ភាគ1:អាចាំងគុក!!

5.1K 138 0
                                    

«ថេយ៉ុង ពួកយើងត្រូវទៅនៅផ្ទះលោកយាយមួយរយៈសិន»
«មានន័យថាយ៉ាងមិចអ្នកម៉ាក់?!»ចូលមកដល់ក្នុងផ្ទះភ្លាមអ្វីដែរលិចលឺចេញពីមាត់អ្នកម្ដាយភ្លាមធ្វើឲរាងតូចស្រឡាំងកាំងមិនស្ទើរ...

នៅតាមផ្លូវធ្វើដំណើរម្នាក់ៗគ្មាននរណាមុខរីកនឹងសប្បាយរីករាយនោះទេ ព្រោះមានទុក្ខ!វិបត្តិផ្ទួនៗភ្លាមៗសួរទេថានរណាដែរអាចទទួលបាន?ប្រាកដជាមិនបានហើយ...

ងឺត...!!

បន្លឺសំឡេងហ្រាំ្វងឡានបន្លឺចេញពីរថយន្តម៉ាកទំនើបពណ៍ខ្មៅក្រិបចតនៅមុខវីឡាស្កឹមស្កៃល្មមសមគួរមួយខ្នង។ក្រុមគ្រួសារបីនាក់ចុះពីលើឡានដោយទឹកមុខម្នាក់ៗមិនស្រស់សោះឡើយដោយមានលោកយាយចំណាស់ម្នាក់មកទទួលរួមជាមួយអ្នកបម្រើពីរ បីនាក់ផងដែរ។

ផឹប!

រាងតូចស្ដើងទម្លាក់ខ្លួននៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវមួយទំហឹង ហាក់ដូចមានអារម្មណ៍តានតឹងអ្វីម្យាងដែរពួកយើងមិនដឹង

ថេយ៉ុង អេរ៉ាសៀរ៍!គឺខ្ញុំ ជារាងតូចម្នាក់នេះហើយ... ពេលនេះខ្ញុំស្ទើរមិនអាចនិយាយអ្វីបានច្រើនពីបញ្ហានោះទេ ដូច្នេះដើម្បីឲកាន់តែច្បាស់គឺមានតែនិយាយពីគ្រួសារ?ខ្ញុំនិយាយដោយអារម្មណ៍តានតឹង...!
ត្រកូលអេរ៉ាសៀរ៍ជាត្រកូលល្បីល្បាញមួយផងដែរនៅក្នុងប្រទេស សព្វថ្ងៃខ្ញុំរស់នៅលើកំនរក្ដីសុខរហូតមកទើបតែពេលនេះទេដែរមានអារម្មណ៍ថាពិបាកខ្លាំង ព្រោះគ្រួសារយើងជួបវិបត្តិក្ស័យធន្ជ័។

+ល្ងាចបន្តិច
     បន្ទាប់ពីប្រាស់ខ្លួនលើសាឡុងហើយ រាងតូចក៏ឡើងទៅខាងលើតម្រង់ទៅបន្ទប់ដែរលោកយាយខ្លួនប្រាប់តែម្ដង។បើនិយាយពីលោកយាយរបស់ថេយ៉ុងវិញ គាត់ចំណាស់ដែរហើយក៏ទើបតែមកនៅទីនេះបាន3ឆ្នាំព្រោះទីនេះជាស្រុកកំណើតរបស់ប្ដីគាត់ដែរស្លាប់មកជាយូរហើយព្រមជាមួយនឹងពាក្យដែលគាត់និយាយទៅកូនចៅថា

«ជីវិតដែរនៅសេសសល់ យើងចង់ស្លាប់នៅទីនេះល្អបំផុត»គាត់សុខចិត្តជ្រើសនៅម្នាក់ឯងនិងនៅទីជនបទបែបនេះវាប្រសើរឬក៏អាចមានមូលហេតុមួយរបស់គាត់ផងដែរ។កូនៗក៏មិនទាស់ចិត្តគាត់នោះឡើយដូច្នេះទើបអ្នកស្រីអេរ៉ាសៀរ៍សម្រេចចិត្តសាងសង់វីឡាមួយនេះឡើងសម្រាប់លោកយាយត្រកូលអេរ៉ាសៀរ៍តែម្ដង។

ជំនួបស្នេហ៍ជនបទ(complete ✅)Where stories live. Discover now