"គិតថាយើងខ្លាចហេស " នាងម្នាក់ដែរត្រូវបាននាយតូចធាក់ក៏ក្រោកឈរស្រែកដាក់នាយតូច នាយតូចគេក៏មិនទាន់ដើរទៅដល់ណាឆ្ងាយដែរគឺនៅស្ដាប់លឺ
"ចឹងក៏ចាំមើលទៅ"នាយតូចងាកមកមើលមុខនាងបន្តិច បន្លឺតបហើយក៏ដើរចេញទៅ
"យើងនឹងចាំមើល" នាងស្រែកទៅកាន់នាយតូច ចង់ដឹងថាគ្រាន់បើប៉ុណ្ណា ទើបមកហ៊ានដេញគេមិនអោយនៅក្នុងប្រទេស
>>តិចទៀតដឹងហើយចា៎🙃*ជាន់ទី35*
នាយតូចដើរទាំងមុខស្មើចូលទៅតុធ្វើការរបស់ខ្លួន គេក៏ចាប់ផ្ដើមធ្វើការរបស់គេទាំងអ្វីចូលពោះបន្តិចក៏គ្មានអត់បាយតាំងពីព្រឹកដល់ថ្ងៃ ថារកផឹកកាហ្វេក៏ត្រូវឆ្កែខាំអត់បានផឹកដដែល"លេខាMi នាងមិនទៅញាំបាយទេហេស" នៅសុខៗក៏ស្រាប់តែលេចវត្តមានរបស់លោកអគ្គនាយកព្រានចេញមកឈរនៅកណ្ដាលមុខគេអោយច្រងរៗតែម្ដង
"ចា៎ គឺខ្ញុំមិនឃ្លាន" នាយតូចរហ័សក្រោកឈរអោនគំនាបបន្តិចនឹងតបទៅកាន់នាយទាំងញញឹមស្រាលៗ
"ទៅញាំជាមួយគ្នាទេ" ថ្ងៃនេះជាថ្ងៃអីទៅ បានជានាយមកបបួលលេខារបស់ខ្លួនទៅញាំបាយជាមួយគ្នា សំខាន់ទឹកមុខគឺ Seriously តែម្ដង
"លោកអគ្គនាយកកុំលេងសើចអីបុគ្គលិកធម្មតាដូចជាខ្ញុំម៉េចនឹងសាកសមញាំបាយជាមួយលោក" នាយតូចញញឹមបែបមិនសមតបទៅកាន់នាយទឹកមុខព្រាននារីក៏កើតមាននៅលើផ្ទៃមុខសង្ហារបស់នាយអគ្គនាយកភ្លាមៗ
"ចឹងបុគ្គលិកបែបម៉េចទើបសមនឹងញាំបាយជាមួយខ្ញុំ ឬក៏ជាប្រពន្ធខ្ញុំទើបសម នាងចង់ធ្វើប្រពន្ធខ្ញុំទេ បើនាងចង់បានខ្ញុំអាចអោយសិទ្ធិនឹងទៅនាងបាន" នាយបន្លឺទៅកាន់នាយតូចទាំងញញឹមបែបព្រានតែអេតមីនគិតថានាយដូចចង់ញ៉ោះនាយតូចអោយអៀនច្រើនជាងម៉េចមិនដឹងទេ តែថាវាក៏បានផលមែនព្រោះនាយតូចយើងត្រចៀកសងខាងនឹងថ្ពាល់ក្រពុំទាំងពីររបស់គេឡើងក្រហមចេញPink Pink ហើយ
" ខ្ញុំមិនហ៊ានប្រាថ្នាខ្ពស់ពេកទេត្រឹមបានធ្វើជាលេខារបស់លោកអគ្គនាយកខ្ញុំគិតថាសំណាងពេកហើយ"
"វាមិនខ្ពស់ទេសម្រាប់ខ្ញុំបើនាងចង់បានខ្ញុំប្រាកដជាអោយ" មើលសម្ដីចុះដំបូងៗដូចមិនអីទេដល់ពេលបាន2 3ងៃចេញចរិកZinបាត់
YOU ARE READING
My លេខាក្លែងភេទ(Complete)
Romanceសាច់រឿងមួយនេះនិយាយពីកម្លោះម្នាក់បានតែងខ្លួនធ្វើជាមនុស្សស្រីចូលទៅធ្វើការនៅក្នុងក្រុមហ៊ុន ហើយក៏គ្មានអ្នកណាដឹងថាគេជាប្រុសដែរព្រោះតែគេនឹងដូចស្រី100%តែម្ដង តែថាថ្ងៃមួយក៏បែកការតើហេតុបានជាបែកការចឹងហើយអ្នកដែរដឹងជាអ្នកណា Join to read ទាំងអស់គ្នា