ភាគ26:គួរតែចាប់បឺតមាត់អូនល្អទេ

943 37 0
                                    


«អាចទេរៀបការជាមួយនឹងប្រុសម្នាក់នេះ?» ពាក្យមួយនេះហើយអាចធ្វើឲថេយ៉ុងរំភើបដល់ថ្នាក់ហូរទឹកភ្នែកមកមិនមានការប្រើប្រាស់ទឹកភ្នែកសិប្បនិម្មិត។

«ព្រមទៅៗៗ...»

«ព្រមទៅកូន»

«ព្រមទៅចៅ»

«ព្រមទៅប្អូនថ្លៃ»
ភ្លាមៗមិនដឹងក្រុមគ្រួសារគេចេញមកពីណា មកអស់រលីងសូម្បីតែម៉ាក់ប៉ាគេនឹងជុងហ្គុក លោកយាយគេ បងប្រុសជុងហ្គុកនឹងជីមីនដែលជាគូស្នេហ៍ថ្មីថ្មោង ចេញមកជុំវិញគេឲយល់ព្រមជាមួយនឹងសំណើររបស់ជុងហ្គុកមកកាន់ខ្លួន នៅទីនេះក៏មានបុគ្គលិកចាប់ផ្ដើមចាក់ភ្លេងរូមេនទិចបន្ថែមទៀត។

«អ-អូន ព្រម...» ថេយ៉ុងហុចដៃខាងឆ្វេងទៅឲជុងហ្គុក ហើយពោលពាក្យទទួលយកទាំងញ័រមាត់

«បងស្រឡាញ់អូន ប្រពន្ធសម្លាញ់ អគុណអូនណាស់ដែលព្រមទទួលយកបងជាគូអនាគត» ជុងហ្គុកសកចិញ្ជៀនត្បូងចូលទៅដៃថេយ៉ុងហើយក៏ងើបមកទាញរាងតូចអោបក្នុងរង្វង់ដៃ ពោលពាក្យអគុណក្រោមសំឡេងស្រែកហ៊ោនឹងទះដៃរបស់បុគ្គលិកទាំងរំភើបស្មើរៗគ្មា។

«ការដែលបងនិយាយទូរសព្ទ័នៅក្រៅបន្ទប់នោះ....ប្រាប់អូនបន្តិចមក» ថេយ៉ុងស្រាប់តែនឹកឃើញរឿងព្រឹកមិញហើយក៏រុញទ្រូងមាំចេញពីការអោបក្រសោបសិន សួរនាំឲច្បាស់ទាន់ពេលនេះអាចបដិសេធបាន

«ក៏ដើម្បីតែចិញ្ជៀនមួយវង់នៅលើដៃស្រឡូនស្រស់ស្អាតរបស់អូននោះ» ជុងហ្គុកចាប់កាន់ដៃថេយ៉ុងមកចង្អុលចិញ្ជៀនព្រមទាំងអង្អែលតិចៗ និយាយចប់គេក៏អោនទៅថើបលើដៃស្រឡូនមួយខ្សឺតយ៉ាងវែងស្រូបយកថាមពលចូលខ្លួន ឲមានកម្លាំងពេញ ចំណែកថេយ៉ុងគេបានត្រឹមញញឹមស្ទើរស្ងួតជើងធ្មេញហើយ គេរំភើបរកពាក្យថ្លែងគ្មានទេ រំភើបនៅពេលដែលជុងហ្គុកសម្រេចចិត្តសុំគេរៀបការ នោះបានន័យថាមនុស្សស្រីទាំងអស់ដែលតោងទាមគេនោះត្រូវខ្ចាត់ព្រាត់ទៅអស់ហើយ។

«បានហើយជុង...ទីនេះមិនមែននៅតែយើងពីរនាក់ទេ» រាងតូចនិយាយខ្សឹបក្បែរទ្រូងមាំពេលដែលត្រូវគេទាញចង្កេះខ្លួនយកមកអោបរឹតម្ដងទៀត។

ជំនួបស្នេហ៍ជនបទ(complete ✅)Where stories live. Discover now