នុងក្រុមហ៊ុន ហើយក៏គ្មានអ្នកណាដឹងថាគេជាប្រុសដែរព្រោះតែគេនឹងដូចស្រី100%តែម្ដង តែថាថ្ងៃមួយក៏បែកការតើហេតុបានជាបែកការចឹងហើយអ្នកដែរដឹងជាអ្នកណា Join to read ទាំងអស់គ្នា