My លេខាក្លែងភេទ/ភាគ៦

1.6K 114 4
                                    

*ភូមិគ្រឹះNattawat*

កញ្ញាEmmiដើរចូលក្នុងផ្ទះទាំងមុខក្រញ៉ូវតែទឹកមុខក្រញ៉ូវមុននេះក៏ប្រែជាភ័យវិញព្រោះតែឃើញវត្តមានប៉ាម៉ាក់របស់ខ្លួនកំពុងតែអង្គុយរងចាំខ្លួននៅលើសាឡុង

"ប៉ាម៉ាក់ " នាយតូចដើរទៅអង្គុយក្បែរហៅពួកគាត់

"កូនទើបមកពីណា បាត់មួយយប់មិនឃើញមកផ្ទះខលទៅក៏មិនចូលតើកូនទៅណា" មិនអោយចាំយូរអ្នកជាម្ដាយក៏សួរទៅគេទាំងខឹងភ្លាមៗ

"ម៉ាក់យប់មិញកូនជាប់ធ្វើការដល់យប់ជ្រៅនៅតែមិនទាន់ហើយ សន្តិសុខក៏មកប្រាប់កូនថាគេជិតបិទទ្វារហើយ ការងារនៅសល់ច្រើនកូនក៏សម្រេចចិត្តទៅធ្វើការបន្តនៅផ្ទះមិត្តរបស់កូនហើយក៏គេងនៅទីនោះតែម្ដងទៅ ឯទូរស័ព្ទដែលម៉ាក់ខលទៅមិនចូលព្រោះតែវាអស់ថ្ម" នាយតូចរៀបរាប់ឡើងវែងអន្លាយព្រោះតែភ័យខ្លាចម៉ាក់ប៉ាខ្លួនចាប់បានថាខ្លួនទើបត្រូវបានប្រុសចាប់ស៉ីZin🙃

"នៅផ្ទះខ្លួនឯងម៉េចក៏មិនយកមកធ្វើទៅធ្វើនៅផ្ទះគេធ្វើអីហើយមិត្តភក្តិម្នាក់នោះជាអ្នកណា" Mrs.Nattaសួរទាំងច្រឡោតទៅកាន់នាយតូចនេះជាលើកទីមួយហើយដែលគាត់ច្រឡោតដាក់នាយតូចនឹងនិយាយខ្លាំងៗបែបនេះ

"Winny អាWinនោះអីម៉ាក់ មកពីកូនខ្លាចរំខានដល់ប៉ាហើយនឹងម៉ាក់ទើបយកទៅធ្វើនៅផ្ទះវា" នាយតូចបន្លឺហៅឈ្មោះមិត្តខ្លួនព្រោះតែខ្លាចគាត់សង្ស័យ

"ច្បាស់ហើយថាទៅផ្ទះកូនWin" គាត់សួរទាំងទឹកមុខប្រាកដប្រាជាចង់ដឹងថាគេឆ្លើយពិតឬអត់

"ច្បាស់ ចឹងកូនទៅប្ដូរខោអាវហើយ" ថាហើយគេក៏រត់ឡើងទៅបន្ទប់បាត់ ឯប៉ាម៉ាក់របស់គេក៏បានត្រឹមតែដកដង្ហើមធំ

"តើគេចេះកុហកតាំងពីពេលណា" Mrs.Nattawat បន្លឺទាំងអស់សង្ឃឹមព្រោះតែគាត់បានដឹងហើយថាគេទៅណាគាត់គ្រាន់តែចង់អោយគេនិយាយការពិតតែចុងក្រោយគេកុហក យប់មិញគាត់ពិតជាបារម្ភនឹងគេណាស់ តែប្ដីគាត់ក៏បានប្រាប់គាត់ថាអោយស្ងប់អារម្មណ៍ព្រោះគាត់បានបញ្ជូនមនុស្សអោយតាមការពារនាយតូចពីក្រោយតាំងពីថ្ងៃដំបូងដែលគេចូលធ្វើការ ភ្លាមនោះអ្នកដែលតាមការពារនាយតូចក៏បានផ្ញើរូបនាយតូចនឹងបុរសម្នាក់ដើរចូលបន្ទប់ជាមួយគ្នាគេចង់ទៅជួយដែរតែត្រូវកូនចៅបុរសម្នាក់នោះគំរាម ទើបមិនអាចជួយអីបាន

My លេខាក្លែងភេទ(Complete)Where stories live. Discover now