ភាគ8:តើពួកយើងត្រូវជាអ្វីនឹងគ្នា??

1.4K 57 0
                                    

ផាំង!!!
«យ៉ាងមិចដែរ ទទួលបានឬនៅ» រាងតូចដកកាំភ្លើងចេញពីចង្កេះមកបាញ់ទម្លុះចំស្មាស្រីតូចតន់ស្រស់ហូរឈាមមកមិនដាច់ ប៉ុន្តែរាងតូចជំនួសមកវិញដោយទឹកមុខស្មើរធេង អោនចុះមកច្របាច់ថ្ពាល់នាងខ្លាំងៗស្ទើរបាក់ថ្គាម មុននឹងប្រលែងក្រវាសចេញមួយទំហឹងដួលទៅលើការ៉ូរលោងស្អាតយ៉ាងដំណុំ

«ចាំឲច្បាស់!នរណាក៏ដោយគ្មានសិទ្ធហៅខ្ញុំបែបនេះក្រៅពីគ្រួសាររបស់ខ្ញុំទេ!!!» ថេយ៉ុងស្រែកមួយទំហឹងនៅចុងប្រយោគខ្ទរខ្ទារពេញបន្ទប់ឲជុងហ្គុកព្រឺសម្បុរខ្ញាក់ៗព្រោះមិនដែលឃើញរាងតូចបែបនេះទេ គេសាហាវហើយមើលទៅព្រៃផ្សៃណាស់...

ក្រាក!!..
«ចៅ- ហ្វាយ....» វ៉ូប៊ីនបើកទ្វារចូលមកតាមទម្លាប់តែក៏គាំងស្ងៀមពេលដែលឃើញមនុស្សម្នាក់ទៀត កំពុងកាន់កាំភ្លើង នឹងមាននារីម្នាក់ដែលជុងហ្គុកធ្លាប់យកមកកំដរសន្លប់ស្មារតីនៅលើឥដ្ឋព្រោះឈាមហូរច្រើន។

«ឃ្លាន...» ថេយ៉ុងបែរមុខមករកជុងហ្គុកនឹងប្រើចរិកដូចអម្បាញ់មិញទាញចិត្តជុងហ្គុកឲញោចញញឹមមិនខ្វល់ពីទិដ្ឋភាពដែលមាននៅពេលនេះ...

«ថើបមួយសិន» ជុងហ្គុកអោនថ្ពាល់ទៅក្បែររាងតូចឲថើបខ្លួនដើម្បីដោះដូរនឹងរបស់ញុាំព្រោះតាំងពីមក លុយគេអ្នកចេញឲទាំងអស់...

«ជុប...បានហើយឬនៅ»ថេយ៉ុងឆ្មក់ថើបថ្ពាល់រាងក្រាស់យ៉ាងរហ័ស ប៉ុន្តែថាសំឡេងបេះដូងរវាងគ្នាពេលនេះ វាដូចនឹងពេលមុន ចង្វាក់បេះដូងលោតខុសពិសេសនោះគឺជុងហ្គុក!គេគាំងទ្រឹង មិននឹកស្មានថាថេយ៉ុង អេរ៉ាសៀរ៍ម្នាក់នេះស្មគ្រ័ចិត្តថើបគេពិតមែន ដោយសារអាហារមួយថង់។

«វ៉ូ-វ៉ូប៊ីន យកអាហារមក»

«បាទ» ជុងហ្គុកនិយាយមិនស្មើរសំឡេងដូចរាល់ដងព្រោះមិនទាន់នឹងចេញស្រួលបួលពីការគាំងនៅឡើយ។ថង់អាហារត្រូវបានមកដល់ដៃជុងហ្គុក ប៉ុន្តែគេដើរយកទៅទុក្ខនៅតុមួយសិន មុននឹងដើរមករកថេយ៉ុងវិញ

«អឹប...» រាងក្រាស់ចាប់លើកថេយ៉ុងត្រកងបីឡើងដើរទៅដាក់ខ្លួននៅសាឡុង ហើយក៏ដាក់គេឲអង្គុយលើភ្លៅខ្លួនម្ដងទៀត ប៉ុន្តែលើកនេះគឺថេយ៉ុងនៅសង្ងំក្នុងទ្រូងរបស់ជុងហ្គុកជាប់តែម្ដង។

ជំនួបស្នេហ៍ជនបទ(complete ✅)Where stories live. Discover now