ភាគ2:បន្ទប់ជាសៃវៀនប្រដាល់

2.2K 85 0
                                    

  តាមបញ្ជាលោកយាយគ្មានសិទ្ធប្រកែកតវ៉ា ថេយ៉ុងនឹងជុងហ្គុកត្រូវគេងជាមួយគ្នាដោយស្វ័យប្រវត្តិ។

«លោកដេកក្រោមនេះទៅ ខ្ញុំដេកនៅលើគ្រែ!»

«មិចនឹងសមទៅ...រាល់ដងបន្ទប់នេះខ្ញុំជាអ្នកនៅរហូត»

«លោកនៅរហូតតែខ្ញុំជាម្ចាស់ផ្ទះ បានខ្ញុំឲដេកជាមួយវាសំណាងណាស់ហើយ!!» នៅក្នុងបន្ទប់មួយពេលនេះកំពុងមានសមាជិកពីរនាក់កំពុងចរចារគ្នារឿងកន្លែងគេង ដូចតថ្លៃឥវ៉ាន់មិនខុសទេ

«មិនចង់»

«ចង់យ៉ាងមិច»

«គេងជាមួយគ្នា!»

«ស្អី!!!!». ថេយ៉ុងស្រែកមួយវាសពេលលឺរាងក្រាស់និយាយមកបែបនេះ មនុស្សទើបតែជួបគ្នាលើកទីមួយឲមកដេកជាមួយគ្នាយ៉ាងមិចនៀក??

    ជុងហ្គុកមិនតបតែក៏ប្រាស់ខ្លួនគេងនៅលើគ្រែធ្វើប្រងើយ តែផលទទួលបានវាមិននឹកស្មានដល់...
ព្រូស!!

«អយយ៎!!..» សំឡេងបន្លឺនៃការឈឺចាប់ហួសស្មានពេលឃើញកល្យាណធាក់បងឲធ្លាក់ពីលើគ្រែមួយទំហឹងមិនមានការតវ៉ាទុកមុន

«ឲសមមុខ ហឹម...» ថេយ៉ុងនៅឈរឌឺដងពីលើគ្រែមកនៅលានអណ្ដាតទៀត និយាយពីថាឌឺ។អាឡែងតែឌឺមានបានមើលរាងក្រាស់ដែរងើបមកបានឯណា មានអីគេសងសឹកនឹងហើយ

ផឹប!!

«អូយ៎...» ជុងហ្គុកងើបមកស្រវាចាប់ទាញជើងរាងតូចឲដួលនៅលើពូកមុននឹងវាទៅលើគ្រែចាប់ដៃគេជាប់មិនឲវាយខ្លួនបានម្ដងទៀត ចាប់ដៃជាប់ក៏មិនទាន់ចាប់ជើងឯណា។

(ទឹកទីមួយគូទីពីរចាប់ផ្ដើម..!!)

«អកកកកកក៎»អួលណាស់!អួលខ្លាំងៗ ជង្គង់វេទមន្តមកពីឋានទាំងបីរបស់មនុស្សអច្ឆារិយៈអុកនៅចំណុចសំខាន់របស់បុគ្គលដែលជោគជ័យគ្រប់សព្វបែបយ៉ាងពេលនេះធ្លាក់ដល់ចំណុចសូន្យ....

   សកម្មភាពក្នុងបន្ទប់ពេលនេះដូចសៃវៀនប្រដាល់មានទៅមានមកគ្រាន់តែថាពេលនេះ ជុងហ្គុកលើកទង់ជ័យសរហើយ។

ចរចារគ្នាទាល់តែមានអំពើហឹង្សាទើបទទួលបាន ពេលនេះថេយ៉ុងត្រូវបានលើកទូលឲគេងនៅលើគ្រែ ហើយជុងហ្គុកក៏ត្រូវគេងនៅលើសាឡុងដដែលបែបនេះ។

ជំនួបស្នេហ៍ជនបទ(complete ✅)Where stories live. Discover now