"ឈប់និយាយចេញឡានទៅនិយាយជាមួយបងកំសត់មិនដែលបានសោះ" Fourth អោបដៃងាកចេញទៅម្ខាងនិយាយទៅបាននាយធ្វើប្ដីកំសត់អ្វីមិនបានសោះបើមាត់ឆ្កែម្លឹងៗ"អោយកំសត់បានយ៉ាងម៉េចបើបងនាក៎ សន្យានិងខ្លួនឯងហើយថាមិនអោយអូនយំ" មួយម៉ាត់របស់នាយនេះធ្វើអោយFourth លឺហើយរំភើបជាខ្លាំង
"អូនដឹងទេដែលបងខំនិយាយកំប្លែងៗកន្លងមកនាក៎ គឺបងចង់អោយអូនសប្បាយចិត្តបងមិនចង់ឃើញទឹកភ្នែកអូន រឹតតែមិនចង់ឃើញអូនពិបាកចិត្ត ថ្ងៃរៀបការបងបានសន្យានិងខ្លួនឯងថាដាច់ខាតបងមិនធ្វើអោយអូនពិបាកចិត្តនោះទេ ដូច្នេះហើយទើបបងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីអោយអូនសប្បាយហើយបងក៏និងព្យាយាមបំពេញបំណងប្រាថ្នាអូនដូចគ្នា" ម្ដងនេះនាយនិយាយពាក្យជាច្រើនដែលធ្វើអោយFourth លឺហើយឡើងស្រក់ទឹកភ្នែកសឹងមិនជឿនិងត្រចៀកដែលស្ដាប់លឺ Gemini ទាញប្រពន្ធមកអោបសារជាថ្មី
"ប្រុសឡប់និយាយមិនដឹងអូនរំភើបទេអី" Fourth បន្លឺជេរនាយទាំងស្នាមញញឹមលាយឡំជាមួយទឹកភ្នែក
"បងឡប់តែបងស្មោះស្នេហ៍" Gemini និយាយហើយក៏វៃចិញ្ចើមមួយចំហៀងដាក់Fourth
"ចេញឡានទៅ អូនឃ្លានហើយ" ដោយអៀនពេកគេក៏ចេញពីទ្រូងរបស់នាយហើយក៏បន្លឺអោយនាយប្រញាប់ចេញដំណើរដោយយកលេសថាឃ្លានតែតាមពិតគេគ្មានឃ្លានអីទេ
»យាយទៅតួណាក៏ដោយអោយតែអារឿងយកលេសគេចវៀសការអៀនអីនិងអេតមីនទម្លាយខ្ទេចគ្មានអោយសល់ទេ🤣(អាថ៌កំបាំងមិនអាចជិតទេបើមានKonoshiya)"បាទ លោកប្រុសប្រពន្ធ" នាយបន្លឺហើយក៏ចេញឡានទៅផ្ទះដើម្បីញាំអាហារនៅផ្ទះជាមួយគ្នា
៚Skip៚
យើងកាត់មកគូរJackនិងKangsu វិញម្ដងដូចជាបាត់មុខយូរ🤭 ពេលនេះKangsu គេកំពុងតែអង្គុយធ្វើការងារនៅជាន់ខាងក្រោមរបស់ខ្លួន ហើយស្របពេលនោះដែរសង្សារបណ្ដូលចិត្តរបស់គេក៏បានលេចវត្តមានឡើង"សឺត នឹកណាស់" Jack អោបកររបស់Kangsuពីក្រោយហើយក៏ថើបថ្ពាល់គេមួយខ្សឺត ឯអ្នកដែលត្រូវគេថើបវិញញញឹមអោយខ្ញឹប
YOU ARE READING
My លេខាក្លែងភេទ(Complete)
Romanceសាច់រឿងមួយនេះនិយាយពីកម្លោះម្នាក់បានតែងខ្លួនធ្វើជាមនុស្សស្រីចូលទៅធ្វើការនៅក្នុងក្រុមហ៊ុន ហើយក៏គ្មានអ្នកណាដឹងថាគេជាប្រុសដែរព្រោះតែគេនឹងដូចស្រី100%តែម្ដង តែថាថ្ងៃមួយក៏បែកការតើហេតុបានជាបែកការចឹងហើយអ្នកដែរដឹងជាអ្នកណា Join to read ទាំងអស់គ្នា