ភាគ10:ដំណើរកម្សាន្ត

1.4K 54 1
                                    

  ក្នុងបន្ទប់របស់កូនពៅត្រកូលវ៉ារ៉ាសាឌីពេលនេះមានមនុស្ស2នាក់កំពុងអង្គុយជជែកទល់មុខគ្នាពីរឿងដំណើរកម្សាន្តសម្រាប់ពេលនៅទីក្រុងនេះ ព្រោះបើមកទីក្រុងសម្រាប់តែshopping ឬដើរក្នុងក្រុងវាជាទម្លាប់របស់អ្នកនៅក្នុងក្រុងដដែល អញ្ចឹងលើកនេះគឺចង់ទៅលេងនៅជិតៗក្រុងម្ដង កុំនៅក្នុងក្រុងពេក។
«អូនចង់ទៅណា»

«មិនដឹង»

«ទៅសមុទ្រល្អទេ»

«...»

«មិចក៏មើលមុខបង??»
   គ្រាន់តែពាក្យដែលជុងហ្គុកនិយាយចេញមកនេះធ្វើឲថេយ៉ុងមានអារម្មណ៍ថាឆ្ងល់ម្ដងហើយម្ដងទៀតមិនចេះអស់មិនចេះចប់ ព្រោះពេលនេះមនុស្សជុំវិញខ្លួនហាក់ផ្ដល់ចម្ងល់ឲគេប៉ុន្តែមិនទាន់មានប្រការណាមួយជាចម្លើយឲគេសូម្បីតែបន្តិច ហេតុអ្វី?ហេតុអ្វីជុងហ្គុកដឹងពីគេច្រើនម្លេះ?ហេតុអ្វីត្រកូលអេរ៉ាសៀរ៍របស់គេមើលទៅដូចជាទុកចិត្តត្រកូលវ៉ារ៉ាសាឌីម្លេះ?ហេតុអ្វីត្រកូលវ៉ារ៉ាសាឌីហាក់ពេញចិត្តគេនឹងទុកចិត្តស្រឡាញ់ ផ្ដល់ភាពកក់ក្ដៅឲគេដូចជាគ្រួសារតែមួយ?ហេតុអ្វីទៅ? សំណួរជាច្រើនលោតចូលក្នុងប្រពន្ធ័ប្រសាទថេយ៉ុងប៉ុន្តែនៅតែគ្មានចម្លើយ។ រាងតូចងាកមុខមកមើលមុខជុងហ្គុកជាប់ ដោយទឹកមុខនឹងកែវភ្នែកស្មានមិនដឹងពីអារម្មណ៍គេពេលនេះទេ ជុងហ្គុកសួរនាំក៏គេមិនឆ្លើយនៅមើលមុខរាងក្រាស់ជាប់ ព្រោះតែកំពុងភ្លឹកភ្លាំងពាក្យដែលជុងហ្គុកនិយាយព្រោះសមុទ្រក៏ជាចំណូលចិត្តមួយក្នុងចំណោមផ្សេងទៀតដែលជុងហ្គុកដឹង។ចម្ងល់របស់គេ ភាពរញេរញៃ នឹងប៉ុន្មានទៀត មានចាប់តាំងពីពេលដែលគេប្ដូរលំនៅដ្ឋានទៅទីជនបទមួយនោះតាមគ្រួសារព្រោះមានបញ្ហា វាក៏ដូចជាទីចាប់ផ្ដើម...

«បើអូនមិនចង់ទៅយើងផ្លាស់ប្ដូរកន្លែង?» ជុងហ្គុកគិតថារាងតូចប្រហែលជាមានអ្វីលាក់បាំងពីការមិនចូលចិត្តឬធ្លាប់មានរឿងមិនល្អទើបរាងក្រាស់រហ័សនឹកពាក្យមកនិយាយដើម្បីបំបែកបរិយាកាសនេះចោល។

«ខ្ញុំមិនអីឯងណា...រៀបចំឥវ៉ាន់ទៅ»

«បងមិនបង្ខំទេ បើអូនមិនចង់ក៏មិនអីដែរ» ម្ដងទៀតដោយគិតតែឯងថាថេយ៉ុងប្រហែលបង្ខំខ្លួនឯងទៅទើបគេនិយាយបញ្ជាក់ម្ដងទៀតខ្លាចថាប៉ះពាល់។

ជំនួបស្នេហ៍ជនបទ(complete ✅)Where stories live. Discover now