My លេខាក្លែងភេទ/ភាគ១៥

1.6K 97 4
                                    


"បាទៗ " នាយឆ្លើយទាំងភ័យៗ ឯញើសវិញឡើងពិនគ្រាប់ពោតហើយ

"កុំបាទតែមាត់ណា មិនចឹងប្រយ័ត្នថាអូនមិនបានប្រាប់" នាយតូចលើកដៃចង្អុលមុខនាយនិយាយគំរាមទាំងមុខមាំ អានឹងមធ្យមទេងុំនោះគឺធ្វើដៃដូចកន្ត្រៃទៀតផង

"អូនសម្លាញ់ហា កុំឃោឃៅពេកមើលបើអូនកាត់វាបងបានអីធ្វើអោយអូនស្រួលទៅ" នាយនិយាយទាំងធ្វើរឹកម្ញិកម្ញក់ដាក់អ្នកជាប្រពន្ធ

"កុំចេះតែនិយាយ បងខ្លួនឯងទេអ្នកស្រួល អូនមិនបានស្រួលជាមួយទេ ឈឺចង់ស្លាប់ហើយ" លឺនាយនិយាយចឹងគេក៏រហ័សងើបឈរច្រត់ចង្កេះថាអោយនាយភ្លាមៗព្រោះតែការពិតនឹងមិនមែនគេទេដែល....ហ៎ គឺនាយទៅវិញទេជាអ្នក....
(ចូលបំពេញចន្លោះ😂)

"ក៏ត្រូវ ហិហិ" នាយបន្លឺហើយក៏សើច ព្រោះតែវាជាការពិត

"បាច់មកសើចទេ" Fourth ងាកមុខទៅម្ខាងព្រោះតែងរចង់អោយប្ដីលួង

"សំណប់ចិត្តបង មើលមុខបងមកណា" នាយក្រាស់ចាប់ក្ដោបមុខអ្នកម្ខាងអោយងាកមករកខ្លួន ឯអ្នកដែលត្រូវគេក្ដោបមុខជាប់នោះក៏ធ្វើមុខស្អុយ

"ឈប់ខឹងប្ដីទៅណា ណាៗ" នាយបន្លឺសម្លេងស្រទន់ហើយថែមទាំងធ្វើមុខCute Cute ដាក់នាយតូចទៀត

"ហិហិ បានហើយអូនឈប់ខឹងហើយ ឈប់ធ្វើមិខចឹងទៅគួរអោយស្អប់ណាស់" នាយតូចទ្រាំមិនបានក៏សើចឡើង ដំបូងថាធ្វើខឹងអោយយូរតែដោយសារតែមុខប្ដីនឹងគួរអោយស្លាញ់ពេកគេក៏ទប់មិនជាប់សើចម៉ងទៅ

"គួរអោយស្អប់មែនហ៎" នាយមិនទាន់ចប់នោះទេគឺធ្វើមុខគួរអោយស្រឡាញ់ដាក់នាយតូចថែម នាយសួរទៅនាយតូចទាំងធ្វើភ្នែកម៉កៗ

"មិននិយាយរកបងទេ" នាយតូចងាកញញឹមងាកមុខចេញម្ដងទៀត

"បងឈប់លេងហើយ តោះទៅមើលចម្ការ" ដោយដឹងថាគេរកខឹងទៀតនាយក៏លែងញ៉ោះគេនឹងបបួលគេទៅមើលចម្ការឯអ្នកម្ខាងលឺគេបបួលចឹងក៏ញញឹមងាកមកងក់ក្បាលឡើងញាប់ ហើយទាំងពីរនាក់ក៏កាន់ដៃគ្នាចេញពីបន្ទប់ទៅចម្ការ

ពេលដែលដើរចេញពីផ្ទះទៅចម្ការក៏បានដើរកាត់ជីណា Fourth នឹងក៏ក្បាលខូចទៀតអាដើរហួសគេហើយនៅឈ្លៀតងាកមកលានអណ្ដាតដាក់នាងទៀត ដែលធ្វើអោយនាងក្រមុំទន្រ្ទាំជើងខឹងនឹងគេជាខ្លាំង មុននឹងខឹងម្ដងហើយឡូវមកឌឺអោយខឹងថែមទៀត

My លេខាក្លែងភេទ(Complete)Where stories live. Discover now