ភាគ19:បងទៅណាចោលអូនយូរម្លេះ

1K 38 0
                                    

1ឆ្នាំកន្លងផុតទៅ
ក្នុងរយៈពេលមួយឆ្នាំនេះថេយ៉ុងទទួលបានការមើលថែរពីអ្នកជុំវិញខ្លួនយ៉ាងដិតដល់បំផុត ប៉ុន្តែគួរឲស្ដាយខ្លាំងណាស់ដែលគ្មានវត្តមានរបស់ជុងហ្គុក...
ពីព្រោះថាការងាររបស់គេច្រើន មិនមែនគេមិនខ្វល់ពីគូដណ្ដឹងទេ តែមកពីការងារនេះសំខាន់ណាមួយខាងគ្រួសារទាំងខាងគេនឹងខាងត្រកូលអេរ៉ាសៀរ៍បានអះអាងថានឹងមើលថែរគូដណ្ដឹងសំណព្វចិត្តនេះឲបានល្អរួចទៅហើយ។ប៉ុន្តែនៅអំឡុងពេលដែលថេយ៉ុងទទួលការព្យាបាលជុងហ្គុកបានប្រព្រឹត្តខុសគេបានប្រើប្រាស់បារីជំនួសដើម្បីកាត់ស្រ្តេស ហើយថែមទាំងមានទំនាក់ទំនងជាមួយមនុស្សស្រីសុីវីល័យម្នាក់ដែលជាកូនម្ចាស់ជំនួញចូលភាគហ៊ុនជាមួយនឹងគ្រួសារគេ បើសួរថាស្រឡាញ់ទេ ជុងហ្គុកគេឆ្លើយមិនចេញសោះព្រោះមិនយល់ពីទង្វើនឹងទំហំចិត្តរបស់ខ្លួនឲច្បាស់លាស់ ពួកគេទាក់ទងគ្នាបានរយៈពេល1ឆ្នាំ ហើយក៏មានពេលមួយពួកគេសម្រេចចិត្តចែកផ្លូវគ្នាដោយសារជុងហ្គុកគេហាក់អស់ចិត្ត។ហើយតាំងពីថ្ងៃនោះមកទំនាក់ទំនងរវាងនរណាជាមួយនរណាក៏គ្មានដែរ សូម្បីតែថេយ៉ុងព្រោះជុងហ្គុកមិនដែលបង្ហាញខ្លួនឲគេឃើញនៅក្នុងទីក្រុងទេ ពួកគេឆ្លាស់គ្នាវិញ អំឡុងពេលថេយ៉ុងនៅជនបទជុងហ្គុកនៅទីក្រុង ពេលជុងហ្គុកនៅជនបទថេយ៉ុងនៅទីក្រុងវិញម្ដង។មិនមែនមានបំណងគេចឬអីទេប៉ុន្តែទេវតាហាក់មិនឲពួកគេបានជួបគ្នា ប៉ុន្តែចង់និយាយថាទេវតាមិនមែនចិត្តខ្មៅរហូតទេ ដូច្នេះនៅថ្ងៃមួយដែលគ្រួសារអេរ៉ាសៀរ៍ក្ស័យធន្ជ័ក៏បានតម្រូវឲពួកគេជួបគ្នាដោយស្វ័យប្រវត្តិ ហើយក៏តម្រូវឲមានរឿងតាំងពីដើមនៅមក។

+ត្រឡប់មកវិញ...
«ថេយ៍...អូនភ្ញាក់ឡើង»ជុងហ្គុកជ្រើសរើសដាស់ឲថេយ៉ុងឲភ្ញាក់ពីដំណេកវិញ ព្រោះគេកំពុងតែចង់ដឹងចង់សួរថាថេយ៉ុងទទួលបានការចងចាំពេញលេញវិញហើយឬក៏យ៉ាងមិច តែ100%ដឹងតែថេយ៉ុងសំណព្វចិត្តគេនេះមានការចងចាំវិញមិនខានទេ។

«ជុង...ហឹកៗ បងទៅណាចោលអូនយូរម្លេះ» ថេយ៉ុងស្ទុះងើបមកអោបចង្កេះជុងហ្គុកជាប់ យំសសឹករហូតដល់ទឹកភ្នែករបស់គេដកជាប់នឹងអាវជុងហ្គុកឡើងជោគហើយ ជុងហ្គុកលើកដៃអង្អែលក្បាលគេថ្នមៗ ជាមួយនឹងទឹកមុខអាណិតអាសូរប៉ុន្តែអ្វីដែលគេធ្វើបានពេលនេះគឺមានតែលួងលោមគូដណ្ដឹងសិនប៉ុណ្ណោះ

ជំនួបស្នេហ៍ជនបទ(complete ✅)Where stories live. Discover now