ភាគ18:បាត់ការចងចាំ

1.1K 37 0
                                    

ការធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោងគួរសម ទីបំផុតក៏មកដល់ទីជនបទដែលមានគ្រួសារនឹងការងាររបស់មនុស្សបីដែលតម្រង់ទិសដៅមកទីនេះ។នៅមុខវីឡាស្កឹមស្កៃរបស់លោកយាយអេរ៉ាសៀរ៍ ពេលនេះមានរថយន្តទំនើបដែលគេស្គាល់ថាជារបស់ត្រកូលវារ៉ាសាឌីបានចុះចតម្ដងទៀតនៅលើទីកន្លែងរបស់អ្នកមានគុណ។ ជុងហ្គុកចុះពីលើឡានមកហើយប៉ុន្តែមិនបានដើរចូលទៅខាងក្នុងទេ បែរជាដើរមកខាងទ្វារមួយចំហៀងទៀត រួចទាញបើក យកមនុស្សដែលកំពុងលង់លក់មិនទាន់ភ្ញាក់ត្រកងក្នុងដៃទើបដើរចូលទៅខាងក្នុងដោយមានបងប្រុសដើរតាមពីក្រោយ។

«បងអង្គុយលេងនៅទីនេះសិនទៅ ខ្ញុំចុះមកវិញឥឡូវហើយ»

«អឺ..» ដោយសារតែយ៉ុនហ្គីមិនមែនមិនធ្លាប់មកទេ គ្រាន់តែរយៈពេលយូរហើយដែលគេមកដូច្នេះវាមិនសូវជាពិបាកប៉ុន្មានដែលចូលមកក្នុងផ្ទះនេះ ហើយក៏មានអ្នកស្គាល់ខ្លះ។បន្ទាប់ពីផ្ដែផ្ដាំរួចជុងហ្គុកក៏បន្តដំណើទៅខាងលើដែលជាបន្ទប់របស់ខ្លួន ដើម្បីឲក្មេងដែលមិនទាន់ភ្ញាក់នេះគេងបន្តសិន អាចថាសន្សំកម្លាំងទុកឲគេយប់នេះ...

«ជុង...ជួយអូនផង អូនខ្លាចណាស់ មកយកអូនទៅវិញផងហឹក...»បន្ទាប់ពីរៀបចំឲរាងតូចគេងលើគ្រែហើយស្អាតបាតអស់ ជុងហ្គុកបម្រុងនឹងចូលបន្ទប់ទឹកបន្តិចហើយអាងនឹងចុះទៅក្រោម ប៉ុន្តែមានដៃតូចដកចេញពីភួយហើយមកចាប់ដៃខ្លួនជាប់ហើយក៏ពោលពាក្យមួយឃ្លាដូចជាជាប់ក្នុងព្រឹត្តការណ៍អ្វីមួយ ក៏មានបន្ថែមនៅសំឡេងខ្សឹកខ្សួរជាប់ទៀត ដោយបែបនេះហើយតើឲជុងហ្គុកនេះមានអារម្មណ៍ចម្លែក នឹងចម្ងល់ប៉ុន្តែក៏ដោះចេញវិញនៅពេលនឹកឃើញរឿងពីមុនមកទៀត ជារឿងដែលពួកគេមានទំនាក់ទំនង ទាក់ទងនឹងគ្នា ក្នុងពេលមុន នឹងមានការភ្ញាក់ផ្អើលខ្លាំង បូករួមទាំងរំភើប អារម្មណ៍គេពេលនេះវាពិតជាស្មានមិនត្រូវថាយ៉ាងមិចនោះទេ។
នៅអំឡុងពេលមួយដែលជាពេលវិស្សមកាលរបស់សាលា ថេយ៉ុងត្រូវបានម្ដាយឪពុកបញ្ជូនឲមកនៅជាមួយលោកយាយមួយរយៈដោយសារគិតថាខ្លាចថេយ៉ុងអាចនឹងធុញ ហើយចេញដើរលេងខាងក្រៅច្រើនជាងរាល់ដង ដែអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលផងដែរ។មកដល់មិនបានប៉ុន្មានថ្ងៃគេក៏បានជួបជាមួយជុងហ្គុកក្នុងវ័យ24ឆ្នាំ ហើយគេទើបតែ15ឆ្នាំប៉ុណ្ណោះ។ក៏ដូចតែជួបគ្នាម្ដងទៀតពេលថេយ៉ុងមកនេះ គឺជុងហ្គុកតែងតែញែញងក្មេងរហូតដល់ថេយ៉ុងបិះនឹងធ្លាក់ចូលក្នុងអន្លង់ស្នេហ៍របស់ជុងហ្គុកម្ដងៗ ប៉ុន្តែចិត្តគេរឹងណាស់។
រហូតដល់ថ្ងៃមួយទៀត ដែលវាខិតជិតនឹងថ្ងៃបវេណកាលរបស់ថេយ៉ុងវិញ ស្រាប់តែលិចមុខគ្រួសារវារ៉ាសាឌីមកជាមួយគ្នានឹងគ្រួសាររបស់គេដែលជាត្រកូលអេរ៉ាសៀរ៍នេះ។គ្រួសារទាំងសងខាងក៏នាំគ្នាចូលអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវនឹងចាប់និយាយពីសាច់ការតែម្ដង ហើយពាក្យមួយដែលធ្វើឲយើងភ្ញាក់ផ្អើលបំផុតគឺ...

ជំនួបស្នេហ៍ជនបទ(complete ✅)Where stories live. Discover now