‼️អ្នកខ្សោយបេះដូងហាមអានព្រោះវារន្ធត់🙂 តែបើអ្នករោគចិត្តអញ្ជើញអានតាមសប្បាយចា៎🙃‼️
*ព្រឹកថ្ងៃថ្មី*
ពន្លឺរបស់ព្រះអាទិត្យនាពេលព្រឹកបានជះចូលមកក្នុងបន្ទប់របស់នាយតូចតាមរយៈបង្អួចកញ្ចក់ ហើយវាក៏បានបង្ហាញអោយឃើញឃើញពីកាយមនុស្សពីរនាក់កំពុងតែគេនៅលើគ្រែ ហើយពីរនាក់លើគ្រែនោះគ្មាននរណាក្រៅពីតួឯកយើងទេ"Fourth ភ្ញាក់ឡើងព្រឹកហើយ" Gemini អង្រួនដៃអ្នកដែលគេងអោបខ្លួនស្អិតដូចស្ករតាំងម៉ែនោះតិចៗ
"មើល៎ ចេះមករំខានមនុស្សដេកទៅកើត" Fourth និយាយទាំងបិទភ្នែកឯជើងក៏លើកគងនាយថែមហើយដៃវិញក៏អោប.ករបស់អ្នកម្ខាងជាប់
"បងមិនបានចង់រំខាន តែបើអូនមិនក្រោកបងធ្វើយ៉ាងម៉េចទៅផ្ទះបាន" នាយហាក់អស់សំណើចអោបនាយឡើងស្អិតដូចកាវ502ហើយ រកតែនាយកម្រើកទៅណាក៏មិនបាន នេះនៅមានមុខមកថាអោយនាយរំខានគេទៀតចំមែនក្មេងនេះ
"ហ៉ើយ រញ៉េរញ៉ៃមែន យី នែលោកមកគេងអីជាមួយខ្ញុំនឹង" Fourth បើភ្នែកឡើងតិចៗថាអោយនាយដែលរអ៊ូច្រើនតែពេលដែលឃើញមុខអ្នកម្ខាងហើយធ្វើអោយគេភ្ញាក់សឹងធ្លាក់ពីលើគ្រែ នេះមកគេងជាមួយគេតាំងកាលនឹង Fourth ទាញភួយមករុំខ្លួននឹងមើលថាខ្លួនគេមានខោអាវឬអត់
"ហ៉ឹសៗ បងមិនបានធ្វើអីអូនទេ ឈប់គិតតែផ្ដេសទៀតទៅ" នាយអស់សំណើចបន្តិចទើបនិយាយប្រាប់គេថានាយមិនបានធ្វើអីគេនឹងប្រាប់អោយឈប់គិតអីឡប់ៗព្រោះមីអូននឹងវាអាសាគិតអីបែកៗណាស់
Fourth be like: កាត់រកមីអ្នកសរសេរ😒
Admin be like: ចា៎ អរគុណកូនស្រី😑បានចូលសាច់រឿងយើងវិញតែនៅយាយតិចទៀតនឹងតាប៉ែលែងបានចូលសាច់រឿងឡូវហើយព្រោះអ្នកសរសេរតាប៉ែសាហាវ🙂
"លោកឯងច្បាស់ទេ" Fourth បញ្ជេញទឹកមុខឆ្ងល់ដាក់នាយ នាយក៏ងក់ក្បាល
"បងទៅផ្ទះហើយ Bey bey កូនស្វា" នាយក្រោកចេញពីគ្រែដាក់ដៃលើក្បាលនាយតូចអង្អែលតិចៗហើយក៏យកខោអាវកាលពីយប់របស់ខ្លួនដើរចេញទៅ
"នេះយើងគេងអោបគេមួយយប់ហេស៎ តែកក់ក្ដៅដែរតើ" Fourth មើលដំណើររបស់នាយហើយពេលនាយដើរចេញទៅបាត់គេក៏និយាយតែម្នាក់ឯងនឹងអាញឹមម្នាក់ឯង បែកម្នាក់ឯង🙂
>>ម្នាក់ឯងអីម្នាក់ឯងទៅកុំអោយតែស្រឡាញ់គេម្នាក់ឯងដូចReaders some 😁
YOU ARE READING
My លេខាក្លែងភេទ(Complete)
Romanceសាច់រឿងមួយនេះនិយាយពីកម្លោះម្នាក់បានតែងខ្លួនធ្វើជាមនុស្សស្រីចូលទៅធ្វើការនៅក្នុងក្រុមហ៊ុន ហើយក៏គ្មានអ្នកណាដឹងថាគេជាប្រុសដែរព្រោះតែគេនឹងដូចស្រី100%តែម្ដង តែថាថ្ងៃមួយក៏បែកការតើហេតុបានជាបែកការចឹងហើយអ្នកដែរដឹងជាអ្នកណា Join to read ទាំងអស់គ្នា