ចំណាយពេលធ្វើដំណើរអស់រៀងច្រើនម៉ោង ទាំងពីរនាក់ក៏មកដល់ផ្ទះរបស់Gemini នាយកម្លោះដើរចុះពីឡានមកបើកទ្វារអោយនាយតូច នាយចាប់ដៃអ្នកម្ខាងទាំងញញឹមខុសពីអ្នកម្ខាងដែលកំពុងតែឆ្ងល់ តែនាយមិនខ្វល់ក៏ទាញអ្នកម្ខាងចេញពីឡានដើរចូលក្នុងផ្ទះទាំងញញឹម
"Gem " គ្រាន់តែឃើញវត្តមានកូនប្រុសដែលបាត់ជាច្រើនខែអ្នកជាម្ដាយរហ័សរត់ទៅរកកូនប្រុសនឹងអោបនាយយ៉ាងជាប់
"កូនទៅណាហា" គាត់បន្លឺសួរកូនប្រុសទាំងទឹកភ្នែកឯដៃវិញក៏អោបកូនជាប់ គាត់នឹកគេណាស់ កូនប្រុសតែម្នាក់នៅសុខៗក៏ស្រាប់តែបាត់ដឹងអត់ថាគាត់ជាម្ដាយនេះបារម្ភយ៉ាងណា
"កូនសុំទោស កូនគ្រាន់តែយល់ច្រឡំបន្តិចប៉ុណ្ណោះ" នាយក្រាស់ហាក់ស្ដាយក្រោយដែលធ្វើអោយម្ដាយបារម្ភខ្លាំងដល់ថ្នាក់នេះ
"មិនអីទេណា អោយតែកូនមកវិញម៉ាក់សប្បាយចិត្តហើយ" គាត់ចេញពីការអោបញញឹមទាំងទឹកភ្នែកលើកដៃអង្អែលថ្ពាល់កូនប្រុស
"ម៉ាក់ហា កូនចង់រៀបការ" នាយកម្លោះបន្លឺប្រាប់ម្ដាយទាំងអោនមុខចុះព្រោះតែអៀន ឯអ្នកជាម្ដាយនឹងអ្នកមាននាមជាគូរដណ្ដឹងលឺនាយនិយាយចឹងក៏ចងចិញ្ចើម
"រត់ចោលគូរដណ្ដឹងអស់ច្រើនខែ ពេលមកវិញក៏ចង់
រៀបការចឹងហេស លោកកូន" គាត់បន្លឺទាំងអស់សំណើច"ម៉ាក់គឺ កូន ណាៗ ម៉ាក់កូនចង់ការ" នាយក្រាស់ធ្វើមុខដូចកូនក្មេងអង្វរម្ដាយរបស់ខ្លួន
"ក៏បាន តែថាកូនប្រសារម៉ាក់គេព្រមឬអត់" គាត់ងាកទៅមើលនាយតូចដែលឈរនៅក្បែរនាយក្រាស់ ឯអ្នកម្ខាងក៏មុខក្រហម
"គឺ គឺ ខ្ញុំ ខ្ញុំព្រម" នាយតូចឆ្លើយទាំងទាក់ៗព្រោះតែអៀននៅ
សុខៗឌុបមកការសួរថាណាមិនអៀន
>>អៀនផង ហួសចិត្តផង🙃"ល្អណាស់ចាំម៉ាក់Callទៅអ្នកដន្លង " ថាហើយគាត់ក៏ដកទូរស័ព្ទCallទៅម៉ាក់Fourth និយាយគ្នាបានមួយសន្ទុះគាត់ក៏ងាកមកនិយាយជាមួយកូនប្រុសទាំងមិនទាន់បិទទូរស័ព្ទគឺគាត់ដាក់ទៅឆ្ងាយជាងត្រចៀកបន្តិច
"អ្នកដន្លងប្រាប់ថាប្រហែលអាទិត្យក្រោយ"
"អួយ ម៉ាក់យូរណាស់ថ្ងៃនេះតែម្ដងទៅ ណាម៉ាក់ណា" នាយកម្លោះទាមទារម្ដាយខ្លួនអោយការថ្ងៃនេះឯអ្នកម្ដាយនឹងអ្នកជាគូរដណ្ដឹងឃើញហើយបានត្រឹមហួសចិត្ត
YOU ARE READING
My លេខាក្លែងភេទ(Complete)
Romanceសាច់រឿងមួយនេះនិយាយពីកម្លោះម្នាក់បានតែងខ្លួនធ្វើជាមនុស្សស្រីចូលទៅធ្វើការនៅក្នុងក្រុមហ៊ុន ហើយក៏គ្មានអ្នកណាដឹងថាគេជាប្រុសដែរព្រោះតែគេនឹងដូចស្រី100%តែម្ដង តែថាថ្ងៃមួយក៏បែកការតើហេតុបានជាបែកការចឹងហើយអ្នកដែរដឹងជាអ្នកណា Join to read ទាំងអស់គ្នា