៚តុកៗ៚
«Fourthបើកទ្វារអោយបងផង»Gemini កោះទ្វារបាំងបន្លឺហៅប្រពន្ធអោយបើកទ្វារអោយ ឯFourh វិញគេគឺនៅឈរបែរខ្នងទប់ទ្វារ ដំណក់ទឹកភ្នែកដែលប្រឹងទប់វាក៏បានស្រក់មកFourth យកដៃមកស្ទាបទ្រូងខាងឆ្វេងទាំងអារម្មណ៍ឈឺចាប់«ហ៉ឹកៗ រាល់ថ្ងៃនេះអូនមិនល្អគ្រប់គ្រាន់មែនទេ ទើបបងធ្វើបែបនេះ»Fourth បន្លឺទាំងទឹកភ្នែកឯអ្នកនៅខាងក្រៅលឺប្រពន្ធខ្លួនយំបែបនេះនាយហាក់គាំងធ្វើអ្វីមិនចេញ ដៃទាំងពីរញ័រតត្រាក់ អណ្ដាតហាក់ក្រលាស់ពាក្យមិនចេញ
«Fourthបើកទ្វារអោយបង បងសុំទោស អូនកុំយំអី»Gemini ប្រញាប់អង្វរអោយប្រពន្ធបើកទ្វារ នាយហាក់មានអារម្មណ៍ថាFourth បានលឺការសន្ទានរបស់នាយនឹងជីណា
«Gem អូនហត់ណាស់ ហ៉ឹកៗ អូនហត់និងចរិកបងណាស់ ហេតុអីក៏បងកែវាមិនបាន ហ៉ឹកៗ»Fourth ទន់ជង្គង់ដល់ថ្នាក់អង្គុយនៅលើឥដ្ឋគេអស់អីពីខ្លួនហើយពេលនេះ គេហត់ណាស់ គេពិតជាស្អប់ចរិកPlay boy របស់នាយណាស់ តើនាយពិតជាកែវាមិនបានពិតមែនហេស
«Fourth បងអង្វរ អូនកុំយំអី រឿងគ្រប់យ៉ាងមកពីបង បងសុំទោសតែបងសុំអង្វរអូនកុំយំអី»Gemini លុតជង្គង់នៅមុខបន្ទប់បន្លឺអង្វរប្រពន្ធកុំអោយយំ នាយដឹងថានាយធ្វើគឺវាខុសតែនាយមិនបានចង់អោយវាក្លាយជាបែបនេះនោះទេ
៚ក្រាក៚
ទ្វារបន្ទប់ត្រូវបានបើកដោយសារតែអ្នកបម្រើបានយកសោរមកអោយGemini Geminiប្រញាប់ចូលទៅអោបក្រសោបកាយរបស់ប្រពន្ធដែលកំពុងតែអង្គុយយំយ៉ាងកំសត់នោះ«Fourth បងសុំទោស បងសុំទោសគ្រប់យ៉ាង អូនកុំយំអីបងនិងបញ្ចប់វាអោយលឿនជាទីបំផុត ហើយបងសន្យាថាបងនិងឈប់ធ្វើជាមនុស្សបែបនោះទៀតហើយ»Gemini បន្លឺទាំងទឹកភ្នែកស្រក់ចុះមកនេះគឺជាលើកទីមួយហើយដែលនាយសម្រក់ទឹកភ្នែក
«មាត់បងប្រាប់ថាឈប់ ហ៉ឹកៗ តែទង្វើរបស់បងវានៅតែដដែល ហ៉ឹកៗ បងអោយអូនជឿបងបានយ៉ាងម៉េច»Fourth រុញនាយចេញឆ្ងាយពីខ្លួនហើយក៏ស្រែកកំហកអោយនាយទាំងទឹកភ្នែក
«ហ៉ឹកៗ ក៏ដឹងថាបងជាមនុស្សបែបនេះ ហ៉ឹកៗ ទើបអូនមិនចង់រៀបការជាមួយបង តែដោយសារតែចិត្តស្រឡាញ់ ការទុកចិត្តដែលអូនមានទៅលើបង ទើបអូនព្រមរៀបការជាមួយបង តែពេលនេះអូនហត់ហើយ ហ៉ឹកៗ យើងលែងលះគ្នាទៅ»Fourth
YOU ARE READING
My លេខាក្លែងភេទ(Complete)
Romanceសាច់រឿងមួយនេះនិយាយពីកម្លោះម្នាក់បានតែងខ្លួនធ្វើជាមនុស្សស្រីចូលទៅធ្វើការនៅក្នុងក្រុមហ៊ុន ហើយក៏គ្មានអ្នកណាដឹងថាគេជាប្រុសដែរព្រោះតែគេនឹងដូចស្រី100%តែម្ដង តែថាថ្ងៃមួយក៏បែកការតើហេតុបានជាបែកការចឹងហើយអ្នកដែរដឹងជាអ្នកណា Join to read ទាំងអស់គ្នា