ភាគ3:រាត្រីព្រឺព្រួច

1.7K 77 0
                                    

«បងជុង!»

កំពុងតែកាច់រឹកកាចរាងដាក់គ្នាផង ឥឡូវមានសំឡេងតូចមួយកំពុងស្រែកហៅគេនៅម្ខាងទៀត ធម្មតាមនុស្សចេះដឹងរឿងគេតែងតែងាកទៅមើលហើយត្រូវអត់?យេស៎ ប្រាកដណាស់!បន្ទាប់ពីថេយ៉ុងងាកមើលហើយកាន់តែភ្ញាក់ផ្អើលមួយតង់ទៀតពេលដែលម្នាក់នោះជាមនុស្សប្រុស ប៉ុន្តែថា...រាងតូចច្រឡឹង ស្អាតបែបអ្នកជនបទ តែមុខមើលទៅមិនស្លូតបូត សុភាពរាបសារទេ។

«មីននីអូនមករកអី??»

«គឺខ្ញុំទើបតែមកពីចម្ការ ហើយក៏លឺថាមានគ្រួសារលោកយាយមក ជាអ្នកប្រុសខាងនោះមេនទេ??»ត្រូវហើយ គេទើបតែមកពីចម្ការនៅម្ខាងទៀត ហើយក៏ត្រូវឲនៅទីនោះប៉ុន្មានថ្ងៃ ទើបតែមកវិញបានជាតាមរឿងគេមិនទាន់ដូចព៍ត័មានស្រុករំដួល

«ហឹម...»កំពុងតែឈ្លោះគ្នាមកសួរចឹងៗឲឆ្លើយបាទហ្ហ៎?ជួយមិនបានទេ អាចាំងគុកបុគ្គលជោគជ័យ ធ្វើអ្វីក៏ត្រូវតែជោគជ័យដែរ។

«អឺ...សួស្ដីអ្នកប្រុស!» ពេកបានលឺចម្លើយហើយរាងតូចក៏ដើរទៅជិតថេយ៉ុងមុននឹងនិយាយពាក្យសួស្ដីជាការសមរម្យដល់ចៅហ្វាយតូចរបស់ខ្លួនផងដែរ

«ណែនាំខ្លួនបន្តិចមក!» ថេយ៉ុងងើបមុខនិយាយតបតព្រោះមើលទៅគេមិនសុភាពរាបសារក៏មិនឆ្មើងឆ្មៃដែរ

«ខ្ញុំផាក ជីមីន ជាអ្នកបម្រើនៅផ្ទះនេះ ហើយដោយសារតែប៉ុន្មានថ្ងៃនេះខ្ញុំត្រូវទៅមើលចម្ការនៅម្ខាងទៀតទើបមិនបានដឹងដំណឹងថាអ្នកប្រុសតូចមក»

«ហឹមមិនអីទេ!អឺ...ខ្ញុំថេយ៉ុង ហើយ ឯងអង្គុយសិនមកឈរមិនចុកជើងទេ?

«បាទ!គឺមិនអីទេ ព្រោះធម្មតាខ្ញុំត្រូវគោរពសិទ្ធអ្នកប្រុសនឹងលោកស្រីទាំងអស់»

«មិនអីទេអង្គុយសិនមក» ដោយមានទទួលការអនុញ្ញាតហើយមិនព្រមធ្វើតាមវាដូចល្មើសបទបញ្ជាវិញអញ្ចឹងហើយជីមីនក៏ដាក់ខ្លួនអង្គុយនៅបង់កណ្ដាល។ហើយ!ហើយពីរនាក់គេនេះក៏ជជែកគ្នាពីនេះពីនោះមិនគិតអាណិតដល់ចិត្តអ្នកដែរនៅមួយចំហៀងទៀតទេ គឺត្រូវគេទុកចោល ណ្ហើយ...កុំឲទើសទាល់គេក៏ងើបដើរចេញទៅមិននៅទៀតទេ។

ជំនួបស្នេហ៍ជនបទ(complete ✅)Where stories live. Discover now